ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ថ្ងៃនេះ​ក្រសួងយុត្តិធម៌ និង ក្រសួងសុខាភិបាល ជួបពិភាក្សា​គ្នា ពាក់ព័ន្ធ​នឹង​ការពិនិត្យ​កែ សម្រួល​អនុក្រឹត្យ​ស្តីពី​វិធាន​សុខា​ភិ បាល ដើម្បី​ទប់ស្កាត់ និង​ឆ្លើយតប​ការឆ្លង​រាលដាល​ជា​អន្តរជាតិ នៃ​ជម្ងឺ​នៅតាម​ច្រក ចេញចូល​

21

 

​ភ្នំពេញ​៖ ក្រសួងយុត្តិធម៌ និង​ក្រសួង​សុខា​ភិ បាល នឹង​ជួប​ពិភាក្សាគ្នា​នៅ​ព្រឹក​នេះ ពាក់ព័ន្ធ​នឹង​ការពិនិត្យ​កែសម្រួល​អនុក្រឹត្យ​ស្តីពី​វិធាន​សុខាភិបាល ដើម្បី​ទប់ស្កាត់ និង​ឆ្លើយតប​ការឆ្លង​រាលដាល​ជា​អន្តរជាតិ​នៃ​ជម្ងឺ​នៅតាម​ច្រកចេញចូល ដើម្បី​ឆ្លើយតប​នឹង​ស្ថានភាព​ជាក់ស្តែង​នៃ​ការរីក​រាលដាល​នៃ​មេរោគ​កូ​វីដ​-១៩ នៅ កម្ពុជា​។ នេះ​បើតាម​ការបញ្ជាក់​ឱ្យដឹងពី លោក គឹម សន្តិភាព​. រដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌ នៅ​ព្រឹក​ថ្ងៃទី​១៦ ខែកុម្ភៈ ឆ្នាំ​២០២១​។​
លោក​បាន​បញ្ជាក់ថា​៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា បាន​បញ្ជា​ឱ្យ​ក្រសួងសុខាភិបាល ក្រសួងយុត្តិធម៌ និង​មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់ ចាប់ ផ្តើម​អនុវត្តន៍​វិធានការ​ច្បាប់​តាម​អនុក្រឹត្យ​ស្តីពី​វិធាន ការ​សុខាភិបាល​ដើម្បី​ទប់ស្កាត់ និង​ឆ្លើយតប​ការឆ្លង​រាលដាល​ជា​អន្តរជាតិ​នៃ​ជំងឺ​នៅតាម​ច្រកចេញចូល​ឱ្យបាន​តឹងរឹង​បំផុត​ចំពោះ​អ្នក​ព្យាយាម​គេចវេស ពី​ការធ្វើ​ច​ត្តា​ឡី​ស័ក​។​
សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក៏បាន​ណែនាំ​ឱ្យ​ក្រសួងសុខាភិបាល និង​ក្រសួងយុត្តិធម៌​ពិនិត្យឡើងវិញ​ពី​កម្រិត​ពិន័យ នៅក្នុង​អនុក្រឹត្យ​នេះ​ផងដែរ ព្រោះ​វា​នៅ​ទាប​ដែលនាំឱ្យ​បុគ្គល​ខ្លះ​មិន​ខ្លាចរអា​។ បទបញ្ជា និង​ការណែនាំ​ដ៏​ម៉ឺងម៉ាត់​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ធ្វើឡើង​តាមរយៈ​សារ​សំឡេង នៅ​ព្រឹក​ថ្ងៃទី​១៥ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ​។ បទបញ្ជា និង​ការណែនាំ​នេះ បាន​ធ្វើឡើង​បន្ទាប់ពី​ពលករ​ខ្មែរ​ឆ្លង​មកពី​ប្រទេស​ថៃ​មួយចំនួន បាន​ព្យា យាម​គេចវេស​ពី​ការធ្វើ​ច​ត្តា​ឡី​ស័ក ដែលជា​ហានិភ័យ​ដ៏​ធ្ងន់ធ្ងរ​ក្នុង​ការនាំ​ជំងឺ​កូ​វីដ​១៩ ចូលក្នុង​សហគមន៍​។​
សម្តេច​តេ​ជោ ហ៊ុន សែន បានបញ្ជាក់​ក្នុង​សារ​សំឡេង​យ៉ាង​ដូច្នេះ ទន្ទឹមនឹង​ពិនិត្យឃើញ​បងប្អូន​ភាគ ច្រើន​ដែល​បានធ្វើ​ច​ត្តា​ឡី​ស័ក​បាន​ត្រឹមត្រូវ ក៏មាន​បងប្អូន​យើង​មួយចំនួន​បានធ្វើ​ដំណើរ​គេចវេស​ពី​តំបន់​ដែល​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​ចូលមក​ផ្ទៃក្នុង​ប្រទេស​ដែលជា​រឿង​មួយ ដែល​មិនអាច​នឹងមិន​យក​វិធានការ​ផ្លូវច្បាប់​បានទេ​។ នោះ​គឺ​នៅត្រង់ថា ប្រសិនបើ​យើង​បណ្តែតបណ្តោយ​តទៅទៀត គឺ​នឹង​មានរឿង​កាន់តែ​ធ្ងន់ធ្ងរ ហើយ​ល្ងាចម្សិលមិញ​នេះ​ដើម្បី​ចៀសវាង​ការធ្វើ​ច​ត្តា​ឡី​ស័ក ហើយ​ដើម្បី​គេច​ចេញពី​កម្លាំង​ល្បាត នៅតាម​ព្រំដែន​មាន​ពលរដ្ឋ​ខ្មែរ​យើង​ម្នា​ក់បាន​ឆ្លង​ព្រំដែន​ហើយ​ជាន់មីន​ដាច់​ជើង​នៅឯ​ខេត្ត​បន្ទាយ​មាន ជ័យ​។ បើសិនជា​យើង​នៅ​បន្ត​តទៅទៀត​អាច​នឹងមាន បងប្អូន​មួយចំនួន​គ្រោះថ្នាក់​រហូតដល់​ស្លាប់ ឬ​ពិការ​ដូចជា​ម្សិលមិញ​នេះ​ច្បាស់​ជា​ពិការ​ហើយ ព្រោះ​ជើង នោះ​អាច​នឹងត្រូវ​កាត់​។ បន្ថែម​លើ​នោះ​ក៏​អាច​នឹង​ចម្លង​មេរោគ​កូ​វីដ​១៩ ពី​ក្រៅប្រទេស​ចូលមកក្នុង​ប្រទេស ដែល​អាច​នាំមក​នូវ​គ្រោះមហន្តរាយ​សាជាថ្មី​សម្រាប់​ប្រទេស​កម្ពុជា​របស់​យើង ៕ សំរិត​

អត្ថបទដែលជាប់ទាក់ទង