ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អធិការ​ប៉ូលិស​ខណ្ឌ​ច្បារអំពៅ ប្រើ​កណ្ដាប់ដៃ​ដែក​បង្ក្រាប​បន​ល្បែងស៊ីសង​គ្រប់​ប្រភេទ នៅ​សង្កាត់​ច្បារអំពៅ​ទី​២

88

 

​ភ្នំពេញ​៖ បើ​យោងតាម​ការបញ្ជា​ក់ដោយ​ប្រើ​សំដី​ធ្ងន់ៗ ពី​សំណាក់​លោក​អធិការ​ប៉ូលិស​ខណ្ឌ​ច្បារអំពៅ​ម៉ៅ សឿត នា​រសៀល​ថ្ងៃទី​១៥​ខែមីនា​ឆ្នាំ​២០២១​នេះ​ថា​ក្នុងនាម​រូបលោក​ជា​អធិការ​ប៉ូលិស​ខណ្ឌ​ច្បារអំពៅ​ដោយ​មិន​នៅ​ព្រងើយកន្តើយ​ឡើយ​ចំពោះ​បន​ល្បែងស៊ីសង​គ្រប់​ប្រភេទ​នៅ​សង្កាត់​ច្បារអំពៅ​ទី​២​នោះ​ពោលគឺ​កន្លែង​បើក​សង្វៀន​ជល់​មាន់ . បៀរ អាប៉ោង នៅ​តំបន់​ដេប៉ូ​ឈើ​ម្ដុំ​កំពង់​កាណូត​នា​ភូមិ​ដើម​ចាន់​១ សង្កាត់​ច្បារអំពៅ​ទី​២ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​នោះ​ដោយ​ចុះបង្ក្រាប​បោសសម្អាត​អោយដល់​ឫសគល់​និង​ស្វែងរក​មេក្លោង​បើក​បន​ល្បែង​សុ​ី​សង​ទាំងអស់​នោះមក​ចាត់ការ​តាមផ្លូវ​ច្បាប់​ផងដែរ​។ សូម​សរសើរ​ការប្តេជ្ញាចិត្តរ​បស់​អធិការ​ប៉ូលិស​ខណ្ឌ​ច្បារអំពៅ ប្រើ​កណ្ដាប់ដៃ​ដែក​បង្ក្រាប​បន​ល្បែងស៊ីសង​គ្រប់​ប្រភេទ នៅ​សង្កាត់​ច្បារអំពៅ​ទី​២ បន្ទាប់ពី​មានការ​រាយការណ៍​រប​ស់​ប្រជាពលរដ្ឋ​។​

​ប៉ុន្តែ​នៅ​ចំពោះមុខ​នេះ​ដោយ​លោក​អធិការ​គាត់​រវល់​មមាញឹក​និង​ការងារ​ទាំងយប់​ទាំង​ថ្ងៃ​ដោយ​ដាក់​កម្លាំង​ចុះ​ការពារ​តាម​កន្លែង​ច​ត្តា​ឡី​ស័​ក្ត​នៅក្នុង​មូលដ្ឋាន​ខណ្ឌ​ច្បារអំពៅ​។​ដូចនេះ​លោក​និង​បញ្ជា​ទៅ​មេ​ប៉ុស្ដិ៍​ប៉ូលិស​ច្បារអំពៅ​ទី​២​ចុះបង្ក្រាប​កន្លែង​លេងល្បែង​សុ​ី​សង​ខាងលើនេះ​។​

​ដូចនេះ​យើង​រងចាំ​មើ​លមើស​តើ​មេ​ប៉ុស្ដិ៍​ប៉ូលិស​ច្បារអំពៅ​ទី​២​និង​អនុវត្តន៍​តាម​បញ្ជា​មេ​កើយ​របស់ខ្លួន​ដែរ​ឬ​យ៉ាងណា​.???​។​

​គួរបញ្ជាក់​ផងដែរ​ថាបើ​យោងតាម​សេចក្ដីរាយការណ៍​ពី​មហា​នានា​ដោយនិយាយ​ថា​លោ​កមេ​ប៉ុស្ដិ៍​ច្បារអំពៅ​ទី​២​ទើប​មក​ថ្មី​នោះ​គឺ​គាត់​កម្រ​ចុះបង្ក្រាប​រាល់​បន​ល្បែង​សុ​ី​សង​នៅក្នុង​មូលដ្ឋាន​គាត់​គ្រប់គ្រង​ណាស់​មិនដឹង​មូលហេតុ​អ្វី​????​។​តាម​សេចក្ដីរាយការណ៍​ពី​មហាជន​នៅ​រសៀល​ថ្ងៃទី​១៥​ខែ​មិនា​ឆ្នាំ​២០២១​នេះ​ថា​ដោយមាន​កន្លែង​បើក​លេងល្បែង​សុ​ី​សង​ដូចជា​កន្លែង​ជល់​មាន់ .​បៀរ និង អាប៉ោង​ជាច្រើន​វង់​នៅ​តំបន់​ដេប៉ូ​ឈើ​ដោយ​ពួក​ថៅកែ​ល្បែង​គេ​ដំណើរ​ការលេង​សុ​ី​សង​គ្នា​យ៉ាង​គគ្រឹកគគ្រេង​ដោយ​រលូន​ហើយ​គេ​មិនដែល​ឃើញ​វត្តមាន​កម្លាំង​សមត្ថកិច្ច​ប៉ូលិស​ប៉ុស្ដិ៍​សង្កាត់​ច្បារអំពៅ​ទី​២​គាត់​ចុះទៅ​បង្ក្រាប​បន​ល្បែង​សុ​ី​សង​ទាំងអស់​នោះឡើយ​ហេស​ហេ​..???

​ហើយ​កន្លែង​បើក​លេងល្បែង​សុ​ី​សង​នេះ​គឺ​ដំណើរ​ការលេង​សុ​ី​សង​គ្នា​ធំៗ​ណាស់​ដោយ​មិន​ចាញ់ល្បែង​នៅតាម​កា​សុ​ី​ណូ​ឡើយ​ហើយ​អ្នកញៀន​បន​ល្បែង​សុ​ី​សង​នោះ​គឺ​ចាប់​លេង​សុ​ី​សង​គ្នា​ដោយ​ប្រមូល​ផ្ដុំគ្នា​មិន​ខ្លាច​ជម្ងឺ​កូ​វីដ​នោះទេ​ដោយ​ចាប់ផ្ដើម​បើក​លេង​នៅ​ម៉ោង​១​ឬ​ម៉ោង​២​រសៀល​រៀងរាល់ថ្ងៃ​រហូតដល់​យ​ប់​ហើយ​ការលេង​ល្បែង​សុ​ី​ដោយ​រលូន​នេះ​គឺ​នៅ​ភូមិ​ដើម​ចាន់​១​សង្កាត់​ច្បារអំពៅ​ទី​២​ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​។​ដូចនេះ​មហាជន​គាត់​សូម​សំណូមពរ​ដល់​លោក​អធិការ​ប៉ូលិស​ខណ្ឌ​ច្បារអំពៅ​ជួយ​បង្ក្រាប​បន​ល្បែង​សុ​ី​សង​ឬ​វង់ល្បែង​សុ​ី​សង​ខាងលើនេះ​ផង​!​ព្រោះ​អី​មេ​ប៉ូលិស​ប៉ុស្ដិ៍​ច្បារអំពៅ​ទី​២​គាត់​មិន​ខ្ចី​អើពើ​បង្ក្រាប​នោះទេ​ទំនង​បាន​ផលប្រយោជន៍​ពី​បន​ល្បែង​សុ​ី​សង​ទាំងនោះ​ហើយ​មើលទៅ​បានជា​មើលរំលង​ទៅវិញ​ហេស​ហេ​.????៕​

អត្ថបទដែលជាប់ទាក់ទង