ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គណៈបញ្ជាការ​ឯកភាព​ខណ្ឌចំការមន ចុះ​ពិនិត្យ​ដោយ​ពង្រឹង​សុវត្ថិភាព​ទេសចរណ៍ តាម​ភោជនីយដ្ឋាន​

31

 

​ភ្នំពេញ​៖​គណៈបញ្ជាការ​ឯកភាព​ខណ្ឌចំការមន​បាន​ប្រើប្រាស់​កម្លាំងចម្រុះ​ពិសេស​ផ្នែក​ជំនាញ​ខាង​ទេសចរណ៍​ដើម្បី​ចុះទៅ​ត្រួតពិនិត្យ និង​ពង្រឹង​សុវត្ថិភាព​ទេសចរណ៍​នៅតាម​បណ្ដា​ភោ​នី​យ​ដ្ឋា​ន​និ​មួយៗ​នៅក្នុង​មូលដ្ឋាន​ខណ្ឌចំការមន នៃ​រាជធានី​ភ្នំពេញ​អោយ​កាន់តែ​ល្អប្រសើរ​បន្ថែមទៀត​។​ហើយ​សកម្មភាព​ការងារ​នេះ​បាន​ចុះ​ត្រួតពិនិត្យ​កាលពី​យប់​ថ្ងៃទី​១៥​ខែ​កុ​ម្ភះ​ឆ្នាំ​២០២១​នេះ​ដោយបាន​ការអនុញ្ញាត​ពី​សំណាក់​លោក​ថេ​ង សុ​ថុល អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​ចំការមន ហើយ​គណៈបញ្ជាការ​ឯកភាព​ខណ្ឌចំការមន ដែល​ដឹកនាំ​ដោយ​លោក កែវ សំណាង អភិបាលរង​ខណ្ឌចំការមន បាន​ចូលរួម​សហការ​ជាមួយ​ក្រសួងទេសចរណ៍ មន្ទីរ​ទេសចរណ៍​រាជធានី​ភ្នំពេញ ដែល​ដឹកនាំ​ដោយ​លោក សុខ វណ្ណា ប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​សេវា​កម្សាន្ត និង​កីឡា​ទេសចរណ៍ នៃ​ក្រសួងទេសចរណ៍ និង​ឯកឧត្តម ម៉ម វាសនា ប្រធាន​មន្ទីរ​ទេសចរណ៍​រាជធានី​ភ្នំពេញ បាន​ចុះ​ត្រួតពិនិត្យ និង​ពង្រឹង​វិធាន​សុវត្ថិភាព​ទេសចរណ៍​នៅតាម​ភោជនីយដ្ឋាន ដែល​ស្ថិតនៅ​ភូមិ​១ សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន រាជធានី​ភ្នំពេញ បាន​ចំនួន ០៣​ទីតាំង រួច​មាន​៖
​ទី​១-​ភោជនីយដ្ឋាន K ឆ្ងាញ់
​ទី​២-​ភោជនីយដ្ឋាន ផ្កាននោង​និង​ទី​
៣-​ភោជនីយដ្ឋាន ភ្នំ​មាស​៕​

អត្ថបទដែលជាប់ទាក់ទង