ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជាពលរដ្ឋ​ជួប​ជីវភាព​ខ្វះខាត ទីទាល់ក្រ ចាស់ជរា គ្មាន​ទីពឹង ចំនួន ២៥ គ្រួសារ ទទួល​អំណោយ​មនុស្សធម៌ ពី​អនុសាខា​កាកបាទក្រហមកម្ពុជា ខណ្ឌមានជ័យ

48

 

​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ពុធ ៦​កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព​.​ស​២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​១៧ ខែកុម្ភៈ ឆ្នាំ ២០២១​នេះ ក្រុមការងារ​អនុសាខា​កាកបាទក្រហមកម្ពុជា ខណ្ឌមានជ័យ ដឹកនាំ​ដោយ​លោក ឌី រ័ត្ន​ខេ​ម​រុណ ប្រធាន​គណៈកម្មាធិការ​អនុសាខា បាន​ចុះ​សំណេះសំណាល សាកសួរ​សុខទុក្ខ និង​ផ្តល់​អំណោយ​មនុស្សធម៌​អនុសាខា​កាកបាទក្រហមកម្ពុជា ខណ្ឌមានជ័យ ជូន​ដល់​ប្រជាពលរដ្ឋ​ដែលមាន​ជីវភាព​ខ្វះខាត ទីទាល់ក្រ ចាស់ជរា គ្មាន​ទីពឹង ចំនួន ២៥​គ្រួសារ មកពី ៦ ភូមិ ស្ថិតនៅ​សង្កាត់​ស្ទឹងមានជ័យ​ទី​៣ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។​

​ក្នុងឱកាស់​នោះដែរ ឌី រ័ត្ន​ខេ​ម​រុណ ប្រធាន​អនុសាខា បាន​ពាំ​នាំនូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់ ឯកឧត្តម ឃួ​ង ស្រេង ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា រាជធានី​ភ្នំពេញ ជាពិសេស​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​តែងតែបាន​គិតគូរ​យក​ចិត្ត​ទុកដាក់​ជាប់​ជានិច្ច​ចំពោះ​សុខទុក្ខ​ប្រជាពលរដ្ឋ គ្រប់​ក្រុមគ្រួសារ និង​គ្រប់​ទីកន្លែង ដោយ​មិន​ប្រកាន់​ពី​និន្នាការ​នយោបាយ ជាតិ​សាសន៍ សាសនា វណ្ណៈ ពណ៌​សម្បុរ​អ្វី​ទាំងអស់ ពោល “​កាកបាទក្រហមកម្ពុជា​មាន​គ្រប់​ទីកន្លែង សម្រាប់​គ្រប់ៗ​គ្នា​-​មិន​ទុក​នរណាម្នាក់​ចោល​“ ។ ទន្ទឹមនឹងនេះ លោក​ប្រធាន​គណៈកម្មាធិការ​អនុសាខា​ក៏​សូម​អំពាវនាវ​ដល់​បង​ប្អូន​ទាំងអស់​បន្ត​យកចិត្តទុកដាក់ ថែរក្សា​សុខភាព ជាពិសេស​បន្ត​ការពារ និង​រក្សា​អនាម័យ​ជានិច្ច​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល ដេ​ី​ម្បី​ចូលរួម​ទប់ស្កាត់ បង្ការ​ហានិភ័យ​ពី​ការរីក​រាលដាល​នៃ​ជំងឺ កូ​វីដ​-១៩ ទាំងអស់គ្នា ដោយ​ផ្តើមចេញពី​ខ្លួន​យើង ព្រមទាំង​ចូលរួម​គោរព​ច្បាប់​ចរាចរ​ណ៏​ទាំងអស់គ្នា ។

​អំណោយ​មនុស្សធម៌​ដែល​ផ្តល់ជូន​ក្នុង​១​គ្រួសារៗ​ទទួលបាន​៖
– អង្ករ ១​បាវ​=២៥​គីឡូក្រាម
– មី ១០​កញ្ចប់​
– ទឹកត្រី ១​ដប​
– ទឹក​សុ​ី​អុ​ី​វ ១​ដប​
– ត្រីខ ២​កំប៉ុង
– ទឹកដោះគោ ១​កំប៉ុង​
– ទឹកក្រូច ២​កំប៉ុង​
– ថវិកា ២​មុ​ឺ​ន​រៀល​ក្នុង​មួយ​គ្រួសារ​ផងដែរ ៕​

អត្ថបទដែលជាប់ទាក់ទង