ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងសុខាភិបាលប្រកាសឲ្យពលរដ្ឋដែល នៅខេត្តកណ្តាល ព្រះសីហនុ និងរាជធានីភ្នំពេញ និងមន្ត្រីមូលដ្ឋាន ត្រូវទៅចាក់ វ៉ាក់សាំងការពារជំងឺកូវីដ- ១៩

74

 

ភ្នំពេញ៖ ក្រសួងសុខាភិបាលបានប្រកាសឲ្យប្រជាពលរដ្ឋដែល មានអាយុ៦០ឆ្នាំឡើង នៅខេត្តកណ្តាល ខេត្តព្រះសីហនុ និងរាជធានីភ្នំពេញ និងមន្ត្រីនៅតាមមូលដ្ឋានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ដោ យស្ម័គ្រចិត្តនិងមិនគិតថ្លៃ។

យោងតាមសេចក្តីដំណឹងរបស់ក្រសួងសុខាភិបាលនៅថ្ងៃទី៥ខែមីនា ឆ្នាំ២០២១បានប្រកាសថាកម្មវិធីចាក់វ៉ាក់សាំងកូវីដ–១៩ ជាបន្ត ចាប់ពីថ្ងៃទី០៥ ខែមិនា ឆ្នាំ២០២១ តទៅ។

ក្រសួងបន្តថា យោងតាមអនុសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងសន្និសីទសារព័ត៌មានប្រកាសយុទ្ធនាការចាក់វ៉ាក់ សាំងកូវីដ-១៩ នៅមន្ទីរពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ ក្រសួងសុខាភិបាល សូមគោរពជម្រាប ជូនសាធារណជនទាំងអស់ឱ្យបានជ្រាបថា ដោយឈរលើ គោលការណ៍ស្ម័គ្រចិត្ត និង ឥតគិតថ្លៃអញ្ជើញទៅចាក់វ៉ា ក់សាំងការពារ ជំងឺកូវីដ១៩។

ក្រសួងបន្តថា ៖យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ–១៩ (Astra Zeneca/Serum Institute of India “COVISHIELDM) នឹងត្រូវផ្តល់ ជូនជាពិសេ សដល់ក្រុមមនុស្សដែលងាយរងគ្រោះនឹងជំងឺកូវីដ–១៩ មានអាយុចាប់ពី ៦០ឆ្នាំឡើងទៅទាំង អស់ដែលរស់នៅក្នុង រាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តព្រះសីហនុ សូមអញ្ជើញទៅទទួលវ៉ាក់សាំង នេះដោយកន្លែងចាក់វ៉ាក់សាំងមាននៅ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មន្ទីរពេទ្យព្រះអង្គឌួង មន្ទីរពេទ្យ កុមារ ជាតិ និងនៅតាមមន្ទីរពេទ្យបង្អែករាជធានី/ខេត្ត ព្រមទាំងមន្ទីរពេទ្យបង្អែកស្រុកប្រតិបត្តិ ដែលនៅជិត គេហដ្ឋានលោកអ្នក ចាប់ពីថ្ងៃជូនដំណឹង នេះតទៅ។ ការចាក់វ៉ាក់សាំងនេះ គឺនឹងផ្តល់ជូនដល់ក្រុមអាយុចាប់ ពី ៦០ឆ្នាំ ឡើងទៅ ទាំងជនជាតិខ្មែរ រួមទាំងជនចូលនិវត្តន៍។ ចំណែក ឥស្សរជនជាន់ខ្ពស់ ដែលមានអាយុ ចាប់ពី ៦០ឆ្នាំឡើង ត្រូវអញ្ជើញទៅទទួលវ៉ាក់ សាំងនៅមន្ទីរពេទ្យកាល់ម៉ែត។

