ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គំនិត​ឡឺ​កឺ ៖ បន្ថយអំណាច​រដ្ឋ រាស្ត្រ​មានអំណាច​

74

ភ្នំពេញ​៖​ឥឡូវនេះ​គេ​ចូលចិត្ត​និយាយ​តែ​ពី​រឿង​ផ្ដល់​អំណាច​ឲ្យ​រាស្ត្រ​នាយ​ខ្ញុំ​ចេះតែ​ឆ្ងល់​ត់​រាស្ត្រ​យក​អំណាច​ទៅធ្វើ​អ្វី ? ឬក៏​យកទៅ​​ដើម្បី​កុម្មង់​ទិញ​យន្ដហោះ​ពី​អាមេរិក ទិញ​កាំជ្រួច​ពី​ចិន ?
ឃើញ​គណៈបក្ស​មួយចំនួន​នៅក្នុង​បាវចនា​របស់គេ​សុទ្ធតែ​ដាក់ថា​បន្ថយអំណាច​រដ្ឋ​ដើម្បី​ឲ្យ​រាស្ត្រ​មានអំណាច ។​មិនដឹង​ជាការ​គិត​​របស់​នាយ​ខ្ញុំ​ខុស ឬ ត្រូវ​ទេ​តែ​លើ​ពិភពលោក​នេះ​ដូចជា​មិនដែល​មាន​ប្រទេស​ណា ឬ អ្នកដឹកនាំ​ប្រ​តេស​ណា​ដែល​ធ្វើការ​ដោយ​គ្មាន​អំណាច​​នោះទេ​បើ​រដ្ឋ​គ្មាន​អំណាច​ទៅធ្វើ​អ្វី​ចេញ ។​
ចុះបើ​រាស្ត្រ​មានអំណាច​មួយថ្ងៃៗ​ពួកគាត់​គិតតែ​បបួលគ្នា​ធ្វើបាតុកម្ម គិតតែ​ពី​យក​អំណាច​របស់ខ្លួន​ទៅ​កាប​សង្កត់​រដ្ឋាភិបាល​តើ​​ប្រទេស​នោះ​ទៅជា​យ៉ាងណា ? សាកមើល​បើ​មិន​កើតរឿង​អនាធិបតេយ្យ​ពេញ​ស្រុក​ឥឡូវ ។​
បើតាម​ការគិត​របស់​នាយ​ខ្ញុំគេ​មិនគួរ​ប្រើពាក្យ​ថា​រាស្ត្រ​មានអំណាច​នោះទេ​តែ​គេ​អាច​ប្រើពាក្យ​ថា​រាស្ត្រ​មាន​សិទ្ធ​នោះ​គ្រប់គ្រាន់​ទៅ​​ហើយ ។​ពាក្យ​ថា​មាន​សិទ្ធ​មិនមែន​មានន័យថា​ធ្វើ​អ្វីៗ​បាន​ស្រេច​តែ​នឹង​ចិត្ត​នោះទេ​គឺ​ធ្វើ​អ្វីៗ​ដោយ​គោរព​ទៅតាម​ច្បាប់ទម្លាប់​របស់​ប្រទេស​មិន​​មែន​យក​សិទ្ធ​ទៅ​ជេរប្រមាទ​គេ ឬ ទៅ​រំលោភ​យក​ដី​គេ​នោះទេ​ប្រយ័ត្ន​គេ​ប្រើ​សិទ្ធ​តប​វិញ​ហ្នា ។​
តាមពិត​ពាក្យ​ខ្មែរ​មាន​ច្រើនណាស់​គេ​គួរតែ​ចេះ​ជ្រើសរើស​ពាក្យ​មក​ប្រើ​តើ​ពាក្យ​ណា​មាន​ប្រយោជន៍​ហើយ​ពាក្យ​ណា​ដែល​គេ​គិតថា​​វា​ផ្ដល់នូវ​ផលប៉ះពាល់​ដល់​សង្គម​នោះ ៕​

អត្ថបទដែលជាប់ទាក់ទង