ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាល​ខណ្ឌ​ប្ញ​ស្សី​កែវ​ឃាត់​យុវជន​ម្នាក់ ជាមួយ​ថ្នាំញៀន​៣០​កញ្ចប់​

40

 

​ភ្នំពេញ ៖ កម្លាំង​នគរបាល បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ក្នុងករណី​ជួញដូរ​នូវ​សារធាតុ​ញៀន ស្ថិត​ត្រង់ចំណុច​ក្រុមទី​១៤ ផ្លូវលំ ភូមិ​ផ្សារ​តូច សង្កាត់​ទួល​សង្កែ​១ ខណ្ឌ​ប្ញ​ស្សី​កែវ រាជធានី​ភ្នំពេញ ។

​លោក ហ៊ាង ថា​រ៉េត អធិការ​ខណ្ឌ​ប្ញ​ស្សី​កែវ បន​បញ្ជាក់ថា ប្រ​ត្តិ​ប​ត្តិ​កា​រប​ង្រា្ក​ប​ជាក់ស្តែង​ករណីរ​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​នេះ ធ្វើឡើង​នៅ​ថ្ងៃទី​២០ ខែកុម្ភៈ ឆ្នាំ​២០២១ នៅវេលា​ម៉ោង​១៤​និង​៣០​នាទី ។​

​ជនសង្ស័យ ឈ្មោះ​ទន់ សំណាង ភេទ​ប្រុស​អាយុ​១៤​ឆ្នាំ​ជនជាតិ​វៀតណាម មាន​ទីលំនៅ​ផ្ទះ​គា្មន​លេខ​សំណង់​មិន​រៀបរយ ក្រុម​១៤​ភូមិ​ផ្សារ​តូច​សង្កាត់​ទួល​សង្កែ​១ ខណ្ឌ​ប្ញ​ស្សី​កែវ រាជធានី​ភ្នំពេញ មុខរបរ​មិន​ពិតប្រាកដ ( ជួញដូរ ) ។​

​ក្នុងនោះ នគរបាល​បាន​ដកហូត​ម្ស៉ៅ​ក្រាម​ស​ថា្ល​ចំនួន​៣០​កញ្ចប់​ថង់​តូច ។ នៅ​ចំពោះមុខ កំលាំង​ជុំនាញ​ខណ្ឌ​កំពុង​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​អនុវត្តន៍​តាម​នីតិវិធី ៕​

អត្ថបទដែលជាប់ទាក់ទង