ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គ្រោះ​អគ្គិភ័យ​ឆេះ​ផ្ទះ​អស់​១៣​ខ្នង នៅបាត់ដំបង

41

បាត់ដំបង ៖ នៅ​ព្រឹក​ថ្ងៃ​អង្គារ​ទី ១៦ ខែ កុម្ភៈ ឆ្នាំ​២០ ២១ វេលា​ម៉ោង ០៨ និង ០៥ នាទី នៅ​ចំណុច​(​បរិវេណ​ស្ថានីយ៍​រថភ្លើង​)​ស្ថិតក្នុង ក្រុមទី ១៧ ភូមិ ទួល​តា​ឯក សង្កាត់ សង្កាត់​ទួល​តា​ឯក ក្រុង​បាត់ដំបង ខេត្តបាត់ដំបង មាន​ករណី​អគ្គិភ័យ​មួយ​កើតឡើង ។

​ភ្លាមៗ​ក្រោម​បទបញ្ជា​និង​ចុះទៅ​ដល់ទី​កន្លែងកើតហេតុ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សាត គឹម​សាន ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង បាន​ដឹកនាំ​និង​បញ្ជា​ឱ្យ​រថយន្ត​អគ្គិភ័យ​ចំនួន ០៨ គ្រឿង ចេញ​ធ្វើ​សកម្មភាព​ក្នុងពេល​តែមួយ​ជួយ​ពន្លត់ ក្នុងនោះ​រថយន្ត​ចេញពី​ស្នងការដ្ឋាន​ចំនួន ០៣​គ្រឿង​រថយន្ត​ចេញពី​ស្រុក​សង្កែ ស្រុក​ឯក​ភ្នំស្រុក​បាណន់​ស្រុក​ថ្មគោល​និង​ស្រុក​រតនមណ្ឌល​ចំនួន​០៥​គ្រឿង​ថែមទៀត និង​ដោយ​បានការ សហ​ការណ៍​ពី​កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរ​មូលដ្ឋាន សមត្ថកិច្ច​ពាក់ព័ន្ធ រួមទាំង​ប្រជាពលរដ្ឋ​ផង ទើប​អាច គ្រប់គ្រង​ស្ថានការណ៍​អគ្គិភ័យ​នេះ​បាន ។​

​លោក​វរសេនីយ៍ឯក គឹម ប៊ុនធឿន នាយការិយាល័យ​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ​និង​សង្គ្រោះ​នៃ​ស្នងការដ្ឋាន បាន​បញ្ជាក់ថា ដោយសារ​ស្ថាន ភាព ទីកន្លែង​កើតហេតុ មាន​ផ្លូវ​តូចចង្អៀត ហើយ​លំនៅដ្ឋាន​ស្ថិត​នៅជាប់ៗ​គ្នា​ដែលជា​ឧ​ប សគ្គ​ធំ​សម្រាប់​ការ​ចល័ត​រថយន្ត​អគ្គិភ័យ​ចូលទៅ​កៀក​បាន ដូច្នេះ​ក្រុម​សង្គ្រោះ​ត្រូវធ្វើ​ការបាញ់ទឹក​ពី​ចម្ងាយ​និង​ត​ទុយោ​យ៉ាង​វែង​ទើប​ចូលទៅ​ដល់ទី​កន្លែងកើតហេតុ ។

​លោក​បានបញ្ជាក់​បន្ថែម​ថា ទោះជា​យ៉ាងនេះ​ក្តី​ក្រោម​ការដឹកនាំ​ផ្ទាល់ ពី​លោកស្នងការ​កិច្ចប្រតិបត្តិការ​របស់​នគរបាល រយៈពេល​ប្រមាណ​ជាង​មួយ​ម៉ោង​ទើប​ស្ថា ន​ភាព​អគ្គិភ័យ​បាន​ថម​ថត​និង​រលត់​ទាំងស្រុង ដោយ ប្រើប្រាស់​ទឹក​បាញ់​ពន្លត់​ចំនួន​១០​រថយន្ត​។​

