ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

​ក្រសួង​ព័ត៌មាន សម្រេច​ដក​អា​ជា្ញ​ប័ណ្ណ​ការបើក​អាជីវកម្ម​របស់​កាសែត Angkor Today បន្ទាប់ពី​បាន​ផ្សព្វផ្សាយ​ព័ត៌មាន​បំភ្លៃ​ថា​កម្ពុជា​លក់​វ៉ាក់សាំង

67

 

​ភ្នំពេញ ៖ ក្រសួង​ព័ត៌មាន សម្រេច​ដក​អា​ជា្ញ​ប័ណ្ណ​ការបើក​អាជីវកម្ម​របស់​កាសែត Angkor Today បន្ទាប់ពី​បាន​ផ្សព្វផ្សាយ​ព័ត៌មាន​បំភ្លៃ​ថា​កម្ពុជា​លក់​វ៉ាក់សាំង ដែលជា​ជំនួយ​របស់​មិត្ត​ចិន​។​

​នៅ​ថ្ងៃទី 25 ខែកុម្ភៈ​ឆ្នាំ 2020 នេះ​លោក​ខៀវ កាញារីទ្ធ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​បានចេញ​សេចក្តីសម្រេច លុប​ប្រកា​សលេខ​៣៥១​ព​.​ម​.​ប្រក ចុះ​ថ្ងៃទី​១៩ ខែសីហា ឆ្នាំ​២០១៥ របស់​ក្រសួង​ព័ត៌មាន​ដែល​អនុញ្ញាតឱ្យ លោក អ៊ុង គង្គា បើក​ដំណើរ​ការធ្វើ​អាជីវកម្ម​កាសែត អង្គរ​ធូ​ដេ (Angkor Today) ដោយ​ម្ចាស់​អាជ្ញា​បណ្ណ​បាន​ផ្សព្វផ្សាយ ព័ត៌មាន​បំ​ភ្នែ​ការពិត​មាន​ចេតនា​ទុច្ចរិត​ធ្វើឱ្យ​អន្តរាយ​ដល់​សុខភាព​សាធារណៈ បង្ក​ភាពច្របូកច្របល់ ចលាចល នៅក្នុង​សង្គម​ដែល​អាចធ្វើឱ្យ​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ និង​ប៉ះពាល់​ដល់​កិត្យានុភាព​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា ដែលជា​ការបំពាន​យ៉ាងធ្ងន់ធ្ងរ​លើ​វិជ្ជាជីវៈ និង​កិច្ចសន្យា​ដែល​សាមីខ្លួន​បាន​តម្កល់ទុក​នៅ​ក្រសួង​ព័ត៌មាន​។​

​បទ​ប្បញ្ញត្តិ​ទាំងឡាយណា​ដែល​ផ្ទុយ​នឹង​ប្រកាស​នេះ​ត្រូវ​ទុកជា​និរាករណ៍​។​
​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ព័ត៌មាន និង​សោតទស្សន៍ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល និង​ហិរញ្ញវត្ថុ នាយក​ខុទ្ទកាល័យ​ក្រសួង​ព័ត៌មាន ប្រធាន​មន្ទីរ​ព័ត៌មាន​រាជធានី ខេត្ត សាមីខ្លួន និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ត្រូវ​ទទួល បន្ទុក​អនុវត្ត​ប្រកាស​នេះ​តាម​ការ​កិច្ច​រៀងៗ​ខ្លួន​ចាប់ពី​ថ្ងៃ​ចុះហត្ថលេខា​ទៅ​។​

​សូមបញ្ជាក់ថា កម្លាំង​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​នាយក​សារព័ត៌មាន Angkor Today ដែល​បាន​ផ្សព្វផ្សាយ​ព័ត៌មាន​ជា​ភាសា​ចិន​ថា កម្ពុជា​លក់​វ៉ាក់សាំង​ការពារ​កូ​វីដ​១៩​របស់​ចិន ក្នុងតម្លៃ​១២០​ដុល្លារ នៅ​ខេត្តសៀមរាប នា​ល្ងាច​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២១​។​

