ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

 ចេញ​អនុក្រឹត្យ ដក​ឋានន្តរស័ក្តិ និង​បណ្តេញ វរសេនីយ៍ឯក គឹម ពន្លក អធិការ​នគ​បាល​ស្រុក​កំរៀង ខេត្តបាត់ដំបង ចេញពី​ក្របខណ្ឌ​នគរបាលជាតិ​

52

ភ្នំពេញ ៖ រាជរដ្ឋាភិបាល​កម្ពុជា នៅ​យប់​ថ្ងៃទី​១៥ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ បានចេញ​អនុក្រឹត្យ​សម្រេច​ដក​ស័ក្តិ និង​បណ្តេញ​លោក​វរសេនីយ៍ឯក គឹម ពន្លក អធិការ​ស្រុក​កំរៀង ខេត្តបាត់ដំបង ចេញពី​ក្របខណ្ឌ​មន្ត្រី​នគរបាលជាតិ​។​

​ការចេញ​អនុក្រឹត្យ​សម្រេច​ដក​ស័ក្តិ និង​បណ្តេញ​លោក​វរសេនីយ៍ឯក គឹម ពន្លក អធិការ​ស្រុក​កំរៀង ខេត្តបាត់ដំបង ចេញពី​ក្របខណ្ឌ​មន្ត្រី​នគរបាលជាតិ ធ្វើឡើង​បន្ទាប់ពី​មាន​បញ្ជា​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នៅ​រសៀល​ថ្ងៃទី​១៥ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ បន្ទាប់ពី​ក្រុម​ស្រាវជ្រាវ​រកឃើញថា អធិការ​ស្រុក​រូបនេះ ពិតជា​បាន​ដោះលែង​មេខ្យល់​នាំ​មនុស្ស​ឆ្លងដែន​ខុសច្បាប់ ពី​ប្រទេស​ថៃ​ចូល​ទឹកដី​កម្ពុជា​។​

សម្តេច​តេ​ជោ ហ៊ុន សែន ថ្លែង​នា​រសៀល​ថ្ងៃទី​១៥ ខែកុម្ភៈ ឆ្នាំ​២០២១​ថា ក្រៅពី​បក​ស័ក្តិ និង​បណ្តេញ​ចេញពី​ក្របខណ្ឌ សម្តេច​បាន​បញ្ជា​ឲ្យ​អភិបាលខេត្ត និង​អគ្គស្នងការ​នគរបាល​ជាតិ ត្រូវ​បន្ត​ចាត់ការ​អនុវត្ត​តាមផ្លូវ​ច្បាប់​ទៀត ដើម្បី​ផ្តន្ទាទោស​ជន​ពុករលួយ​រូបនេះ ដាក់ពន្ធនាគារ​ឲ្យ​៕

អត្ថបទដែលជាប់ទាក់ទង