​លោក​វរសេនីយ៍ឯក ឆាង វណ្ណ​ឆៃ អធិការនគរបាល ក្រុង​បាត់ដំបង​បានឱ្យដឹងថា ក្នុង​គ្រោះ​អគ្គិភ័យ នេះ​លំនៅដ្ឋាន​របស់​ប្រជាពលរដ្ឋ​ចំនួន​១៣ ខ្នង​ត្រូវបាន​អគ្គិភ័យ​លេប​ត្របាក់ ហើយ​ក្នុងនោះ​មាន​លំនៅដ្ឋាន​ចំនួន ០៨​ខ្នង​និង​ទ្រព្យសម្បត្តិ​ផង​ត្រូវ​ឆេះ​អស់ទាំង​ស្រុង ប៉ុន្តែ​មិនមាន​មនុ​ស្សណា ម្នាក់​ទទួលរង​របួស​ឬ​គ្រោះថ្នាក់​ដោយ​អគ្គិភ័យ​នេះ​ទេ​លោក​ឆាង វណ្ណ​ឆៃ និង​ក្រុមការងារ​អគ្គិ​ភ័ យ​មិនទាន់ សន្និដ្ឋានបាន​អំពី​មូលហេតុ​នៃ​ការកើតឡើង​នូវ​គ្រោះ​អគ្គិភ័យ​ដ៏​អាក្រក់​នេះ​នៅ​ឡើ​ត​ទេ​ក្នុង​ពេលនេះ ដោយ​រង់ចាំ ការស្រាវជ្រាវ ស៊ើបអង្កេត​សិន​ទើប​សន្និដ្ឋានបាន​។​

​ជាមួយ​ហេតុការណ៍​ដ៏​គួរឱ្យ​សោកស្តាយ​បំផុត​នេះ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ស្នង​ការដែល បាន​ចុះទៅ​ដឹកនាំ​បញ្ជា​ផ្ទាល់​នៅ​ទីកន្លែង​កើតហេតុ សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទូទៅ អ្នក​ប្រក​ម​អាជីវកម្ម​នានា​នៅក្នុង​ខេត្តបាត់ដំបង សូមមេត្តា​ប្រុងប្រយ័ត្ន​ខ្ពស់​និង​ជាប់​ជាប្រចាំ​ចំពោះ​គ្រោះ​អគ្គិភ័យ​នេះ​ត្បិត​រដូវ​នេះ​ជា​រដូវប្រាំង ដែលមាន​ស្ថានភាព​ក្តៅ​ហួតហែង​ជាហេតុ​ងាយ​បង្ក​ឱ្យ​កើត​គ្រោះ​អគ្គិភ័យ​ណាស់ ពិសេស​សូម​ប្រុងប្រយ័ត្ន ទាំង​ភ្លើង​ទៀនធូប ភ្លើង​ជើងក្រាន​និង​ចរន្តអគ្គិសនី​។ ម្យ៉ាងទៀត​សូម​អំពាវនាវ​ដល់​បង​ប្អូន​ប្រជាពលរដ្ឋ សូមមេត្តា​គោរព​និង​អនុវត្ត​ឱ្យបាន​ត្រឹម ត្រូវ​តាម​ការណែនាំ​របស់​អាជ្ញា​ធរ​មូលដ្ឋាន​ឬ​សមត្ថកិច្ច​ជំនាញ ក្នុង​ការសាងសង់​លំនៅដ្ឋាន ព្រោះថា​ការសាងសង់​លំនៅដ្ឋាន​ដែល មិនមាន​ទុក​ច្រក​ធំ​ទូលាយ នៅពេល​ដែលមាន​ករណី​អគ្គិភ័យ​ឬ​ករណី​ជាយថាហេតុ​ណាមួយ​កើតឡើង នោះ​គឺ​រថយន្ត​សង្គ្រោះ​មិនអាច​ចូល​ទៅបាន​ដែលជា​ឧបសគ្គ​ធំ​បំផុត ដូច​ករណី​អគ្គិភ័យ​នៅ​ព្រឹក​នេះ​ជា​គំរូ​ស្រាប់​៕​

អត្ថបទដែលជាប់ទាក់ទង