ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សហរដ្ឋអាមេរិក ខ្លួន​ត្រៀម​រួចជាស្រេច ដើម្បី​ចរចា​ជាមួយ​អ៊ីរ៉ង់ ជុំវិញ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​

75

បរទេស ៖ កាលពី​ថ្ងៃ​ព្រហស្បតិ៍ សហរដ្ឋអាមេរិក​បាន​និយាយថា ខ្លួន​បាន​ត្រៀម​រួចជាស្រេច​ដើម្បី​ពិភាក្សា​ជាមួយ​អ៊ីរ៉ង់​អំពី​ការវិលត្រឡប់​ទៅរក​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ ២០១៥ ដែលមាន​គោលបំណង​ទប់​ស្កា​ប់​ទីក្រុង​តេ​អេ​រ៉ង់​ពី​ការផលិត​អាវុធ​នុយក្លេអ៊ែរ ដោយ​ស្វែងរក​ការស្តារ​ឡើងវិញ​នូវ​កិច្ចព្រមព្រៀង ដែល​ទីក្រុង​វ៉ាស៊ីនតោន​ដកខ្លួន​ចេញពី​កិច្ចព្រមព្រៀង​នេះ​អស់​រយៈពេល​ជិត ០៣​ឆ្នាំកន្លងមក​។​

​ប្រទេស​អ៊ីរ៉ង់​បាន​ប្រតិកម្ម​យ៉ាងខ្លាំង​ចំពោះ​គំនិត​សហរដ្ឋអាមេរិក ដែល​បានបង្ហាញ​ដោយ​រដ្ឋមន្ត្រី​ក្រសួងការបរទេស​សហរដ្ឋអាមេរិក​លោក Antony Blinken អំឡុងពេល​កិច្ចប្រជុំ​តាម​ប្រព័ន្ធ​វីដេអូ​ជាមួយ​សម​ភាគី​របស់លោក ចក្រភព​អង់គ្លេស បារាំង និង​អាល្លឺម៉ង់​ដែល​ជួបជុំគ្នា​នៅ​ទីក្រុង​ប៉ារីស​។​
​លោក Blinken បានបញ្ជាក់​ជាថ្មី​នូវ​ជំហរ​របស់​សហរដ្ឋអាមេរិក​ថា រដ្ឋបាល​របស់​ប្រធានាធិបតី​លោក Joe Biden នឹង​វិលត្រឡប់​ទៅរក​កិច្ចព្រមព្រៀង ដែល​ត្រូវបាន​ទទួលស្គាល់​ជា​ផ្លូវការ​ថា ផែនការ​សកម្មភាព​រួម (JCPOA) ប្រសិនបើ​អ៊ីរ៉ង់​អនុវត្ត​កិច្ចព្រមព្រៀង​នេះ​បាន​ពេញលេញ​។​

​សេចក្តី​ថ្លែង​ការរួម​ពី​ប្រទេស​ទាំង​បួន​បាន​និយាយថា “​រដ្ឋមន្ត្រី​ក្រសួងការបរទេស​លោក Blinken បានបញ្ជាក់​ជាថ្មី​ម្តង​ទៀតថា​….. ប្រសិនបើ​អ៊ីរ៉ង់​ត្រឡប់​ទៅរក​ការអនុវត្តន៍​ការប្តេជ្ញាចិត្ត​របស់ខ្លួន​យ៉ាង​ម៉ឹងម៉ាត់​ក្រោម​ផែនការ​សកម្មភាព​រួម (JCPOA) នោះ​សហរដ្ឋអាមេរិក​នឹងធ្វើ​ដូចគ្នា និង​ត្រៀម​ចូលរួម​ពិភាក្សា​ជាមួយ​អ៊ីរ៉ង់​ដើម្បី​ស​ម្រ​ច​បាន​គោលបំណង​រួម​៕​

អត្ថបទដែលជាប់ទាក់ទង