ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គំនិត​ឡឺ​កឺ ៖ វាចា​ជនពាល​

92

ភ្នំពេញ​៖​ជនពាល​មិនមែន​មានន័យថា​ជន​នោះ​លាប​ពណ៌​ពពាល​នោះទេ​តែ​ជា​ជន​ដែល​ចូលចិត្ត​ធ្វើ​អ្វី​ប្រឆាំង​ជាមួយនឹង​ចរន្ត​ដែល​ជួយ​ជាតិ ជួយ​ប្រជាជន​ឲ្យ​មានការ​រីកចម្រើន​ធូរធារ ។​

សម័យ​កូ​វីដ ១៩​មនុស្ស​ម៉ា​ប្រទេស​មានការ​ព្រួយបារម្ភ​មានការ​ភ័យខ្លាច​តែ​សម្រាប់​មនុស្ស​ពាល​គេ​បែរជាយក​រឿងនេះ​មក​ត្រូល​
​លេងសើច​ដោយ​គ្មាន​ការ​ខ្មាសអៀន​ខ្លួនឯង​បន្តិច​សោះឡើយ​។​ធ្វើបែបនេះ​មានន័យថា​ប្រមាទ​មនុស្ស​មួយ​នគរ​ហើយ​វើ​យ​មិនមែនជា​រឿង​សម្រាប់​លេងសើច​សប្បាយ​ទេ ។​

​ប្រយ័ត្ន​តែ​ច្បាប់​ឆ្លង​ផុត​ព្រឹទ្ធសភា និង​ឆ្លង​ផុតពី​ការ​ឡាយព្រះហស្ថលេខា​ដែល​ដែល​លើកយក​បញ្ហា​នេះ​មកលេង​សើច​ច្បាស់​ជា​
​ត្រូវ​ទទួល​ការពិន័យ និង ចាប់​ពន្ធនាគារ​ទៅតាម​ទំហំ​នៃ​កំហុស​របស់ខ្លួន​ហើយ ។​ចាំ​ព្រឹទ្ធសភា​នឹងធ្វើ​ការប្រជុំ​ដោយមាន​របៀបវារៈ​តែមួយ​គឺ ពិនិត្យ និង​ឱ្យយោបល់​លើ​សេចក្តីព្រាងច្បាប់ ស្តីពី វិធានការ​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ និង​ជំងឺឆ្លង​កាច​សាហាវ និង​ប្រកបដោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេងទៀត ។​
ចាំមើល​អ្នក​ដែលមាន​ថ្លើម​ដុះ​រោម​ឬ​អ្នក​រពឹសមាត់​ដោយសារតែ​លេប​ប្រមាត់​ខ្លា​នោះ​ក្លាហាន​ក្នុង​ការយក​បញ្ហា​ធ្ងន់ធ្ងរ​របស់​ប្រទេស​
​ជាតិ​ទៅលេង​សើច​ទៀត​ឬទេ ? និយាយ​បែបនេះ​គេ​ហៅថា​ជនពាល​ហើយ ។​ចុះ​ក្លាហាន​បែបនេះ​កាលពី​សម័យ​ប៉ុល ពត​នៅទីណា​ទៅ​ហ្ន​មិន​ព្រម​មក​ចំអក​ឲ្យ​ខ្មែរក្រហម​ផង ។​
ជា​ខ្មែរ​ដូចគ្នា​មិន​ចង់ឃើញ​ខ្មែរ​ជាប់គុក​ទេ ហើយក៏​មិន​ចង់ឃើញ​ខ្មែរ​ប្រមាទ​មាក់ងាយ​ខ្មែរ​គ្នាឯង​ដែរ ។​មកដល់​សម័យនេះ​ហើយ​ច​រឹក​ជា​ជនពាល​គួរតែ​បញ្ចប់ទៅ ។​ការ​លាប​ពណ៌​គ្នា​មិនមែនជា​វប្បធម៌​ខ្មែរ​នា​យុគសម័យ​នេះ​ទេវា​ជា​រឿង​អតីតកាល សម័យនេះ​គឺជា​សម័យ​
​រួមគ្នា​កសាង​ជាតិ ។​

​បើ​ពូកែ​រ៉េ​ប ពូកែ​ត្រូល​បបួលគ្នា​ទៅលេង​ជាមួយ​ឆាវ ៗ​ក្នុង​រឿង​សាម​កុក​ទៅ​ព្រោះ​មាន​គេ​យកទៅ​ត្រូល​លេង​ហើយ​ស្ដាប់ទៅ​ដូចជា​
​ធូរចិត្ត​គ្រាន់បើ​ជាង​អា​ត្រូល​ហើយ​ទៅ​គោះទ្វារ​គុក​នោះ ៕​

អត្ថបទដែលជាប់ទាក់ទង