ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

៣​ថ្ងៃ អ្នក​ដែល​ស្ម័គ្រចិត្ត​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ចំនួន​១៩៤៧​នាក់​

37

 

​ភ្នំពេញ ៖ លោកជំទាវ​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​កម្ពុជា បាន​ថ្លែងថា ចាប់ពី​ថ្ងៃទី​១០ ដល់​ថ្ងៃទី​១២ ខែកុម្ភ​: ឆ្នាំ​២០២១ ចំនួន​អ្នក​ដែល​ស្ម័គ្រចិត្ត​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ចំនួន​១៩៤៧​នាក់ (​ស្រី ៧៤១​នាក់​)​។

​ក្រសួងសុខាភិបាល សូម​ជូន​ព័ត៌មាន​ដល់​សាធារណជន ដូចខាងក្រោម​នេះ ៖ ចំនួន​អ្នក​ដែល​ស្ម័គ្រចិត្ត​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ (Sinopharm Beijing Institute of Biological Products) ពីថ្ងៃ​ទី​១០ ដល់​ថ្ងៃទី​១២ ខែកុម្ភ​: ឆ្នាំ​២០២១ ៖
១. សរុប​អ្នក​មកចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ៖ ១៩៤៧​នាក់ (​ស្រី ៧៤១​នាក់​) ។ ២. អ្នក​បាន​ចាក់​វ៉ាក់សាំង​រួច​៖ ១៤៩២​នាក់ (​ស្រី ៤៩៣​នាក់​)​។ ៣. អ្នក​ដែល​គ្រូពេទ្យ​មិន​អនុ​ញ្ញា​ត្ត​ឲ្យ​ចាក់​៖ ៤៥៥​នាក់ (​ស្រី ២៤៨​នាក់​)៕

អត្ថបទដែលជាប់ទាក់ទង