ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌប្ញស្សីកែវ ចុះបើកដំណើរឡើងវិញ ទីតាំងធ្វើចត្តាឡីស័ក ១កន្លែង នៅភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែ ទី២ទាំងយប់

161

ភ្នំពេញ៖ នៅយប់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១ រដ្ឋបាលខណ្ឌឫស្សីកែវ ដឹកនាំដោយ លោក ជា ពិសី អភិបាលខណ្ឌប្ញស្សីកែវ បានចុះបើកដំណើរឡើងវិញ ទីតាំងធ្វើចត្តាឡីស័ក ១កន្លែង ស្ថិតនៅផ្ទះលេខ៥៣ ផ្លូវ១០៣R ភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ ក្រោយពីការអនុវត្ត បានត្រឹមត្រូវ តាមវិធានសុខាភិបាល ហើយទីតាំងនេះ មានប្រជាពលរដ្ឋ ចំនួន ៤៩គ្រួសារ ស្មើនឹង ១០៦នាក់។

ក្នុងឱកាសនោះលោក ជា ពិសី អភិបាលខណ្ឌប្ញស្សីកែវ បានរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែរទើបចប់ធ្វើចត្តាឡីស័កថា ៖ទោះបីបងប្អូន បានចប់ចត្តាឡីស័កហើយក្ដី តែត្រូវបន្តអនុវត្តវិធានការ ការពាររបស់ក្រសួងសុខាភិបាលដដែល គឺពាក់ម៉ាស លាងដៃនឹងសាប៊ូ អាល់កុល ជែល និងរក្សាគម្លាតបុគ្គល៕

អត្ថបទដែលជាប់ទាក់ទង