ក្រសួងលើកឡើងទៀតថាចំពោះបុគ្គលិកសុខាភិបាល កងកម្លាំងប៉ូលីសចំណុះស្នងការរាជធានី /ខេត្ត មន្ត្រីរាជការស៊ីវិលជួរមុខ និង មន្ត្រីមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា អាជ្ញាធរខេត្ត ស្រុក ឃុំ/សង្កាត់ ភូមិ កម្មករប្រមូលសម្រាម ដែលមានអាយុចាប់ពី ១៨ ដល់ ៥៩ឆ្នាំ សូមបន្តមកទទួលវ៉ាក់សាំង (ស៊ីណូហ្វាម “Sinopharm Beijing Institute of Biological Products”) ដែលជាជំនួយមនុស្សធម៌ដ៏ថ្លៃថ្លា របស់សាធារណរដ្ឋប្រជាមានិតចិន នៅតាមមន្ទីរពេទ្យបង្អែករាជធានី/ខេត្ត និង ស្រុកប្រតិបត្តិ ដែលនៅជិតលោកអ្នក (ទៅតាមទីកន្លែងដែល ក្រសួងធ្លាប់បានជូនសេចក្តីព័ត៌មាន រួចហើយដែរនូវឈ្មោះទីតាំងដែល មានចាក់វ៉ាក់សាំងនេះ)។ ការចាក់វ៉ាក់ សាំងនេះ គឺនឹងផ្តល់ជូនដល់ក្រុមអាយុចាប់ពី ១៨ឆ្នាំដល់ ៥៩ឆ្នាំ ទាំងជនជាតិខ្មែរដែលស្ថិតនៅក្នុងក្រុម មនុស្សដែលក្រសួងធ្លាប់បានចេញ សេចក្តីជូនព័ត៌មានមុនៗរួចហើយ។ ដោយឡែក សិស្សនិស្សិតដែល ត្រូវ ត្រឡប់ទៅ បន្តការសិក្សានៅសាធារណរដ្ឋប្រជាមានិតចិន ឬប្រទេសផ្សេងៗ សូមទៅចាក់វ៉ាក់សាំង តាម ក្រុមអាយុនេះ នៅតាមទីកន្លែងដូចបានជម្រាបជូនខាងលើនេះ។

ជាមួយគ្នានោះដែរក្រសួងក៏បានឲ្យដឹងថាសម្រាប់ជនបរទេសទាំងអស់ដែលមានអាយុពី ១៨ឆ្នាំឡើងទៅ និងដែលកំពុងបំពេញបេសកម្ម ឬកំពុងធ្វើ ធុរៈកិច្ច និងកំពុងស្នាក់នៅក្នុងប្រទេសកម្ពុជា ដូចជាមន្ត្រីការទូត មន្ត្រីអង្គការសហប្រែជាជាតិ អង្គការ អន្តរជាតិ ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ និងធុរជនជាដើម ដែល មានអាសយដ្ឋានរ ស់នៅក្នុងកម្ពុជាពិតប្រាកដ សូម អញ្ជើញទៅទទួលការចាក់វ៉ាក់សាំងដោយស្ម័គ្រចិត្ត ដែលអាចជ្រើសរើសទីកន្លែង និងវ៉ាក់សាំងទាំងពីរ ប្រភេទខាងលើ ដើម្បីចាក់បានដែរ។

ក្រសួងក៏បានកត់ សម្គាល់ថា៖ បន្ថែមលើនេះ ដោយក្រសួង បានពង្រីកទីតាំងចាក់វ៉ា ក់សាំងដល់គ្រប់រាជធានី -ខេត្តទាំង២៥ និងដើម្បី ជម្រុញការចាក់វ៉ាក់សាំង ឱ្យមានវិសាល ភាពកាន់តែទូលំទូលាយ នៅទីតាំងចាក់វ៉ាក់សាំងដែ លមានការអនុញ្ញាត ពី ក្រសួងរួចហើ យនោះ ត្រូវបន្តការងារចាក់វ៉ាក់សាំងជូនប្រជាជនតាមក្រុមមនុស្ស នៅរៀងរាល់ថ្ងៃ (ទាំងថ្ងៃសៅរ៍ ថ្ងៃ អាទិត្យ និងថ្ងៃឈប់សម្រាកផ្លូវការ ) ចាប់ពីម៉ោង ០៨:០០ នាទីព្រឹក ដល់ ម៉ោង ១៧:០០ នាទីល្ងាច (ដោយសម្រាក ពិសារអាហារថ្ងៃត្រង់ពីម៉ោង ១២:០០នាទី ដល់ម៉ោង ១៤:០០នាទី )។

ក្នុងសេចក្តីជូនដំណឹងក្រសួងក៏បានលើកឡើងថាសម្រាប់ក្រុមមនុស្ស ដែលក្រសួង ធ្លាប់បានចេញសេចក្តីជូនព័ត៌មាន ជាហូរហែរចាប់តាំងពីថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២១ រួចមកហើយនោះ ហើយដែលមិនទាន់បានមកចាក់វ៉ាក់សាំងដោយស្ម័គ្រចិត្ត សូមអញ្ជើញមកទទួល ការ ចាក់វ៉ាក់សាំង នៅតាមទីតាំងនានាដែលក្រសួងធ្លាប់ បានជូនព័ត៌មានរួចហើយ (មានដាក់ផ្សាយក្នុងទំព័រហ្វេស បុក របស់ក្រសួងសុខាភិបាល )។ សម្រាប់វ៉ាក់សាំង ស៊ីណូហ្វាម (SINOPHARM) ក្រសួង ក៏សូមក្រើនរំលឹកដល់អ្នកដែលបា នចាក់វ៉ាក់សាំងលើកទី ១ (ដួសទី១) រួចហើយ សូមអញ្ជើញមកទទួលការចាក់វ៉ាក់សាំងជាលើកទី២ (ដូសទី២) ក្នុងរយៈពេល ពី ១៤ ទៅ ២៨ថ្ងៃ បន្ទាប់ពីថ្ងៃចាក់លើកទីមួយ១ (មិនឱ្យលើសពី២៨ថ្ងៃ )នៅទីតាំងដែលបុគ្គល បានចាក់លើកទី១កុំបីអាក់ខានឡើយ។ សម្រាប់វ៉ាក់សាំងអាស្ត្រាហ្សាណាកា ផលិតនៅឥណ្ឌា ឬកូវីសែល (COVISHELDTM) លោកអ្នកដែលបាន ចាក់លើកទី១ (ដូសទី១) រួចហើយ សូមអញ្ជើញទៅចាក់លើកទីពីរ (ដូសទី២) នៅកន្លែងដែលបានចាក់លើកទី១ ចន្លោះពី ៤ ទៅ ៨សប្តាហ៍ បន្ទាប់ពីថ្ងៃដែលបានចាក់លើកទី១។ ក្រសួងសុខាភិបាល បន្តជូនដំណឹង ដល់សាធារណជន នូវក្រុមមនុស្សផ្សេងៗទៀត ដែលនឹងត្រូវអញ្ជើញទៅ ទទួលវ៉ាក់សាំងកូវីដ-១៩ ដោយស្ម័គ្រចិត្តនាពេលក្រោយៗទៀត។

ជាមួយគ្នានោះដែរក្រសួងក៏សូមបងប្អូនប្រជាពលរដ្ឋដែលនៅក្នុងក្រុមមនុស្សផ្សេងៗទៀត ដែលស្ម័គ្រ ចិត្តចាក់វ៉ាក់សាំងកូវីដ-១៩ មេត្តា អធ្យាស្រ័យប្រសិនបើមិនទាន់ដល់វេន របស់ខ្លួនទេនោះ សូមមេត្តារង់ចាំបន្តិចសិន ព្រោះវ៉ាក់សាំងមានកំណត់ចំនួន នៅពេលនេះ ហើយក្រសួង សង្ឃឹមថា នឹងអាចមានវ៉ាក់សាំងមកជាបន្តបន្ទាប់ទៀតនៅក្នុងឆ្នាំ២០២១ នេះ ដែលមួយ ផ្នែក គឺជាជំនួយពីសាធារណរដ្ឋប្រជាមានិតចិន និងមួយផ្នែក ទៀតជាជំនួយមកពីមជ្ឈមណ្ឌលកូរ៉ាក់ ដែលអាចផ្តល់ ជូនបងប្អូនក្នុងក្រុមផ្សេងៗទៀតបាននាពេលខាងមុខនេះ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង