ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បានប្រកាស​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​វ៉ាក់សាំង​ការពារ​កូ​វីដ​១៩ Sinovac របស់​ចិន និង វ៉ាក់សាំង AstraZeneca របស់​អង់គ្លេស​

51

 

​ភ្នំពេញ ៖ រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ម៉ម ប៊ុនហេង បានប្រកាស​ពី​ការសម្រេច​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​វ៉ាក់សាំង​ការពារ​កូ​វីដ​១៩ Sinovac របស់​ចិន និង វ៉ាក់សាំង AstraZeneca របស់​អង់គ្លេស ក្នុង​លក្ខខណ្ឌ​ប្រើប្រាស់​បន្ទាន់​។

​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល បាន​ឲ្យ​ដឹងថា ដោយបាន​ទទួល​ការយល់ព្រម​ដ៏​ខ្ពង់ខ្ពស់​ពី សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ចុះ​ថ្ងៃទី​១១ ខែកុម្ភៈ ឆ្នាំ​២០២១ ក្រសួងសុខាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា អនុញ្ញាតឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​វ៉ាក់សាំង Sinovac’s COVID-19 ផលិត​ដោយ​សាធារណរដ្ឋ​ប្រជាមានិត​ចិន និង AstraZeneca’s COVID-19​។ វ៉ាក់សាំង​ទាំងពីរ​នេះ ត្រូវបាន​ប្រើប្រាស់​ប្រកបដោយ​សុវត្ថិភាព នៅក្នុង​ប្រទេស​ចិន និង​ចក្រភព​អង់គ្លេស ព្រមទាំង​បណ្តា ប្រទេសមួយ​ចំនួន​ក្នុង​លក្ខខណ្ឌ​នៃ​ការប្រើប្រាស់​បន្ទាន់ (Emergency Use Authorization)​។​

​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល និង​ជា​ប្រធាន គណៈកម្មការ​អន្តរក្រសួង​ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩ បាន​បញ្ជាក់ថា វ៉ាក់សាំង​ទាំងពីរ​ត្រូវបាន​ដាក់ឱ្យ​អនុវត្តតាម​ពិធីសារ​ស្តីពី​យុទ្ធនា​ការចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ របស់​រាជរដ្ឋាភិបាល ចាប់ពី​ថ្ងៃ ចុះហត្ថលេខា​នេះ​តទៅ​៕

អត្ថបទដែលជាប់ទាក់ទង