ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេច​ភក្តី សាយ ឈុំ ចុះ​ជួប​សួរសុខទុក្ខ​មន្ត្រី និង​អាជ្ញាធរ​សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោ​ធិ៏​សែន​ជ័យ ផ្ដល់​ការលើក​ទឹក​ចិ​ត្ដ

38

 

​ភ្នំពេញ​៖ ព្រឹ​ថ្ងៃ​អង្គារ ៥​កើត ខែផល្គុន ឆ្នាំជូត ទោស័ក​ព​.​ស​២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​១៦ ខែកុម្ភៈ ឆ្នាំ​២០២១ វេលា​ម៉ោង ០៧:៣០ នាទី​ព្រឹក សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធាន​ក្រុមការងារ​ចុះជួយ​រាជធានី​ភ្នំពេញ បាន​អញ្ជើញ​ចុះសាកសួរ​សុខទុក្ខ​មន្ត្រី និង​អាជ្ញាធរ​សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

​បន្ទាប់ពី​បាន​ស្តាប់​លោកស្រី​ចៅសង្កាត់ ជំរាប​រាយ​ការ​ណ៌​ជូន អំពី​សភាព​ការ​ណ៌ សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​ពី​ការអនុវត្ត​គោលនយោបាយ ភូមិ សង្កាត់​មាន​សុវត្ថិភាព ការងារ​បំរើសេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ ការលំបាក បញ្ហា​ប្រឈម​ខ្លះៗ ដែល​អាជ្ញាធរ​សង្កាត់ និង​មន្ត្រី​មូលដ្ឋាន​បាន​ជួប និង​បាន​សម្រួល​ដោះស្រាយ​កន្លងមក និង​ស្តាប់​សំណូមពរ​របស់​មន្ត្រី​ថ្នាក់ភូមិ​….​សម្តេច​ប្រធាន​ក្រុមការងារ បាន​សម្តែង​នូវ​ការសប្បាយរីករាយ ហើយ​វាយ​តំលៃ​ខ្ពស់​ចំពោះ​ការអនុវត្ត​តួនាទី​ភារកិច្ច​របស់​អាជ្ញាធរ​សង្កាត់ និង​មន្ត្រី​មូលដ្ឋាន​ទាំងអស់​…..​។​
​ក្នុងឱកាស​នោះដែរ​សម្តេច​ភក្ដី សាយ ឈុំ
ក៏បាន​ជំរាបជូន​អំពី​សភាពការណ៍ និង​ពី​វឌ្ឍនភាព​ការងារ​វិស័យ​ជាច្រើន​របស់​រាជ​រដ្ឋា​ភិ បាល និង​សមិទ្ធផល​ធំៗ​ថ្មីៗ​របស់​សង្គមជាតិ​ប្រទេសជាតិ​… ហើយ​ព្រម​គ្នា​ក្នុងឱកាស​នោះដែរ សម្តេច​ក៏បាន​ជំរាប​ដល់​លោក​អភិបាលខណ្ឌ និង​មន្ត្រី​ពាក់ព័ន្ធ​សូម​ឲ្យ​យកចិត្តទុកដាក់​សម្រួល​ដោះស្រាយ​បញ្ហាលំបាក និង​សំណូមពរ​របស់​ប្រជាជន​នៅ​មូលដ្ឋាន​ឲ្យ​បាន​សមស្រប​ឆាប់ រហ័ស​ព្រមទាំង​តាម​និតិ​វិធី​ច្បាប់​ផ្តល់​អនុ សាស​ន៌​ដល់​មន្ត្រីសង្កាត់ និង​មន្ត្រី​មូលដ្ឋាន​.