ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក​អភិបាលខេត្ត​ព្រះសីហនុ និង​លោកស្រី ចុះ​សួ​សុខ​ទុក​កុមារកំព្រា​

55

 

​ព្រះសីហនុ ៖ នៅ​ថ្ងៃទី​១៤ កុម្ភៈ​នេះ ជាមួយ​អ្នកជា​ទីស្រឡាញ់ អាចជា​ក្រុមគ្រួសារ គូស្នេហ៍ ឬ​មិត្តភក្តិ ព្រមទាំង​តំណាង​ទឹកចិត្ត​របស់ខ្លួន លោក​អភិបាលខេត្ត​ព្រះសីហនុ គួច ចំរើន និង​លោកស្រី អ៊ូ ធីតា​ពៅ បាន​នាំយក​នូវ​អាហារ​នំ​ភី​ហ្សា​គ្រឿង​ភេសជ្ជៈ ទៅដល់​ក្មួយៗ​ដែល​រស់នៅក្នុង​បុរី​កុមារ ក្នុង​មនោសញ្ចេតនា​រីករាយ នៅពេល​មនុស្ស​នៅ​ជុំវិញ​ពិភពលោក តែង​ប្រារព្ធ​ថ្ងៃ ១៤ កុម្ភៈ ជា​រៀងរាល់ឆ្នាំ ហើយ​វា​ក៏​អាចជា​ថ្ងៃ​ដ៏​វិសេស សម្រាប់​សេចក្ដីស្រលាញ់​។​

​ទោះបីជា​យ៉ាងណា នៅក្នុង​ប្រទេស​កម្ពុជា មាន​យុវវ័យ​ជាច្រើន កំពុងតែ​ភ្លើតភ្លើន យល់ច្រឡំ​នឹង​បុណ្យ​វប្បធម៌​បែប ប​ច្ចឹ​ម​ប្រទេសមួយ​នេះ ដោយ​អ្នកខ្លះ​ថែមទាំង​បាន​ប្រព្រឹត្តិ​ទង្វើ​ខុសឆ្គង​ប្រពៃណី​ខ្មែរ ដោយ​សំអាង​ទៅលើ​បុណ្យ​នៃ​ក្ដី​ស្រឡាញ់ ឬ Valentine’s Day ដូចនេះ​យុវជន​ទាំងអស់​គួរតែ​ត្រូវធ្វើ​សម្រាប់​យុវវ័យ ក៏ដូចជា​មនុស្ស​ទូទៅ គួរតែ​បង្ហាញ ក្ដី​ស្រឡាញ់​ដល់​គ្នា​ទៅវិញទៅមក រវាង​កូន និង​ឪពុកម្ដាយ រវាង​បងប្អូន រវាង​គូសង្សារ រវាង​មិត្តភក្តិ រវាង​មិត្ត​រួមការ​ងារ និង​រវាង​ជាតិ​សាសនា ដោយ​ក្នុង​អត្ថន័យ​នៃ​ក្ដី​ស្រឡាញ់​ដ៏​បរិសុទ្ធ ចំពោះ​គ្នា​និង​គ្នា ខណៈ​ក្ដី​ស្រឡាញ់ ពុំមាន​តែមួយ​ថ្ងៃនេះ​ទេ​។ ក្នុងឱកាស​នោះដែរ លោកស្រី​អ្នកគ្រប់គ្រង​បុរី​កុមារ​ក្រុងព្រះសីហនុ​ក៏បាន​ថ្លែងអំណរគុណ​ចំពោះ​លោក​អភិបាលខេត្ត​ព្រះសីហនុ និង​លោកស្រី គណៈប្រតិភូ​ដែល​បាន​ចុះសួរសុខទុក្ខ​និង​យក​នៅ​នូ​បគ្រឿង​បរិភោគ pizza និង ថវិកា​ផ្តល់ជូន​ដល់​ក្មួយ​និង​អ្នកគ្រប់គ្រង​នៅ​ទីនោះ​ផងដែរ​៕​

អត្ថបទដែលជាប់ទាក់ទង