ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បញ្ជូនខ្លួនសន្តិសុខ ដែលដោះលែងជនជាតិចិន ជាថ្នូរនឹងលុយ ចេញពី​សណ្ឋាគារ​សុខា ទៅកាន់​អគ្គស្នងការ​នគរបាល​ជាតិ​

45

 

​ភ្នំពេញ ៖ នៅវេលា​ម៉ោង​៨​និង​៥០​នាទី​ព្រឹក ថ្ងៃទី​០៥ ខែមីនា ឆ្នាំ​២០២១ កម្លាំង​អាវុធហត្ថ​ខណ្ឌមានជ័យ បានទទួល​និង បញ្ជូន​ឈ្មោះ រ៉ែ​ន សុធា​រ៉ា ភេទ​ប្រុស អាយុ​៣៨ មុខរបរ​សន្តិសុខ សណ្ឋាគារ​សុខា អាសយដ្ឋាន​បច្ចុប្បន្ន ផ្ទះជួល​ផ្លូវ​កែវ​ចិន្តា ខណ្ឌ​ជ្រោយចង្វា ភ្នំពេញ​។​

ឈ្មោះ រ៉ែ​ន សុធា​រ៉ា ដែល​ជាប់​ពាក់​ព​ន្ធ័​ករណី​ជម្លៀស​ជនជាតិ​ចិន ចេញពី​មណ្ឌល​ច​ត្តា​ឡី​ស័ក​សណ្ឋាគារ​សុខា​។ លទ្ធផល​តេស្ត​ចុងក្រោយ​អវិជ្ជមាន ត្រូវបាន​បញ្ជូនទៅ​ប្រធាន​អនុ​គណៈកម្មាការ​ស្រាវជ្រាវ​និង​តាមដាន​បុគ្គល សង្ស័យថា​មាន​ផ្ទុក​ជំងឺ​កូ​វីដ​-១៩ ដែលមាន​ទីបញ្ជាការ​ស្ថិតនៅ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ដើម្បី​បន្ត​នីតិវិធី​៕

អត្ថបទដែលជាប់ទាក់ទង