​។ បន្ត​ខិតខំ​អនុវត្ត​ឲ្យ​កាន់តែ​ល្អ​តាម​តួនាទី​ភារកិច្ច​…​ជាពិសេស​យកចិត្តទុកដាក់​ចំពោះ​ការអនុវត្ត​គោលនយោបាយ​ភូមិ សង្កាត់​មាន​សុវត្ថិភាព ដោយ​ផ្តោតលើ​ការរក្សា សន្តិសុខ សណ្តាប់​សាធារណៈ ក្នុង​មូលដ្ឋាន ចាត់វិធានការ​បង្ក្រាប ទប់ស្កាត់​បទល្មើស​នានា រួមទាំង​បញ្ហា​គ្រឿងញៀន​។ -​ផ្តល់​សេវា​សា​ធារ ណៈ បំរើប្រជាជន​ដោយ​គ្មាន​ការរើសអើង និង​ប្រកបដោយ​តម្លាភាព គុណ ភាព ប្រសិទ្ធភាព និង​ឆាប់រហ័ស​.​។ -​បង្កើន​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​បញ្ហា​រក្សា​ការពារ​ធនធាន ទ្រព្យ​សម្ភារៈ និង​ហេដ្ឋារចនាសម្ព័ន្ធ ដែលមាន​នៅក្នុង​មូលដ្ឋាន​សង្កាត់​យើង​…​។ -​យកចិត្តទុកដាក់​តាម​ដាន និង​ដោះស្រាយ​ជូន​ប្រជាជន​ដែល​ជួប​កា​រលំ​បាល​រង​ផលប៉ះពាល់ និង​អ្នក​ដែល​រងគ្រោះ​ដោយ​បង្កលក្ខណៈ និង​លើកទឹកចិត្ត​ជំរុញ​អាជីវកម្ម ផលិតកម្ម​ជា​លក្ខណៈ​គ្រួសារ ដើម្បី​ទ្រទ្រង់ និង​លើក​កំពស់​ជីវភាព​រស់នៅរ​បស់បង​ប្អូន​នៅក្នុង​សម័យ​កូ​វីដ​-១៩​។ -​ចំពោះមុខ​វិបត្តិ​កូ​វីដ ១៩ សម្តេច​បាន​ក្រើនរំលឹក​ឲ្យ​មន្ត្រី កងកម្លាំង​មាន​សមត្ថកិច្ច​យើង​បន្ត​យកចិត្តទុកដាក់ អប់រំ និង​ផ្សព្វផ្សាយ​ដល់​ប្រជាជន​យើង​ឲ្យ​ខិតខំ​អនុវត្ត​រាល់​វិធានការ​ក​ការងារ​របស់​រាជរដ្ឋាភិបាល និង​ក្រសួង​ជំនាញ​….​។ -​ចំពោះ​ក្មួយៗ​យុវជន​ដែលជា​កម្លាំង​បន្តវេន​របស់​សង្គមជាតិ​…​ក្មួយៗ​ត្រូវខិតខំ​ប្រឹងប្រែង​ធ្វើការ​ងារ​ផង រៀនសូត្រ​ផង​ដក​ពិសោធន៍​ផង​ដើម្បី​បង្កើន​សមត្ថភាព លទ្ធភាព ជួយ​ខ្លួនឯង​ផ្ទាល់​ផង ជួយ​ក្រុមគ្រួសារ និង​រួមចំណែក​ជួយ​សង្គមជាតិ និង​ប្រទេសជាតិ​ផង​។ ចំពោះ​ការងារ​បំពេញភារកិច្ច ក៏ដូចជា​ក្នុង​ជីវភាព​រស់នៅ​ប្រកបមុខរបរ​អាជីវក​ម្ម​នានា គឺមាន​កត្តា​រួមផ្សំ​ជាច្រើន​ដែល​នាំ​យើង​ឲ្យ​ទទួល​ជោគ ជ័យ​។ ក៏ប៉ុន្តែ​កត្តា​ដែល​សំខាន់​មិនអាច​ខ្វះ​បាន​នោះ​គឺ កត្តា​សាមគ្គីភាព និង​ឯកភាព​ផ្ទៃក្នុង​របស់​យើង គឺ​ត្រូវ​ត រឹងមាំ​…​ហើយ​មិនត្រូវ​ធ្វេសប្រហែស​ភ្លេចខ្លួន​ឡើយ មុន​អញ្ជើញ​ត្រឡប់​វិញ​សម្តេច​ប្រធាន​ក្រុមការងារ​បាន​អញ្ជើញ​ចុះ​ពិនិត្យ​ភូមិសាស្ត្រ​នៃ​សង្កាត់​ព្រមទាំង​បាន​ពិនិត្យ​ទីតាំង​ដី​សំរាប់​ការសាងសង់​អគារ​សាលាសង្កាត់​ថ្មី​ដែលមាន​ទំហំ​ក្បាលដី​ប្រវែង​២០​ម៉ែត្រ និង​ជម្រៅ​ប្រវែង​១៦​ម៉ែត្រ ស្ថិតនៅ​ភូមិ​កា​កាប​ផងដែរ ៕ សំរិត​

អត្ថបទដែលជាប់ទាក់ទង