ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជាជន​រងគ្រោះថ្នាក់ ដោយ​អគ្គីភ័យ​បំផ្លាញ​ផ្ទះ បាន​ទ​ទួ​យ​អំណោយ​

56

 

​កណ្ដាល​៖​លោក​មេ​ប៉ូលិស​ឃុំ​សំរោង​ធំ​បាន​និយាយ​រៀបរាបថា ដោយមាន​ការយកចិត្ត​ទុកដាក់​ទៅដល់​ប្រជាពលរដ្ឋ និង​ក្ដី​បារ​ម្មណ៍​ពី​សុខទុក្ខ​ដោយ​ក្តី​អាណិតអាសូរ​ស្រលាញ់​ប្រជាពលរដ្ឋ នៅក្នុង​មូលដ្ឋាន​ស្រុក​កៀនស្វាយ ខេត្តកណ្ដាល​ដោយ​មិន​ថា​ពេលយប់​ឬ​ថ្ងៃ ទោះបី​មាន​ភ្លៀង​ផ្គរ​ដោយ​រលឹម​ជោគជាំ ក៍លោក​មិនដែល​រុញ​រា​ត្រូវតែ​ចុះមក​ដល់​ខ្នង​ផ្ទះ​បងប្អូន​
​ប្រជាពលរដ្ឋ​ជានិច្ច​។ តួយ៉ាង​កាលពី​រសៀល​ថ្ងៃទី​១៥ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ​លោក អ៊ូ ឈាង អភិបាល នៃ​អភិបាលស្រុក​កៀនស្វាយ និង​ជា​ប្រធាន​អនុសាខា​កាកបាទក្រហមកម្ពុជា​ស្រុក​និង​លោក​ព្រុំ សំណាង​អធិការ​ប៉ូលិស​ស្រុក​កៀនស្វាយ ព្រមទាំង​សហការី​ដោយបាន​ចុះសួរសុខទុក្ខ​ប្រជាពលរដ្ឋ​និង​យក​អំណោយ​កាក​
​បាទ​ក្រហម​កម្ពុជា ទៅ​ចែកជូន​ដល់ដៃ​ក្រុមគ្រួសារ​ដែល​ជួប​គ្រោះថ្នាក់​អគ្គីភ័យ​បំផ្លាញ​ផ្ទះ​របស់​ឈ្មោះ ស៊ុត សារឿន ភេទ​ស្រី អាយុ​៥០​ឆ្នាំ ជនជាតិខ្មែរ នៅ​ចំណុច​ភូមិ​ស្ទឹង ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល​។​
អំណោយ​រួមមាន​អង្គរ​១១​បេ​,​ទឹកត្រី​៧​យួ​,​ទឹក​សុ​ី​អុ​ី​៧​យួ​,​មី​ម៉ា​ម៉ា​ចំនួន​១៩​កេះ​,​ទឹកក្រូច​២​កេះ​,​ទឹក​សុទ្ធ​៦​កេះ​,​បា​ឡុង​ចំនួន​៦,​ប៉ា​រ៉ា​តង់​ចំនួន​១,​ធុង​ទឹក​ចំនួន​១,​ស្ករស​ចំនួន​១០​កញ្ចប់​,​តែ​១០​កញ្ជប់​,​មុង​ភួយ​កន្ទេល​ខ្នើយ ចានឆ្នាំង​សម្រាប់​ដាំ​ស្ល​មួយចំនួន​និង​ថវិកា​ចំនួន ៥,៣០០,០០០​រៀល​៕​

អត្ថបទដែលជាប់ទាក់ទង