ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រថយន្តដឹកកម្មករបើកបុកគោ១ក្បាល បណ្តាលឲ្យក្រឡាប់រថយន្ត របួសមនុស្ស​១៥​នាក់​រងរបួស និងងាបគោ១​ក្បាល​

38

 

​កំពង់ស្ពឺ ៖ រថយន្តដឹកកម្មករបើកបាន​បុក​គោ ១​ក្បាល បណ្តាល​ឲ្យ​រថយន្ត​ធ្លាក់​ផ្លូវ​ផ្អៀង​នៅ​ខាងជើង​ផ្លូវ និង​ឲ្យ​ងាប់​គោ​ញី ១​ក្បាល ​រងរបួស​ស្រាល​ចំនួន​១៥​នាក់​ស្រី នៅ​វេលា​ម៉ោង​៦ និង​២០​នាទី​ព្រឹក ថ្ងៃទី​២០ ខែកុម្ភៈ ឆ្នាំ​២០២១ នៅលើ​ផ្លូវលំ​លេខ​១០៩ ត្រង់ចំណុច​ភូមិ​ក្រាំង​ម្កាក់ ឃុំ​តាំង​ក្រូច ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ។​

​តាម​របាយការណ៍​ពី​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា គ្រោះថ្នាក់​នេះ​បង្កឡើង​ដោយ រថយន្ត​មួយគ្រឿង ម៉ាក​ហ៊ីយ៉ាន់ដាយ ដឹក​កម្មករ​រោងចក្រ​ចំនួន​៧០​នាក់ ស្រី​៦៥​នាក់​ប្រុស​៥​នាក់ រថយន្ត​ពណ៌​ស ពាក់​ផ្លាកលេខ​កំពង់ស្ពឺ 3A-1399 អ្នកបើកបរ​ឈ្មោះ ប៊ី សារិន ភេទ​ប្រុស អាយុ ៣៥​ឆ្នាំ រស់នៅ​ភូមិ​ទឹកស្អុយ ឃុំ​ទំព័រ​មាស ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ បើកបរ​ពី​ទិស​ខាង​លិចទៅ​កើត មកដល់​ចំណុច​ខាងលើ បាន​បុក​គោ ១​ក្បាល សម្បុរ​ស បណ្តាល​ឲ្យ​រថយន្ត​ធ្លាក់​ផ្លូវ​ផ្អៀង​នៅ​ខាងជើង​ផ្លូវ បណ្តាល​ឲ្យ​ងាប់​គោ​ញី ១​ក្បាល និង​រងរបួស​ស្រាល​ចំនួន​១៥​នាក់​ស្រី ។​

​ចំណែក​អ្នកបើកបរ​រថយន្ដ ក្រោយពេល​កើតហេតុ​បានគេច​ខ្លួន ដោយឡែក​វត្ថុតាង​រថយន្ត ១​គ្រឿង​សមត្ថកិច្ច​បាន​ស្ទូច​យកមក​រក្សាទុក​នៅ​ប៉ុស្តិ៍ នគរបាល​រដ្ឋបាល​តាំង​ក្រូច​៕

អត្ថបទដែលជាប់ទាក់ទង