ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងធនធានទឹក ៖ ចាប់ពីថ្ងៃទី១៧ – ២៣ ខែមីនា ឆ្នាំ២០២១ ប្រុងប្រយ័ត្ន នូវបាតុភូតខ្យល់កន្ត្រាក់ មានភ្លៀងផ្គរ រន្ទះ ពីខ្សោយទៅច្រើន

38

ភ្នំពេញ៖ ចាប់ពីថ្ងៃទី១៧ – ២៣ ខែមីនា ឆ្នាំ២០២១ ប្រុងប្រយ័ត្ន នូវបាតុភូតខ្យល់កន្ត្រាក់, មានភ្លៀងផ្គរ រន្ទះ ពីខ្សោយទៅច្រើន។

នេះបើយោងតាម សេចក្តីជូនដំណឹង ស្តីពី ស្ថានភាពធាតុអាកាស របស់ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១។
ដោយបញ្ជាក់ថា,(ចាប់ពីថ្ងៃទី១៧ – ២៣ ខែមីនា ឆ្នាំ២០២១)
ក្នុងអំឡុងមួយសប្តាហ៍នេះ ព្រះរាជាណាចក្រកម្ពុជា នឹងទទួលឥទ្ធិពល ជាបន្តបន្ទាប់ដូចជា : ថ្ងៃទី១៧-១៩ ខែមីនា ឥទ្ធិពលខ្យល់ស្ងប់វិលវល់ ( DIVERGENCE WIND និងបណ្តុះសម្ពាធទាបជាច្រើន (LOW PRESSURE CELL ) I
-ថ្ងៃទី២០-២៣ ខែមីនា ឆ្នាំ២០២១ ភាគឦសាន ទទួលឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ប៉ាស៊ីហ្វិក និងភាគនិរតី ទទួលឥទ្ធិពលពីជ្រលងសម្ពាធទាបឥណ្ឌូនេស៊ី ។
ស្ថានភាពបែបនេះនឹងធ្វើឲ្យ ៖
១-បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល
– សីតុណ្ហភាពអប្បបរមា មានពី ២៥-២៨ °C -សីតុណ្ហភាពអតិបរមា មានពី ៣៥-៣៨ °C
– មានភ្លៀងផ្គរ រន្ទះ ពីខ្សោយទៅច្រើន ។
២-បណ្តាខេត្ត ដាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន ៖
– សីតុណ្ហភាពអប្បបរមា មានពី ២៥-២៨ °C -សីតុណ្ហភាពអតិបរមា មានពី ៣៥-៣៨ °C
– មានភ្លៀងផ្គរ រន្ទះ ពីផ្សែងក្រូចទៅច្រើន ។
៣-តំបន់មាត់សមុទ្រ ៖
– សីតុណ្ហភាពអប្បបរមា មានពី ២៤-២៧ °C – សីតុណ្ហភាពអតិបរមា មានពី ៣២-៣៥ °C
– មានភ្លៀងផ្គរ រន្ទះ ពីខ្សោយទៅច្រើន ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនជ្រាបជាព័ត៌មាន និងយកចិត្តទុកដាក់ប្រុងប្រយ័ត្ន នូវបាតុភូតខ្យល់កន្ត្រាក់ ដែលអាចកើតមាន នៅថ្ងៃទី២១-២៣ ខែមីនា៕ សំរិត

អត្ថបទដែលជាប់ទាក់ទង