បើ​យោងតាម​នាយ​ឧ​ត្ត​ម​សេនីយ៍ ឆៃ ស៊ីណា​រិ​ទ្ធ អគ្គ​ស្នងការរង​នគរបាលជាតិ ថ្លែងប្រាប់​កាសែត​ក្នុងស្រុក​ថា នាយក​សារព័ត៌មាន Angkor Today ដែល​ត្រូវ​ចាប់ខ្លួន​មានឈ្មោះ SHEN KAIDONG ជា​ជន​ជាតិចិន មាន​ទីស្នាក់ការ​នៅ​ខេត្តសៀមរាប​។ សារព័ត៌មាន Angkor Today នេះ​មានឈ្មោះ​ពីមុន​ជា Angkor Times ដែល​ស្ថិតក្រោម​ការគ្រប់គ្រង​ម្ចាស់​តែ​ម្នាក់​។ បន្ទាប់ពី​ចាប់ខ្លួន​ជនជាតិ​ចិន​រូបនេះ សមត្ថកិច្ច​នឹង​បន្ត​នីតិវិធី​បញ្ជូន​ទៅកាន់​តុលាការ​ខេត្តសៀមរាប ដើម្បី​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់​។​

​ការចាប់ខ្លួន​ជន​ជាតិចិន​ខាងលើនេះ បានធ្វើ​ឡើង​ភ្លាមៗ​បន្ទាប់ពី​សារព័ត៌មាន​នេះ បាន​ផ្សព្វផ្សាយ​តាម​បណ្តាញ Wechat ថា កម្ពុជា​លក់​វ៉ាក់សាំង​ដែលជា​ជំនួយ​របស់​ចិន ហើយ​ភ្លាមៗ​ក្រសួងសុខាភិបាល​កម្ពុ​ជា ក៏បាន​ប្រកាស​ច្រានចោល​ទាំងស្រុង​ផងដែរ​ចំពោះ​ការចុះផ្សាយ​នូវ​ព័ត៌មាន​មិន​ពិត និង​គ្មាន​មូលដ្ឋាន​មួយ​នេះ​។​

​លោកស្រី ឱ វណ្ណឌី​ន រដ្ឋលេខាធិការ និង​ជា​អ្នក​នាំ​ក្រសួងសុខាភិបាល បាន​ចាត់ទុកថា ការផ្សព្វផ្សាយ​របស់ Angkor Today ជា​រឿង​ផ្តេសផ្តាស​។ ការចាក់​វ៉ាក់សាំង​កូ​វីដ​១៩ ដែលជា​ជំនួយ​របស់​ចិន​នៅ​កម្ពុជា គឺ​បាននិងកំពុង​ចាក់ទៅលើ​ក្រុមមនុស្ស​អាទិភាព ដែល​ក្រសួងសុខាភិបាល​ប្រកាស​ប៉ុណ្ណោះ ហើយ​បាន​ថ្កោលទោស​ចំពោះ​ជន​មួយចំនួន​ដែល​បំពុលសង្គម តាមរយៈ​ការ​ប្រឌិត​ព័ត៌មាន​នេះ​ឡើង ដើម្បី​បំភាន់​សាធារណជន ធ្វើ​ឲ្យ​មានការ​យល់ច្រឡំ​ចំពោះ​កម្ពុជា​។​

​ក្រសួងសុខាភិបាល​កម្ពុ​ជា នៅ​ថ្ងៃទី​២៤ ខែកុម្ភៈ បានប្រកាស​ច្រានចោល​ទាំងស្រុង ចំពោះ​ការចុះផ្សាយ​របស់​សារព័ត៌មាន​អន​ឡាញ Angkor Times ឬ Angkor Today ដែល​ផ្សព្វផ្សាយ​ថា កម្ពុជា​លក់​វ៉ាក់សាំង​កូ​វីដ​១៩ ដែលជា​ជំនួយ​របស់​ចិន​។​

