ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នកបើករថយន្ត​បិទ​មិន​ជិត រួច​ទាញ​ទ្វារ​បិទ​ម្ដងទៀត ក៏ត្រូវ​ម៉ូតូ​ម៉ាក​ហុងដា មកដល់​បុក​ដួល​រងរបួស​ធ្ងន់​

47

 

​កំពង់ឆ្នាំង ៖ ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ថ្ងៃ​ពុធ ទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២១ វេលា​ម៉ោង ១៧ និង ៣៦​នាទី នៅ​ចំណុច​មុខផ្ទះ​ឈ្មោះ​ទ្រី ជួង លើផ្លូវ​ជាតិ​លេខ ៥ ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ ៥២-៥៣ ភូមិ​សាលា​លេខ​ប្រាំ ឃុំ​អូរ​ឬ​ស្សី ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​រវាង​រថយន្ត​ម៉ាក LAND CRUISER GXR ពណ៌​ស ពាក់​ស្លាក​លេខ ONG46 2-021 ដោយ​អ្នកបើកបរ​ឈ្មោះ អឿន ដា​រ៉ា​វិឆ័យ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ (​ឃាត់ខ្លួន​) ជនជាតិខ្មែរ​រស់នៅ​ភូមិ​ត្រពាំង​កក់ ឃុំ​ម្កាក់ ស្រុក​អង្គស្នួល ខេត្តកណ្ដាល ។

​ដើមហេតុ​គឺ​អ្នកបើកបរ​រថយន្ត​ខាងលើ​បាន​ឈប់​រថយន្ត​នៅ​ស្ងៀម ហើយ​នៅពេល​អ្នកបើករថយន្ត​បាន​ដើរចូល​រថយន្ត​វិញ រួច​បិទទ្វារ​ម្តង​ហើយ​តែ​បិទ​មិន​ជិត រួច​ទាញ​ទ្វារ​បិទ​ម្ដងទៀត ក៏ត្រូវ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពង់ឆ្នាំង 1E-9916 អ្នកបើកបរ​ឈ្មោះ ហ៊ីម ស៊ី​តទី ភេទ ស្រី អាយុ ១៥ ឆ្នាំ ជនជាតិ​ចាម រស់នៅ​ភូមិ​ព្រៃពីស ឃុំ​ច្រេស ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង (​រងរបួស​ធ្ងន់​) និង​អ្នករួមដំណើរ​ឈ្មោះ រឹទ្ធ ធីតា ភេទ​ស្រី អាយុ ១៥​ឆ្នាំ ជនជាតិខ្មែរ រស់នៅ ភូមិ​/​ឃុំ ជាមួយ​អ្នកបើកបរ បើកបរ​ពី​ទិស​ខាងត្បូង​ឆ្ពោះទៅ​ទិស​ខាងជើង បាន​បុក​ទ្វារ​រថយន្ត​ម៉ាក LAND CRUISER GXR ក៏បាន​ដួល​នៅលើ​ផ្លូវ ហើយ​ត្រូវ​រថយន្ត​ដែល​មិន​ស្គាល់​ម៉ាក មិន​ស្គាល់​ស្លាក​លេខ បើកបរ​ពី​ទិស​ខាងត្បូង​ឆ្ពោះទៅ​ទិស​ខាងជើង ក្នុង​ដំណើរ​ស្រប​ទិស​គ្នា បាន​បុក​អ្នកបើកបរ​ម៉ូតូ​រងរបួស ហើយ​បន្ត​បើករថយន្ត​គេចខ្លួនបាត់ ។​

​ក្រោយ​កើតហេតុ វត្ថុតាង​ត្រូវបាន​ចាប់​យកមក​រក្សាទុក​នៅ​អធិការ​រដ្ឋា​ន​នគរបាល​ស្រុក​កំពង់ត្រឡាច​ដើម្បី​ដោះស្រាយ​បន្ត​តាមផ្លូវ​ច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង