ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គំនិតឡឺកឺ ៖ ក្រោយពេលក្លាយខ្លួនជាអ្នកមាន. . .

69

ភ្នំពេញ៖ពាក្យចាស់លោកពោលថា<បន្ទាប់ពីក្លាយខ្លួនជាអ្នកមានសូមមេត្តាកុំបំពានដល់អ្នកធ្លាប់ជួយ>និយាយបែបនេះមិនមែន
មានន័យថាឃើញគេក្លាយជាអ្នកមានបែរជាចង់ទារគុណស្រ័យពីគេវិញនោះឡើយ ។
ពេលខ្លះនឹកឡើងដូចជាចង់ខ្ពើមសំដីរបស់អ្នកមាន ។អ្នកខ្លះមានដោយសារកេរ្តិ៍ម៉ែ កេរ្តិ៍ឧ៍សោះបែរជាអួតក្អេងក្អាងថានែវើយអញ
ទម្រាំតែបានប៉ុណ្ណេះអញចាប់ផ្ដើមពីក្មេងដើររើសអេតចាយ អញស៊ីឈ្នួលគេ អញជាកម្មករ អញធ្លាប់ធ្វើជាសំណង់។ល។ និង។ល។
ចុះមិនព្រមអួតផងថាកុំតែបានគុណបុណ្យម៉ែ ឧ៍អញទុកកេរ្តិ៍មរតកឪ្យកុំអីមិនដឹងជាអញរហេមរហាមយ៉ាងណាឡើយ ។
ពីមុននរណាខ្លះជួយជ្រោមជ្រែងដើម្បីឲ្យមានថ្ងៃនេះពួកគេមិននឹកឃើញទេ ។គេធ្លាបវ់ផឹកតែស្រាថ្នាំដោយសារលុយអ្នកដទៃសោះ
លុះពេលខ្លួនក្លាយជាអ្នកមានមិនដែលនឹកឃើញអ្នកនោះឡើយ ។ កាលពីនៅក្រឲ្យតែល្ងាចឡើងទូរស័ព្ទឆ្វែងឆ្វាត់រកអ្នប៉ាវផឹកតែដល់ពេល
មានកុំសង្ឃឹមថាលើកទូរស័ព្ទឲ្យសោះ ។
បើមិននឹកឃើញរឿងចាស់ក៏ហីទៅចុះតែមេត្តាកុំបំពានចំពោះអ្នកដែលធ្លាប់ជួយខ្លួនកាលពីខ្លួននៅរហេមរហាមបានហើយកុំលេង
ដល់ខ្លួនមានហើយបែរជាខ្លាចគេដឹងពីអតីតកាលរបស់ខ្លួនហើយបែរជាទៅបំពានគេនោះវាអាក្រក់ជួរជាតិពេកណាស់ ។
ខ្លះទៀតបន្ទាប់ពីមានបុណ្យ មានសក្តិក៏តាំងកំចាយអ្នកចួយខ្លួនដោយសារតែខ្លាចគេនិយាយពីប្រវត្តិដើមរបស់ខ្លួន ។តាមពិតវា
មិនមែនជារឿងអាក្រក់ន៉ទេដែលកាលពីអតីតកាលយើងជាកូនចៅគេនោះ ។ខ្លាចតែកាលពីអតីតកាលយើងជាអ្នកជាប់គុក ឬ ជំពាក់ជំពិន
ជាមួយគ្រឿងញៀននោះទើបជារឿងអាម៉ាស់ ។
នែ ! យើយបើបានក្លាយខ្លួនជាអ្នកមានក៏ខំធ្វើជាអ្នកមាន ឬ អ្នកធំទៅចុះតែមេត្តាកុំបំពានដល់អ្នកដែលធ្លាប់ជួយខ្លួនហ្នា ។ហេស
ហេ ៕

អត្ថបទដែលជាប់ទាក់ទង