ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក គង់ សោ​ភ័​ណ្ឌ​ថា​៖ ខេត្តកណ្តាល​មាន​អ្នកពាក់ព័ន្ធ​ព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភៈ ចំនួន​៩៤២​នាក់ ក្នុង​រយពេល​៥​ថ្ងៃនេះ

58

​កណ្ដាល ៖ លោក គង់ សោ​ភ័​ណ្ឌ អភិបាលខេត្ត កណ្តាល បាន​ឲ្យ​ដឹង​នៅថ្ងៃនេះ​ថា រយៈពេល​៥​ថ្ងៃ​មកនេះ ដោយ​គិត​ចាប់ពី​ថ្ងៃទី​២០-២៥ ខែកុម្ភៈ ឆ្នាំ​២០២១ មាន​មនុស្ស​ចំនួន ៩៤២​នាក់ ហើយ​ដែល​ជាប់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភៈ ក្នុងនោះ​មាន​ស្ត្រី​ចំនួន ៥០៧​នាក់ ខណៈដែល​មនុស្ស​ត្រូវបាន​យក​សំណាក​មាន​ចំនួន​សរុប ៧០៩​នាក់ ក្នុងនោះ​ស្ត្រី​មាន​ចំនួន ១០៣​នាក់​។​
លោក​បាន​បញ្ជាក់ថា ក្នុងចំណោម​ប្រជាពលរដ្ឋ​ទាំងអស់នោះ ត្រូវបានធ្វើ​ច​ត្តា​ឡី​ស័ក​តាម​មណ្ឌល​នានា មាន​ចំនួន ១៧៦​នាក់ ហើយ​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅតាម​ផ្ទះ​មាន​ចំនួន ៦៩៧​នាក់​។ ចំណែក​ម្នាក់​ដែលជា​បុគ្គលិក​ក្លឹប N8 រស់នៅ​ក្រុង​តាខ្មៅ ត្រូវបាន​រកឃើញ​ផ្ទុក​វិជ្ជមាន​កូ​វីដ​-១៩ កំពុង​សំរាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​របេង និង​ហង់​សិន រាជធានី​ភ្នំពេញ​។ យ៉ាងណាក៏ដោយ​ពួកគេ​ត្រូវបាន​មើលថែទាំ​សព្វគ្រប់​បែបយ៉ាង យ៉ាង​យកចិត្តទុកដាក់​បំផុត មិនឱ្យ​មាន​ទាស់​នោះឡើយ រីឯ​សុខ​សុវត្ថិភាព​វិញ​ក៏ត្រូវ​បាន​ធានា និង​យាមកាម​បានល្អ​ផងដែរ​។​
លោក គង់ សោ​ភ័​ណ្ឌ អភិបាលខេត្ត​កណ្ដាល បាន បញ្ជាក់ថា កម្លាំង​គណៈបញ្ជាការ​ឯកភាព​ខេត្ត សហ ការ​ជាមួយ​មន្ដ្រី សុខាភិបាល បាន​នឹង​កំពុង​បន្ត​ចាត់វិធានការ តាមរក​អ្នក​ដែល​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍ សហគមន៍ ២០​កុម្ភៈ ដើម្បី​យកទៅ​ធ្វើ​សំណាក និង​ច​ត្តា​ឡី​ស័ក​ជា​បន្តបន្ទាប់​ទៀត ៕ សំរិត​

អត្ថបទដែលជាប់ទាក់ទង