ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បេសកកម្ម រត់​សប្បុរសធម៌ របស់លោក សាយ ដើម្បី​ការថែរក្សា​ការពារ​វប្បធម៌​ជាតិ

55

​ភ្នំពេញ​៖ បេសកកម្ម​ដ៏​ធំ​សម្បើម​គឺ​កម្មវិធី​រត់​ដើម្បី​សប្បុរសធម៌ ជុំវិញ​ប្រទេស​កម្ពុជា ដើម្បី​រៃអង្គាស​
​ថវិកា​សម្រាប់​ជួយ​ដល់​មន្ទីរពេទ្យ​កុមារ​អង្គរ​របស់លោក សាយ ដែលមាន​ឈ្មោះ​ដើម​ថា អួន បឋម បាន បញ្ចប់​ទៅដោយ​ជោគជ័យ​។ ថ្មីៗ​នេះ​លោក​បាន​បង្ហើប ពី​ការត្រៀម​ធ្វើ​បេសកកម្ម​ថ្មី​មួយ​ទៀតហើយ ដើម្បី​បំផុសស្មារតី​យុវជន​គ្រប់រូប ឲ្យ​ចេះ​ស្រលាញ់ និង​ថែរក្សា​វប្បធម៌​ជាតិ​។​

​លោក សាយ បាន​រៀបរាប់​នៅថ្ងៃនេះ​ថា​៖ ការ ស្រលាញ់​វប្បធម៌ មិនមែន​ស្រលាញ់​គ្រាន់តែ​និយាយ​ឲ្យ​រួចពីមាត់​នោះទេ ការរក្សា​វប្បធម៌​ក៏​មិនមែន​គ្រាន់តែ​រក្សា​នៅតែ​ក្នុង​ចិត្ត​នោះដែរ គឺ​ត្រូវ​បង្ហាញ​ការគោរព ការស្រលាញ់ ដោយ​ការអនុវត្ត ការបង្ហាញ​ការចូលរួម​គាំទ្រ ការលើកតម្កើង​វប្បធម៌​ជាតិ​របស់ខ្លួន ការជួយ​ផ្សព្វផ្សាយ និង​ការថែរក្សា​នូវ​វប្បធម៌​ជាតិ ឲ្យ​បាន​គង់វង្ស​ស្គាល់​ដល់​យុវជន​ជំនាន់​ក្រោយ​ដោយ មោទកភាព ។ ជាមួយគ្នា​នោះ សិល្បករ​ដែល​ទទួល បានការ​គោរព ស្រឡាញ់ និង​ចូលចិត្ត​ខ្លាំង​ពី​សំណាក់​មហាជន​តាមរយៈ​ការធ្វើ​ទង្វើ​សប្បុរសធម៌​រួម​ចំ ណែ​ក​ជួយ​ដល់​សង្គម​រូបនេះ បាន​បន្ត​ដោយ​លើកទឹកចិត្ត​ឲ្យ​ប្រជាពលរដ្ឋ និង​យុវជន ឲ្យ​មាន​ស្មារតី​ខ្ពស់​ក្នុងការ​ថែរក្សា​វប្បធម៌​ឲ្យ​បាន​គង់វង្ស​ដូច្នេះ ខ្ញុំបាទ សាយ សូម​លើកទឹកចិត្ត​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់រូប​អោយ​ស្រលាញ់​វប្បធម៌​ជាតិ បេតិកភណ្ឌ​ជាតិ និង​ចូលរួម​ថែរក្សា​វប្បធម៌​ជាតិ​ទាំងអស់គ្នា​។ វប្បធម៌​រលំ​ជាតិ​រលាយ វប្បធម៌​ពណ្ណរាយ​ជាតិ​ថ្កើងថ្កាន រត់​ជាមួយ​សាយ រត់​ដើម្បី​ទិវា​វប្បធម៌​ជាតិ ព្រឹត្តិការណ៍​សម្តែង​ល្ខោនខោល​ដ៏​អស្ចារ្យ ។ ការបញ្ជាក់​នេះ​ទទួលបាន សារ​គាំទ្រ​លើកទឹកចិត្ត​ច្រើន​អមដោយ​ក្តីរំភើប​នៃ​ការប្រកាស​បំផុស​ឲ្យ​យុ​ជន​ជ​ខ្មែរ​ងាក​មក​ចាប់អារម្មណ៍​នឹង​វប្បធម៌​ជាតិ​។​. មហាជន​រំពឹង​ដែរ​ថា​ការតាំង​ចិត្ត និង​ប្រកាស​ពី​សិល្បករ​ដ៏​មាន​ឥទ្ធិពល​នេះ​នឹង​ក្លាយជា​ចលករ​ជំរុញ​ឲ្យ​មានការ​គិតគូរ​ឡើងវិញ​ពី​សិល្បៈ​វប្បធម៌​ជាតិ​៕ សំរិត​

អត្ថបទដែលជាប់ទាក់ទង