ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្លាប់​ម្នាក់​, របួសធ្ងន់​ម្នាក់ ដោយ​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ព្រែ​កតា​មាក់​

42

 

​កណ្ដាល​៖​សមត្ថកិច្ច​បានអោយដឹង​នៅ​ថ្ងៃ​២៥​ខែ​កុ​ម្ភះ​នេះ​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក (​របួសធ្ងន់​០២​នាក់​ក្នុងនោះ​ស្លាប់​០១​នាក់​និង​របួសធ្ងន់​០១​នាក់​ស្រី​) ដែល​កើតហេតុ​នៅ​ថ្ងៃទី​២៤​ខែ​កុ​ម្ភះ​ឆ្នាំ​២០២១ វេលា​ម៉ោង​១៩​និង​៥០​នាទី លើផ្លូវ​ជាតិ​០៨​ចន្លោះ គីឡូម៉ែត្រ​២៦_២៧​ភូមិ​ព្រែ​កតា​មាក់ ឃុំ​ព្រែ​កតា​មាក់ ស្រុក​ខ្សាច់កណ្ដាល ខេត្តកណ្ដាល ។​
​បង្កឡើង​ដោយ​រថយន្ត​ម៉ាក​គេ​Hyuandia ធន់ បែន ពណ៌ ស ផ្លាកលេខ ភ្នំពេញ 3B 3894 បើកបរ​ដោយ​ឈ្មោះ ភ​ណ្ឌ័ ថា​វ៉ាន់ ភេទ​ប្រុស​អាយុ​២០​ឆ្នាំ​ភូមិ​អ​ញ្ជែ​ង​លើ​ឃុំ​ពុក​ឫស្សីស្រុក​ខ្សាច់កណ្ដាល​ខេត្តកណ្ដាល ។​
​បើកបរ​ក្នុងទិសដៅរ​យ៉ែ​ចុះថយ​ក្រោយ​ចុះក្រោម​ពី​លិច​មក​កើត ដោយ​ប្រើ​រថយន្ត​អូស ថយក្រោយ​បុ​ម៉ូតូ​ម៉ាក scoopy ពណ៌​ក្រហម ផ្លាកលេខ ភ្នំពេញ 1HJ 2587 បើកបរ​ដោយ​ឈ្មោះ ណូ សាលី ភេទ​ប្រុស​អាយុ ៣០​ឆ្នាំ​នៅ​សង្កាត់​ជ្រោយ​ចង្វាខ​ណ្ឌ័ ជ្រោយចង្វា រាជធានី ភ្នំពេញ ។​ហើយ​រថយន្ត​រអិល​ធ្លាក់​រេ​ចង្កូត​មក​ទិស​ខាងជើង បុក​ផ្ទះ​លក់​បាយ​និង​ម៉ូតូ​០១​គ្រឿង​ម៉ាក​Scoopy ពណ៌​ស​ផ្លាកលេខ កណ្ដាល 1AC 7156​ជា​របស់​ឈ្មោះ​ភ័​ក្រ ស្រី​ម៉ា ភេទ ស្រី អាយុ ៣៨​ឆ្នាំ​នៅ​ភូមិ​ព្រែ​កតា​មាក់​ព្រែ​កតា​មាក់​ស្រុក​ខ្សាច់កណ្ដាល​ខេត្តកណ្ដាល​។​
ករណីនេះ​បណ្ដាលអោយ​រងគ្រោះ​០២​នាក់​ស្រី​ក្នុងនោះ​ស្លាប់​០១​នាក់​និង​របួសធ្ងន់​០១​នាក់​។​
១-​ឈ្មោះ ម៉ាន់ សា​វ៉ាង ភេទ ស្រី អាយុ ៧០​ឆ្នាំ​នៅ​ភូមិ ព្រែក​តា​មាក់​ឃុំ​ព្រែ​កតា​មាក់​ស្រុក​ខ្សាច់កណ្ដាល​ខេត្តកណ្ដាល​(​ស្លាប់​)​។​
២-​ឈ្មោះ ភ​ក្រ័ ស្រី​ម៉ា ភេទ ស្រី អាយុ ៣៨​ឆ្នាំ​នៅ​ភូមិ​ព្រែ​កតា​មាក់​ឃុំ​ព្រែក​តា​មាក់​ស្រុក​ខ្សាច់កណ្ដាល​ខេត្តកណ្ដាល​(​របួសធ្ងន់​)​ប​ញ្ញូ​ន​ទៅ​មន្ទី​ពេទ្យ​ភ្នំពេញ​។​
_ ខូចខាត​ម៉ូតូ​០២​គ្រឿង​ធ្ងន់​០១​និង​ស្រាល​០១​គ្រឿង និង​ផ្ទះមួយ​ខ្នង​ទទឹង​៧​ម​និង​បណ្ដោយ​៨​ម និង​របស់របរ​លក់​ដូ​មួយចំនួន​ខូ​ខាត​ទាំងស្រុង​ព្រមទាំង​រថយន្ត​ធំ​០១​គ្រឿង​។​
មូលហេតុ​អ្នកបើកបរ​រថយន្ត​បង្ក​និង​អ្នក​អូស​រថយន្ត​គ្មាន​ប​ចេ្ច​ក​ទេស ខ្វះ​ការប្រុងប្រយ័ត្ន​។ (​អ្នកបើកបរ​រថយន្ត​បាន​រត់គេចខ្លួន​តែ​ត្រូវ​សមត្ថកិច្ច​តាម​ចាប់ខ្លួនបាន​វិញ ៕​

អត្ថបទដែលជាប់ទាក់ទង