ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចាប់ខ្លួន​បុរស​ម្នាក់ ពីបទ រំលោភ​លើ​ទំនុកចិត្ត​

55

ភ្នំពេញ ៖ កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌកំ​រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០១​នាក់ នៅ​ថ្ងៃទី​១៧ ខែកុម្ភៈ ឆ្នាំ​២០២១ វេលា​ម៉ោង​០៩​និង​០០​នាទី នៅ​ចំណុច​ភោជនីយដ្ឋាន​មួយកន្លែង ស្ថិតនៅលើ​ផ្លូវលំ សង្កាត់​កំពង់​សំណាញ់ ក្រុង​តាខ្មៅ ខេត្តកណ្តាល ពីបទ រំលោភ​លើ​ទំនុកចិត្ត និង​មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​អាច​ជួញដូរ​បាន ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ កាលពី​អំឡុង​ឆ្នាំ​២០១៩ និង​ខែកុម្ភៈ ខែមីនា ឆ្នាំ​២០២០ ។​

​ជន​ត្រូវ​ចោទ​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​តាម​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​លេខ​០៧០ «​ខ​១» ដ​.​ច​.​ន ចុះ​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០២១ ចេញ​ដោយ​លោក សេង រិទ្ធី ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ បញ្ជូនមក​ការិយាល័យ​ចាត់ការ​តាម​នីតិវិធី​មានឈ្មោះ វ៉ាន អុល ភេទ​ប្រុស អាយុ​៥២ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ​អាជីវករ ទីលំនៅ​បច្ចុប្បន្ន​ភូមិ​វាល​ត្រែង ឃុំ​តា​លន់ ស្រុក​ស្អាង ខេត្តកណ្តាល ។​

​បច្ចុប្បន្ន ជន​ត្រូវ​ចោទ​ខាងលើ កម្លាំង​ការិយាល័យ​ជំនាញ​បាន​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​តាម​នីតិវិធី ៕​

អត្ថបទដែលជាប់ទាក់ទង