ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចាប់​អ្នកលេង​ល្បែង​ មាន់​ជល់​តាម​អន​ឡាញ

39

 

​ខេត្តពោធិ៍សាត់​៖ នគរបាល​ខេត្តពោធិ៍សាត់ បានធ្វើការ​ឃាត់ខ្លួន និង​អប់រំ​អ្នកលេង​ល្បែងស៊ីសង​ខុសច្បាប់​(​មាន់​ជល់​)​តាម​ប្រព​ន្ធ័​អន​ឡាញ ចំនួន​០៧​នាក់ ឲ្យ​បញ្ឈប់​សកម្មភាព​ភ្នាល់​ស៊ីសង​លុយ​គ្នា បន្ទាប់ពី​កម្លាំង​អន្តរាគមន៍​ពិសេស​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត ចុះ​ឆ្មក់​ក្នុង​ភួ​មិ​សាស្ត្រ ឃុំ​ស្នាម​ព្រះ ចំណុច​ផ្ទះ​របស់​ឈ្មោះ​អ៊ុក សុធា​ភេទ​ប្រុស អាយ​៣៧​ឆ្នាំ ប្រពន្ធ​ឈ្មោះ​សុខ បូ​ណា​វីត អាយុ​៤១​ឆ្នាំ ស្ថិតក្នុង​ភួ​មិ​ខ្នារ ឃុំ​ស្នាម​ព្រះ​ស្រុក​បាកាន​ខេត្តពោធិ៍សាត់ នៅ​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០២១​។​

​លោក​វរសេនីយ៍ឯក កាំ​ង កុសល ស្នងការរង​នគរបាល​ខេត្តពោធិ៍សាត់ ដែល​បាន​ដឹកនាំ​កម្លាំង​កង​អន្តរាគមន៍​ពិសេស​ចុះ​ឆ្មក់​ប​ង្រា​ប​ល្បែងស៊ីសង​ខុសច្បាប់់​ខាងលើនេះ បាន​ឲ្យ​ដឹងថា មុខសញ្ញា​ទាំង​០៧​នាក់ ដែល​កម្លាំង​សមត្ថកិច្ច​នគរបាល​ខេត្ត សហការ​ជាមួយ​កម្លាំង​នគរបាល​ស្រុក​បាកាន បាន​ឃាត់ខ្លួន​ប​ញ្ជួ​ន​មកកាន់​ស្នងការ​រដ្ឋា​ន​នគរបាល​ខេត្ត ដើម្បី​ធ្វើ​កំណត់ហេតុ​អប់រំ​ជា​លើក​ទី​១​នោះ​÷
១.​ឈ្មោះ​សុខ បូ​ណា​វីត ភេទ​ស្រី អាយុ​៤១​ឆ្នាំ រស់នៅ​ភូមិ​ខ្មា​រ​ឃុំ​ស្នាម​ព្រះ ស្រុក​បាកាន​(​ម្ចាស់​ទីតាំង​)
២.​ឈ្មោះ​ស្វាយ ឌឿ​ន អាយុ​៥៨​ឆ្នាំ ភេទ​ប្រុស រស់នៅ​ភូមិ​បាក់​ព្រីង​ឃុំ​ស្នាម​ព្រះ​ស្រុក​បាកាន​។​
៣.​ឈ្មោះ​ក្រែង សុខា អាយុ​៥៨​ឆ្នាំ ភេទ​ប្រុស​រស់នៅ​ភូមិ​សាមគ្គី ឃុំ​ស្នាម​ព្រះ​ស្រុក​បាកាន​។​
៤.​ឈ្មោះ​យាន ជុំ អាយុ​៦៣​ភេទ​ប្រុស រស់នៅ​ភូមិ​បាក់​ព្រីង​ឃុំ​ស្នាម​ព្រះ​ស្រុក​បាកាន​។​
៥.​ឈ្មោះ​តេ​វ ចាន់ថន អាយុ​៣៧​ឆ្នាំ​ភេទ​ប្រុស រស់នៅ​ភូមិ​ក្រោល​ក្របី​ឃុំ​ត្រពាំង​ជង​ស្រុក​បាកាន​។​
៦.​ឈ្មោះ​ឈឹម ចាន់​សុវណ្ណារ៉ា អាយុ​៣៩ ភេទ​ប្រុស​រស់នៅ​ភូមិ​ក្រោល​ក្របី​ឃុំ​ត្រពាំង​ជង​ស្រុក​បាកាន​។​
៧.​ឈ្មោះ​សុខ វឿន អាយុ​៥៨​ភេទ​ប្រុស​រស់នៅ​ភូមិ​ស្តុក​ស្វាយ​ឃុំ​ស្នាម​ព្រះ​ស្រុក​បាកាន​។​

​លោកស្នងការ​រង​បាន​ឲ្យ​ដឹង​ទៀតថា​នៅពេល​ចុះ​ប​ង្រា​ប​កម្លាំង​សមត្ថកិច្ច​យើង​បាន​ប្រមូល​ដកហូត​ម៉ូតូ​ចំនួន​០៧​គ្រឿង​ព្រមទាំង​សម្ភារ​:​វត្ថុតាង​មួយចំនួនទៀត​។​

​បន្ទាប់ពី​បានធ្វើ​កំណត់ហេតុ​និង​កិច្ចសន្យា​ជំ​ហ៊ាន​ដំបូង​ដោយ​ឲ្យ​ពួកគាត់​បញ្ឈប់​ការលេង​ល្បែងស៊ីសង​ខុសច្បាប់​ទាំងនោះ​រួចមក​សមត្ថកិច្ច​បានប្រគល់​ម៉ូតូ​និង​ឲ្យ​ពួកគាត់​ត្រឡប់​ទៅ​មូលដ្ឋាន​រៀងៗ​ខ្លួន​វិញ​។​

​គួររំលឹកថា​: ចាប់ពី​ថ្ងៃទី​១៥​ខែកុម្ភ​: ដល់​ថ្ងៃទី​១៤​ខែមីនា​ឆ្នាំ​២០២១ កម្លាំង​កង​អន្តរាគមន៍​ពិសេស​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តពោធិ៍សាត់ បាន​បើក​យុទ្ធនាការ​ប​ង្រា​ប​ល្បែងស៊ីសង​ខុសច្បាប់​តាម​បណ្តា​ស្រុក ក្រុង​ទូទាំង​ខេត្តពោធិ៍សាត់​សរុប​ចំនួន​០៧​លើក និង​បានធ្វើ​ការអប់រំ​ដល់​ម្ចាស់​ទីតាំង និង​អ្នកលេង​ចំនួន​២៨​នាក់ ក្នុងនោះ​ស្រី​១៧​នាក់​ផងដែរ​៕​

អត្ថបទដែលជាប់ទាក់ទង