ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បុរស​ម្នាក់​ដុត​ផ្ទះ​ខ្លួនឯង​ ហើយ​សុខចិត្ត​ស្លាប់​ក្នុង​ភ្លើង​​ នៅក្រុងតាខ្មៅ

60

 

​កណ្តាល ៖  បុរស​ម្នាក់ បាន​ដុត​ផ្ទះ​ខ្លួនឯង ហើយ​នៅក្នុង​ផ្ទះ​ដែល​ភ្លើង​កំពុង​ឆេះ​រហូត​ស្លាប់​ខ្លួនឯង​ទៀត ។ ករណីនេះ សមត្ថកិច្ច​មិនដឹង​មូល​ហេតុអ្វី​ពិតប្រាកដ​នៅ​ឡើង​ទេ កំពុងធ្វើការ​ស្រាវជ្រាវ​។​

​ហេតុការណ៍​នេះ​កើតឡើង​នៅវេលា​ម៉ោង​៩​នឹង​០៥​នាទី ថ្ងៃទី​១៤ ខែកុម្ភៈ ឆ្នាំ​២០២១ មាន​ករណី​អគ្គិភ័យ​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​១​ខ្នង ស្ថិតនៅ​ភូមិ​ព្រែក​ខ្សេវ សង្កាត់​រកា​ខ្ពស់ ក្រុង​តាខ្មៅ​ខេត្តកណ្តាល ។​

​ម្ចាស់ផ្ទះ​ឈ្មោះ ស៊ុម ចំរើន ហៅ​តយ ភេទ​ប្រុស អាយុ​៤១​ឆ្នាំ ជា​ប្តី និង​ជា​អ្នក​ដុត​ផ្ទះ​ខ្លួនឯង​ហើយ​ស្លាប់​ក្នុង​ភ្លើង និង​ប្រពន្ធ​ឈ្មោះ មីន ស្រី​នី មានកូន​២​នាក់ មាន​ទីលំនៅ​ភូមិ សង្កាត់​កើតហេតុ​ខាងលើ ។​

​សម្ភារ​ខូចខាត ផ្ទះ​១​ខ្នង ធ្វើ​ពី​ឈើ​ប្រក់​សង្ក​សី​ដែលមាន​ទំហំ ៧​ម៉ែត្រ​គុណ ១០​ម៉ែត្រ ឆេះ​ទាំងស្រុង គ្រែ​៣ ពូក​២ ទូរទស្សន៍​១​គ្រឿង សម្លៀកបំពាក់ និង​សម្ភារ​ផ្សេងៗ​មួយចំនួនទៀត ។​

​ក្នុង​ហេតុការណ៍​នេះ រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ស្នងការដ្ឋាន​ខេត្តកណ្តាល​ចំនួន​០៣ និង​រថយន្ត​បញ្ជាការ​អង្គរក្ស​ចំនួន​០២​គ្រឿង បានចេញ​អន្តរាគមន៍ តែ​ប្រើប្រាស់​បាញ់​ទឹក​អស់​ទឹក​០២​ឡាន ទើប​រលត់​ជា​ស្ថាពរ​នៅវេលា​ម៉ោង​០៩​និង​៤០​នាទី ។​

​កា​រស​ន្និ​ការដ្ឋាន​តាម​ការបំភ្លឺ​ពី​ឈ្មោះ សេង រតនា ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ត្រូវជា​ប្អូនថ្លៃ​ប្រាប់ថា ជនបង្ក​ជា​ប្តី​ជាម​នុស្ស​ស្រវឹងស្រា​ខួប ឲ្យ​តែ​ឈ្លោះ​ទាស់សំដី ជាមួយ​ប្រពន្ធ​ម្តងៗ​គំរាម​ដុត​ផ្ទះ​ញឹកញាប់ ទើប​ដល់​ថ្ងៃ កើតហេតុ​ស្រាប់តែ​ឈ្មោះ ស៊ុម ចំរើន ហៅ​តយ ពេល​ប្រពន្ធ​ចេញ​ក្រៅ​ផ្ទះ​គាត់​ខ្ទាស់​គន្លឹះ​ខាងក្នុង ហើយ​ស្រាប់​តែមាន​ហេតុការណ៍​ឆេះ​ពី​ខាងក្នុង​តែម្តង ៕

អត្ថបទដែលជាប់ទាក់ទង