ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់បុរស០២នាក់ ពីបទជួញដូរ រក្សាទុក និងប្រេីប្រាស់គ្រឿងញៀនជា៤០០គ្រាប់

37

កោះកុង៖ បុរស០២នាក់ត្រូវសមត្ថកិច្ចឃាត់ពីបទជួញដូរ រក្សាទុក និងប្រេីប្រាស់គ្រឿងញៀនខុសច្បាប់ ហើយនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១កម្លាំងជំនាយកំពុងកសាងសំណុំរឿងបញ្ជូទៅការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្ត។

នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង១៤និង៥៥នាទី ផ្នែកប្រឆាំងបទល្មើសគ្រឿងញៀន ជួញដូររក្សាទុកសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្មាច់មានជ័យ បានចុះបង្រ្កាបករណីជួញដូរ រក្សាទុក និងប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់នៅចំណុចភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ឃាត់ខ្លួនជនសង្ស័យ០២នាក់៖
១.ឈ្មោះ ខៀវ បូ ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិ១ សង្កាត់ស្មាច់មានជ័យ ។ ២.ឈ្មោះ បូ ភក្ដី (ដាំ) ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិ១ សង្កាត់ស្មាច់មានជ័យ។
វត្ថុតាងដកហូត: ថ្នាំគ្រាប់ប្រភេទ WY ពណ៌ផ្កាឈូកចំនួន៤២៨គ្រាប់ ទូរស័ព្ទដៃ១គ្រឿង (ណូគាចុចពិល) ឧបករណ៍ជក់ និងថង់វេចខ្ចប់មួយចំនួន។

បច្ចុប្បន្នករណីនេះកម្លាំយេីងកំពុងកសាងសំណុំរឿងបញ្ជូទៅការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តចាត់ការបន្តតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង