ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គំនិត​ឡឺ​កឺ ៖ មួយជីវិត​ដែល​ស្គាល់​តែ​ភ័យ​

70

ភ្នំពេញ​៖​គេ​តែងតែ​និយាយថា​កើត​មួយ​ជាតិ​ធាតុ​មួយ​ចាន​តាមពិត​ធាតុ​មួយ​កោដិ​សោះតែ​ល​បើ​ប៉ះចំ​អាចារ្យ​ច្រឡឺម​តែ​បន្តិច​ច្បាស់​​ជា​ឆ្ងឹង​នោះ​ឆេះ​គ្មាន​សល់​ឡើយ ។​
លាក់បាំង​អ្វី​សម្រាប់​ខ្ញុំ​កើតមក​មួយ​ជាតិ​នេះ​ដូចជា​ពុំទាន់​ស្គាល់​សេចក្ដីសុខ​ឡើយ​គឺ​ស្គាល់​តែ​រឿង​ភ័យ ។​កាលពី​ក្មេង​ទើបតែ​បាន​​ចូល​រូ​ល​រៀន​នៅ​បឋមសិក្សា​សោះ​ស្រាប់តែ​នៅ​ថ្ងៃទី​១៨​មីនាឆ្នាំ​១៩៧០​លោតែ​មាន​រដ្ឋប្រហារ​ហើយ​ពួក​ទាហាន​យក​សុទ្ធតែ​រថពាសដែក​ទៅ​​ព័ទ្ធ​រដ្ឋសភា​ដែល​កំពុងតែ​ប្រជុំ ។​
ជាមួយនឹង​ការធ្វើ​រដ្ឋប្រហារ​ស្រុក​ខ្មែរ​ចាប់ផ្ដើម​មាន​សង្គ្រាម​ហើយ​ឆ្នាំ​១៩៧៣​សង្គ្រាម​កាន់តែ​ឆាបឆេះ​ខ្លាំង​ឡើងៗ តប​ន់​ជនបទ​ធំ​​តែ​ក្លិន​រំសេវ ប្រជាន​ជន​ក្លាយជា​សត្វ​កណ្ដុរ​ដោយសារតែរ​ត់ទៅ​ពួន​ក្នុង​រណ្ដៅ​សុវត្ថិភាព​(​ត្រង់​សេ​)​ដើម្បី​រក្សា​ជីវិត​របស់ខ្លួន ។​ប្រជាជន​សម្រុក​​ចូលមក​ភ្នំពេញ​ទាហាន​ក្លាយជា​អធិរាជ​ដែល​គ្មាន​នរណា​ប៉ះពាល់​បាន ។​
ថ្ងៃ​១៧​មេសា​ឆ្នាំ​១៩៧៥​នឹក​ស្មានតែ​សង្គ្រាម​ចប់​ហើយ​ដឹងអី​ស្រាប់តែ​លេចចេញ​របស់​ប្រល័យពូជសាសន៍​ដែ​ជា​របប​មួយ​បង្អត់អាហារ​មនុស្ស បង្ខំ​ឲ្យ​មនុស្ស​ធ្វើ​ការងារ​ធ្ងន់ៗ​ព្រមទាំង​សម្លាប់​មនុស្ស​យ៉ាង​រង្គាល ។​
ក្រោយ​ថ្ងៃ​៧​មករា​ឆ្នាំ​២៩៧៩​ទោះបី​សង្គ្រាម​នៅ​បន្ត​កើតមាន​តាម​តំបន់​ព្រំដែន​តែ​ការរស់នៅ​មិនសូវ​ជា​ភ័យ​ទេ​លើកលែងតែ​អ្នក​រស់​​នៅ​តំបន់​សង្គ្រាម ។​ជិត​ចូលដល់​ឆ្នាំ​២០០០​ស​ង្គ្រា​ប​បាន​ប្ច​ប់​ទាំងស្រុង​នៅ​ស្រុក​ខ្មែរ​តែ​ខ្ញុំ​នៅតែ​ភ័យ​ព្រោះ​មិនទាន់​ចប់​សង្គ្រាម​ផង​លោតែ​មាន​​មេរោគ​អេដស៍​ចូលមក​ដល់​ទៀត ។​រឿង​ភ័យ​បាន​មកដល់​ទៀតហើយ ។​
ដល់​អេដស៍​មាន​ថ្នាំ​ចាក់​ពន្យារ​ការស្លាប់​ដូច​ជា​រៀង​អន់​ភ័យ​បន្តិច​ហើយ​តែ​ពេលនេះ​ស្រាប់​តែមាន​កូ​វីដ​១៩​ចូលមក​រំខាន​ទៀត ។​ចំ​​ពោះ​វ័យ​របស់ខ្ញុំ​ក៏​កាន់តែ​ជ្រេ​ទៅៗ​ទៀត ។​អ្ហ៊ើ​យ ! មួយជីវិត​នេះ​រស់នៅ​ជាមួយ​រឿង​ភ័យខ្លាច​រហូត​តែម្ដង​ហើយ ។​

អត្ថបទដែលជាប់ទាក់ទង