ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខេត្តឧត្តរមានជ័យ ដឹកនាំក្រុមការងារ ចុះសម្របសម្រួលបងប្អូនពលករដែលកំពុងធ្វើចត្តាឡីស័កនៅមណ្ឌលពហុកីឡដ្ឋានខេត្ត ឲ្យទៅបន្តធ្វើចត្តាឡីស័កតាមបណ្តាខេត្តដែលជាខេត្តសាមី

121

ឧ​ត្ត​រ​មានជ័យ ៖ នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​១១ ខែមីនា ឆ្នាំ​២០២១ ឯកឧត្តម ប៉ែន កុស​ល្យ អភិបាល នៃ​គណៈ​អភិបាលខេត្ត​ឧ​ត្ត​រ​មានជ័យ ដឹកនាំ​ក្រុមការងារ​ចុះ​សម្របសម្រួល​បងប្អូន​ព​លករ​ដែល​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​មណ្ឌល​ពហុ​កីឡដ្ឋាន​ខេត្ត ឲ្យ​ទៅ​បន្តធ្វើ​ច​ត្តា​ឡី​ស័ក​តាម​បណ្តា​ខេត្ត​ដែលជា​ខេត្ត​សាមីខ្លួន​ដែលមាន​ពលករ​បាន​ចំនួន​៦០៩ នាក់ ក្នុងនោះ​មានដូចជា​ខេត្តបាត់ដំបង​, បន្ទាយ​មាន​មានជ័យ​, ពៅ​សា​ធិ៍​សាត់​, កំពង់ឆ្នាំង​, កំពត​, សៀមរាប​, កំពង់ធំ​, ត្បូងឃ្មុំ​, កំពង់ចាម និង​ខេត្តព្រៃវែង ដែល​ត្រូវ​ប្រើប្រាស់​រថយន្ត​សរុប​ចំនួន​៤៦​គ្រឿង​។​

​នៅក្នុង​ឱកាស​ចុះ​សម្របសម្រួល និង​បែងចែក​ពលករ​ទៅតាម​បណ្ដា​ខេត្ត ឯកឧត្ដម​អភិបាលខេត្ត បាន​មានប្រសាសន៍​លើកឡើងថា ការដឹកជញ្ជូន​បងប្អូន​ពលករ​ដែល​ធ្វើ​ចំណាកស្រុក​ពី​ប្រទេស​ថៃ​ចូលមក​ប្រទេស​កម្ពុជា​នៅពេលនេះ ដោយ​គោរព​តាម​អនុសាសន៍​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន​នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បានសម្រេច​ឱ្យ​ពលករ​អាចធ្វើ​ច​ត្តា​ឡី​ស័ក​នៅតាម​បណ្ដា​ខេត្ត​ក្រោម​ការគ្រប់គ្រង​របស់រ​ដ្ឋ​បាល​របស់​រដ្ឋបាល​ស់​រដ្ឋបាលខេត្ត​រៀងៗ​ខ្លួន​។​

​ឯកឧត្តម​អភិបាលខេត្ត បាន​អំពាវនាវ​ដល់​បងប្អូន​ពលករ​ដែល​បានធ្វើ​ដំណើរ​ទៅកាន់​ខេត្ត​របស់ខ្លួន​តាមរយៈ​រថយន្ត​កងទ័ព​នាពេលនេះ សូម​បន្ត​ការធ្វើ​ច​ត្តា​ឡី​ស័ក​ឱ្យបាន​គ្រប់​១៤ ថ្ងៃ និង​ត្រូវអនុវត្ត​ខ្ជាប់ខ្ជួន​នូវ​វិធានការ​អនាម័យ តាម​ការណែនាំ​របស់​ម​ន្ត្រី​សុខាភិបាល និង​តាមដាន​ការប្រែប្រួល​នៃ​សុខភាព​របស់​បងប្អូន ដោយ​ត្រូវ​រាយការណ៍​ជាបន្ទាន់​ទៅដល់​មន្ត្រី​សុខាភិបាល​ដែល​ប្រចាំការ​។
​ឯកឧត្តម​អភិបាលខេត្ត ក៏បាន​ផ្តាំផ្ញើរ​ដល់​បងប្អូន​ពល​ករ ដែល​ត្រឡប់​ទៅ​លំនៅដ្ឋាន​វិញ ត្រូវ​បន្ត​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់ និង​ត្រូវ​ចូលរួម​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ក្នុង​អនុវត្ត​នូវ​វិធានការ​ការពារ ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ដោយ​ត្រូវអនុវត្ត​នូវ​វិធានការ «៣​ការពារ និង​បី​កុំ​» ដើម្បី​ការពារ​ក្រុមគ្រួសារ និង​សហគមន៍​របស់​បងប្អូន ឱ្យ​ជៀស​ផុតពី​ការឆ្លង​រីក​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​-១៩៕

អត្ថបទដែលជាប់ទាក់ទង