ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ពុក​សុំ​លើកដៃ​សំពះអង្វរ ចំពោះ​កូនៗ​គ្រប់រូប សូម​ឲ្យ​យល់​ពី​សេចក្តីសុខ​ផ្ទាល់ខ្លួន របស់​បុគ្គល​ម្នាក់ៗ និង​គ្រួសារ​នីមួយៗ ដើម្បី​បង្ការ​ខ្លួន នៅ​ឲ្យ​ឆ្ងាយ​ពី​ការចម្លង​ថ្មី

67

​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន សុំ​លើកដៃ​សំពះអង្វរ ចំពោះ​កូនៗ​គ្រប់រូប សូម​ឲ្យ​យល់​ពី​សេចក្តីសុខ​ផ្ទាល់ខ្លួន របស់​បុគ្គល​ម្នាក់ៗ និង​គ្រួសារ​នីមួយៗ ដើម្បី​បង្ការ​ខ្លួន នៅ​ឲ្យ​ឆ្ងាយ​ពី​ការចម្លង​ថ្មី នៃ​ជំងឺ​កូ​វីដ​-១៩​។​

​ក្នុង​គ្រា​ដ៏​លំបាក​នេះ ប្រទេសជាតិ​យើង ពិតជា​ត្រូវការ​បំផុត​នូវ​ការលះបង់​របស់​បុគ្គល​គ្រប់រូប ដើម្បី​ជាតិ​យើង​រួច​ផុតពី​ជំងឺ​កូ​វីដ​-១៩ ហើយ​ជឿជាក់ថា បងប្អូន​ជនរួមជាតិ​អាច​ធ្វើបាន​ដើម្បី​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​-១៩ នឹង ដើម្បី​ប្រទេសជាតិ​យើង​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បានបញ្ជាក់​ហើយ​ថា “​ពុក​ម្នាក់នេះ មានកូន​រាប់លាន​នាក់ ពុក​សុខចិត្ត​លះបង់​អ្វីៗ​គ្រប់យ៉ាង​ដើម្បី​កូនៗ ការហាមឃាត់ ការ​រិត​ត្បិត​ទាំងអស់នេះ គឺ​ពុក​ធ្វើ​ដើម្បី​យើង​គ្រប់គ្នា​តែប៉ុណ្ណោះ ព្រោះ​ប្រសិន​មាន​បញ្ហា​ណាមួយ​កើតឡើង មនុស្ស​ទី​១​ដែល​ត្រូវ​ប្រឈម​នឹង​គ្រោះថ្នាក់ គឺ​មិនមែន​ពុក​ទេ ច្បាស់​ណាស់​គឺ​អ្នក​ទាំងអស់​នេះហើយ “​។​

​សម្តេច​បាន​មានប្រសាសន៍ថា “​ពុក​សុំ​លើកដៃ​សំពះអង្វរ ចំពោះ​កូនៗ​គ្រប់រូប សូម​ឲ្យ​យល់​ពី​សេចក្តីសុខ​ផ្ទាល់ខ្លួន របស់​បុគ្គល​ម្នាក់ៗ និង​គ្រួសារ​នីមួយៗ ដើម្បី​បង្ការ​ខ្លួន នៅ​ឲ្យ​ឆ្ងាយ​ពី​ការចម្លង​ថ្មី នៃ​ជំងឺ​កូ​វីដ​-១៩”៕

អត្ថបទដែលជាប់ទាក់ទង