ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជនជាតិ​ចិន​ម្នាក់ លោត​ពីលើ​ធនាគារ​តៃវ៉ាន់ សម្លាប់ខ្លួន​

47

​ភ្នំពេញ ៖ បុរស​ជនជាតិ​ចិន​ម្នាក់ បាន​លោត​សម្លាប់ខ្លួន​ទម្លាក់​ពីលើ​អគារ​ធនាគារ​តៃវ៉ាន់ បែកក្បាល​ធ្លាយ​ខួរ​ស្លាប់​ភ្លាមៗ នៅវេលា​ម៉ោង​១២​រសៀល​ថ្ងៃទី​២០ ខែកុម្ភៈ ឆ្នាំ​២០២១ ស្ថិតនៅ​ចំណុច​ស្តុ​ប​ស្ព​ន​អាកាស​ផ្សារ​ដី​ហុយ តាម​បណ្តោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី សង្កាត់​អូរ​បែកក្អម ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

​សព​ជន​ជាតិចិន​ខាងលើនេះ មិនទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​នោះទេ មាន​សម្បុរ ស អាយុ​ប្រហែល​៣០​ឆ្នាំ​ពាក់អាវ​យឺត​ពណ៌​ស ស្លៀកខោ​ជើង​ខ្លី​ពណ៌​ប្រផេះ​។​
​តាម​កាម​រ៉ា​សុវត្ថិភាព​ដែល​បំពាក់​នៅ​ជុំវិញ​ក្បែរ​កន្លែងកើតហេតុ បានបញ្ជាក់​ឲ្យ​ឃើញថា មុនពេល​កើតហេតុ​គេ​ឃើញ​បុរស​ជនជាតិ​ចិន បាន​ដើរចូល​ទៅក្នុង​ធនាគារ​តៃវ៉ាន់ ហើយ​ឡើងទៅ​ជាន់​ខាងលើ​មួយសន្ទុះ ក្រោយមក​រូបគេ​ក៏បាន​បើក​បង្អួច​កញ្ចក់​អើត​ចុះ​អើត​ឡើង​ប្រហែលជា​៥​នាទី ទើប​សម្រេចចិត្ត​លោត​ទម្លាក់ខ្លួន​ចុះមក​ក្រោម បណ្តាល​ឲ្យ​បោក​ក្បាល​ផ្ទប់​ជាមួយនិង​ខឿន​ថ្ម​ស្លាប់​ភ្លាមៗ​មួយ​រំពេច នៅនឹងកន្លែង​កើតហេតុ​តែម្តង​។​
​ក្រោយពេល​កើតហេតុ​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​ស​ង្កា​ត់​អូរ​បែកក្អម និង​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌ​សែន​សុខ សហការ​ជាមួយ​កម្លាំង​ជំនាញ​ការិយាល័យ​កោសល្យវិច័យ នៃ​ស្នងការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ បាន​ចុះមក​ស្រាវជ្រាវ​និង​ពិនិត្យ​សព​ជនរងគ្រោះ​នៅ​កន្លែងកើតហេតុ​។​
​ក្រោយពី​ពិនិត្យ​សព​រួចរាល់​សមត្ថកិច្ច​ជំនាញ បានបញ្ជាក់​ឲ្យ​ដឹងថា សព​បុរស​ជនជាតិ​ចិន​ខាងលើ ពិតជា​លោត​សម្លាប់​ខ្លួនឯង​ពិតប្រាកដ​មែន​។​
​សព​ត្រូវបាន​សមត្ថកិច្ច​ដឹក​យកមក​តម្កល់ទុក​នៅ​វត្ត​ស្ទឹងមានជ័យ ដើម្បី​ទំនាក់ទំនង​ទៅកាន់​ស្ថានទូត​ចិន ដើម្បី​ស្វែងរក​ក្រុមគ្រួសារ​សាច់​ញ​តិ​មក​ទទួល៕

អត្ថបទដែលជាប់ទាក់ទង