​ការប្រកាស​ច្រានចោល​នេះ បាន​ធ្វើឡើង​បន្ទាប់ពី សារព័ត៌​មានឈ្មោះ Angkor Times បាន​ផ្សព្វផ្សាយ​តាម​បណ្តាញ Wechat ដោយ​ប្រើប្រាស់​ចំណងជើង​ថា កម្ពុជា​បាន​យក​វ៉ាក់សាំង​កូ​វីដ​១៩ ដែលជា​ជំនួយ​របស់​ប្រទេស​ចិន​មក​លក់​ក្នុងតម្លៃ​ថ្លៃ​។​

​លោកស្រី ឱ វណ្ណឌី​ន រដ្ឋលេខាធិការ និង​ជា​អ្នក​នាំ​ក្រសួងសុខាភិបាល បាន​ចាត់ទុកថា ការផ្សព្វផ្សាយ​របស់ Angkor Times ជា​រឿង​ផ្តេសផ្តាស់​។ លោកស្រី​បញ្ជាក់ថា ការចាក់​វ៉ាក់សាំង​កូ​វីដ​១៩ ដែលជា​ជំនួយ​របស់​ចិន នៅ​កម្ពុជា គឺ​បាន និង​កំពុង​ចាក់ទៅលើ​ក្រុមមនុស្ស​អាទិភាព ដែល​ក្រសួងសុខាភិបាល​ប្រកាស​ប៉ុណ្ណោះ ហើយ បាន​ថ្កោលទោស​ចំពោះ​ជន​មួយចំនួន​ដែល​បំពុលសង្គម តាមរយៈ​ការ​ប្រឌិត​ព័ត៌មាន​នេះ​ឡើង ដើម្បី​បំភាន់​សាធារណជន ធ្វើ​ឲ្យ​មានការ​យល់ច្រឡំ​ចំពោះ​កម្ពុជា​។​

​លោកស្រី ឱ វណ្ណឌី​ន ថ្លែងថា​៖ យើង​មិនមាន​ឱ្យ​អ្នក​ដែល​ទៅ​ចាក់​បង់ប្រាក់​នោះទេ ហើយ​បច្ចុប្បន្ននេះ​យើង​អត់​មាន​វ៉ាក់សាំង​ណា​ដែល​ចាក់ឱ្យ​ក្នុងតម្លៃ​ហ្នឹង (១២០​ដុល្លារ​)​ដែរ ពីព្រោះ​វ៉ាក់សាំង​យើង​មាន​កម្រិត ហើយ​យើង​សុទ្ធតែ​កំណត់​មុខសញ្ញា​សម្រាប់​ក្រុមមនុស្ស​ដែល​ត្រូវ​មកចាក់ ហើយ​យើង​មាន​បញ្ជី​ឈ្មោះ​អ្នក​ចាក់​ត្រឹមត្រូវ​។​

​លោកស្រី បាន​សុំ​អធ្យាស្រ័យ​ចំពោះ​ប្រជាពលរដ្ឋ ដោយសារ ចំនួន​វ៉ាក់សាំង​ជំហាន​ដំបូង​នេះ​មាន​កម្រិត មិនអាច​ចាក់ឱ្យ​គ្រប់គ្នា​បាន​។​

​ជំនួយ​វ៉ាក់សាំង ចិន ជំហាន​ដំបូង​ចំនួន​៦០​ម៉ឺន​ដូ​ស ក្នុងចំណោម ១​លាន​ដូ​ស ដែល​ផ្តល់ជូន​តាម​សំណើ​ក្រសួងការពារជាតិ​កម្ពុ​ជា ត្រូវបាន​ដឹក​មកដល់​ប្រទេស​កម្ពុជា កាលពី​ថ្ងៃទី​០៧ ខែកុម្ភៈ ឆ្នាំ​២០២១ កន្លងទៅនេះ​។ ចំណែក​៤០​ម៉ឺន​ដូ​ស​ទៀត នឹង​មកដល់​កម្ពុជា​ជា​បន្តបន្ទាប់​៕

អត្ថបទដែលជាប់ទាក់ទង