ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

​បញ្ជូន​ខ្លួន​ជនសង្ស័យ ដែល​រំលោភ​សម្លាប់​នារី​បុគ្គលិក​កាស៊ីណូ​នៅ​ក្រុង​ប៉ោយប៉ែត ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​

54

 

ខេត្តបន្ទាយមានជ័យ ៖ ទីបំផុត​ឃាតករ រំលោភ​រួច​ប្លន់​ស្លាប់​នារី​ជា​បុគ្គលិក​កាស៊ីណូ​ម្នាក់​មាន​វ័យ​២៣​ឆ្នាំ នៅ​ក្រុង​ប៉ោយប៉ែត ត្រូវបាន​កម្លាំង​នគរបាល​ខេត្តបន្ទាយមានជ័យ សហការ​ជាមួយ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ខេត្តសៀមរាប​និង​កម្លាំង​នាយកដ្ឋាន ព្រហ្មទណ្ឌ បានធ្វើការ​ស្រាវជ្រាវ ចាប់​ឃាត់ខ្លួន​បាន​នៅវេលា​ម៉ោង​០៩​និង​៤០​នាទី​យប់​ថ្ងៃទី​០៤​ខែមីនា ឆ្នាំ​២០២១ នៅ​បន្ទប់​ផ្ទះសំណាក់​យ៉​ហោ​ប៊ុន​ថា​៣ ស្ថិត​ក្នុងភូមិ​ទ្រាំង សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប ។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី នូ ជី​វ័​ន្ត ស្នងការរង ទទួល​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ​បាន​ឲ្យ​ដឹងថា ៖​ក្រោយពី​មាន​អំពើ​ឃាតកម្ម​កើតឡើង​។ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ បានដាក់​បទបញ្ជា​ឲ្យ​លោក​ដឹកនាំ​កម្លាំង​នគរបាល​ជំនាញ​ព្រហ្មទណ្ឌ​កំរិតធ្ងន់​ធ្វើ​ស្រាវជ្រាវ​តាម​វិធាន​ការជំនាញ​ដោយ​សហការ​ជាមួយ​កម្លាំង​នគរបាល​ខេត្តសៀមរាប និង​នគរបាល​ជំនាញ​នៃ​នាយកដ្ឋាន​កណ្តាល​នគរ​បាល​ព្រហ្មទណ្ឌ ជា​លទ្ធផល​ជនសង្ស័យ​ជា​ឃាត ក ឈ្មោះ រឿន ធា​រិន្ទ ភេទ​ប្រុស​អាយុ​៣៨​ឆ្នាំ នៅ​ភូមិ​ទួល​ពង្រ សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានមុខ​របរ​មិន​ពិតប្រាកដ ត្រូវបាន​ចាប់​ឃាត់ខ្លួន​បាន​នៅវេលា​ម៉ោង​០៩​និង​៤០​នាទី​យប់​ថ្ងៃទី​០៤​ខែមីនា ឆ្នាំ​២០២១ នៅ​បន្ទប់​ផ្ទះសំណាក់​យ៉​ហោ​ប៊ុន ថា​៣ ស្ថិត​ក្នុងភូមិ​ទ្រាំង សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប ក្រោយពី​គេ​បាន​រំលោភ​រួច ប្លន់​សម្លាប់​ដោយ​ប្រើ​កាំបិត​ចុង​ស្រួច​ចាក់ទៅលើ​នារី​រងគ្រោះ ឈ្មោះ​ហួន ស្រី ភេទ​ស្រី​អាយុ​២៣​ឆ្នាំ បណ្តាល​ឲ្យ​ស្លាប់​កាលពី​ថ្ងៃទី​០២​ខែមីនា ឆ្នាំ ២០២១ នៅក្នុង​បន្ទប់​ផ្ទះជួល​លេខ​០៥ នៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ បាន​បញ្ជាក់ថា​៖​នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​សារភាពថា រូបគេ​នៅផ្ទះ​ជួល​បន្ទប់​ជិតគ្នា ហើយ​គេ​បាន​លួច​ស្រឡាញ់​នារី​រងគ្រោះ​ម្នាក់ឯង​រយៈពេល ៣​ទៅ​៤​ខែ​មកហើយ ។​នៅ​ថ្ងៃកើតហេតុ​រូបគេ​ដឹងថា​ជនរងគ្រោះ​មិនបាន​ទៅធ្វើ​ការ​នៅ​ម្នាក់ឯង គេ​បានរៀបចំ​គម្រោង​ជាស្រេច​មានកាំបិត​និង​ខ្សែ​សម្រាប់​ចង​ជនរងគ្រោះ បន្ទាប់​គេ​បាន​គោះទ្វារ​ពេល​ជនរងគ្រោះ​បើក​ទើប​យក​កូនកាំបិត​ភ្ជង់​ឲ្យ​ចូលក្នុង​បន្ទប់ ដោយនិយាយ​ថា​គេ​សុំ​ដេក​ជាមួយ​តែ​នារី​រងគ្រោះ​ប្រកែក​រួច​គេ​បាន​ទះ​កំ​ដាល់​២​ដៃ​និង​ពោះ​៣​ដៃ​ធ្វើ​ឲ្យ​ឆ្អល់​និង​យល់ព្រម​ជាមួយ​គេ ក្រោយពី​រំលោភ​បានសម្រេច​០១​លើក បន្ទប់​មក​ជនរងគ្រោះ​ដេកលក់ ហើយ​គេ​គឹ​ត​ថា​ខ្លា​ចនាង​ប្តឹង​ក៏​សម្រេចចិត្ត​យក​កូនកាំបិត​ចាក់​បំពង់ ក នាង​បណ្តាល​ឲ្យ​ដាច់​សរសៃឈាម​ស្លាប់ រួចហើយ​ដោះយក​គ្រឿង​អ​ល័​ង្ល​ការ​លោហៈ​ពណ៌​លឿង​មាន ខ្សែ ក ខ្សែជើង និង​កដៃ ខ្សែដៃ និង​លុយ​អាមេរិក​ប្រមាណ​ជា​១៥០​ដុល្លា លុយ​ខ្មែរ​ប្រមាណ​ជា​៣០​ម៉ឺន រួច​គេចខ្លួន​។​

​ទាក់​ទិ​និង​ករណី​ឃាត​កម្មនេះ មាន​បណ្តាញ​ព៌​ត៌មាន​សង្គម​មួយចំនួន​បាន​និយាយថា ឃាតករ​ជា​ជនជាតិ​ចិន​នោះ គឺ​មិនមែន​ទេ គឺជា​ជនជាតិខ្មែរ ឈ្មោះ រឿន ធា​រិន្ទ ភេទ​ប្រុស​អាយុ​៣៨​ឆ្នាំ នៅ​ភូមិ​ទួល​ពង្រ សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានមុខ​របរ​មិន​ពិតប្រាកដ បាន​ស្នាក់នៅ​ផ្ទះជួល បន្ទប់​លេខ​០៦​ជិត បន្ទប់​នារី​រងគ្រោះ ។​ជនសង្ស័យ​ត្រូវបាន​កម្លាំង​នគរបាល​ជំនាញ​ព្រហ្មទណ្ឌ​កំរិតធ្ងន់ កំពុង​សួរចម្លើយ​និង​រៀបចំ​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង