ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

​ការងារ​របស់​ក្រុមហ៊ុន  Kris Energy នៅ​តំបន់​អប្សរា  ប្លុក​A ក្នុង​ដែនសមុទ្រ​កម្ពុជា ក្នុង​ខេត្ត​ព្រះសីហនុ  កំពុងដំណើរការ​យ៉ាង​ល្អ​

28

​ខេត្ត​ព្រះសីហនុ ៖ នៅ​ថ្ងៃ​ចន្ទ  ទី​១៥  ខែកុម្ភៈ  ឆ្នាំ​២០២១  ប្រតិភូ​គណៈកម្មការ​ទី​៩  រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា រួមមាន  ៖ ឯកឧត្តម  កែប  ជុតិមា  អនុប្រធាន​គណៈកម្មកា​រ , ឯកឧត្តម  តាក  វណ្ណ​ថា  សមាជិក​គណៈកម្មការ​និង​ឯកឧត្តម  នង  វាសនា  សមាជិក​គណៈកម្មការ  ទី​៩​រដ្ឋសភាជាតិ បាន​អញ្ជើញ​ចុះ​បំពេញបេសកកម្ម​ការងា​រ រួមជាមួយ​តំណាង​ក្រសួង​រ៉ែ  និង​ថាមពល  និង​ក្រសួង​សេដ្ឋកិច្ច  និង​ហិរញ្ញវត្ថុ  និង​តំណាង​ថ្នាក់ដឹកនាំ​រដ្ឋបាលខេត្ត​ព្រះសីហនុ ដើម្បី​ពិនិត្យ ស្វែងយល់​ពី​វឌ្ឍនភាព​ការងារ​បូម​ប្រេង​របស់​ក្រុមហ៊ុន  Kris Energy នៅ​តំបន់​អប្សរា  ប្លុក​A ក្នុង​ដែនសមុទ្រ កម្ពុជា ក្នុង​ខេត្ត​ព្រះសីហនុ  ។​

 

ឯកឧត្តម​តាក វណ្ណ​ថា ក្នុងនាម​ប្រតិភូ​តំណាងរាស្ត្រ​មានប្រសាសន៍ថា បច្ចុប្បន្ននេះ​ការងារ​របស់​ក្រុមហ៊ុន  Kris Energy នៅ​តំបន់​អប្សរា  ប្លុក​A ក្នុង​ដែនសមុទ្រ​កម្ពុជា ក្នុង​ខេត្ត​ព្រះសីហនុ  កំពុងដំណើរការ​យ៉ាង​ល្អ ដែល​លទ្ធផល​ល្អ​សម្រាប់​ព្រះរាជាណាចក្រ​កម្ពុជា​យើង ក្រោម​គោលនយោបាយ​ដឹកនាំ​របស់​សម្តេច អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន ។​

 

​ឯកឧត្តម  កែប  ជុតិមា  បាន​ថ្លែង​សា​រលើ​ហ្វេ​ស​ប៊ុ​កថា បេសកកម្ម​១២​ម៉ោង លើ​ផ្ទៃ​មហាសាគរ​ធំ​ល្វឹងល្វើយ​គ្មាន​កោះ​ត្រើយ  ដើម្បី​ស្វែងយល់​ពី​វឌ្ឍនភាព នៃ​ការ​បូម​ប្រេង​របស់​កម្ពុជា នៅ​តំបន់​ប្លុក​A ក្នុង​ឈូង​សមុទ្រ​កម្ពុជា  នា​ខេត្ត​ព្រះសីហនុ ៕

អត្ថបទដែលជាប់ទាក់ទង