ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ដាក់ពង្រាយ​ធុងសំរាម​សាធារណៈ នៅ​ផ្លូវជាតិ​លេខ​៤ នៅ​ចំណុច​មុខ​រោងចក្រ Top Submit, មុខ​វត្ត​កំបូល និង​មុខ​សួន​ឧស្សាហកម្ម​វី​ល​សុន

50

 

​ភ្នំពេញ​៖​កាលពី​រសៀល​ថ្ងៃ​អង្គារ ទី​១៦ ខែមីនា ឆ្នាំ​២០២១​នេះ លោក ឃឹម ស៊ុន​សូ​ដា អភិបាលខណ្ឌ​កំបូល បាន​ណែនាំ​ដល់​លោក​ទុយ សុជាតិ មន្ត្រី​ទទួលបន្ទុក​ការងារ​បរិស្ថាន នៃ​ការិយាល័យ​សាធារណៈការ ដឹកជញ្ជូន អនាម័យ បរិស្ថាន និង​សណ្តាប់ធ្នាប់​សាធារណៈ​ខណ្ឌ​កំបូល ដឹកនាំ​មន្ត្រី​សណ្តាប់ធ្នាប់ ចុះ​រៀបចំ​ធុង​ដាក់​សំរាម​សាធារណៈ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ នៅ​ចំណុច​មុខ​រោងចក្រ Top Submit, មុខ​វត្ត​កំបូល និង​មុខ​សួន​ឧស្សាហកម្ម​វី​ល​សុន សង្កាត់​កំបូល ខណ្ឌ​កំបូល​សរុប​ចំនួន ១០​ធុង ។

មន្ត្រីរដ្ឋបាល​ខណ្ឌ​បាន​ឱ្យឹ​ង​ថា​៖​ការដាក់​ពង្រាយ​”​ធុងសំរាម​សាធារណៈ​” ខាងលើនេះ អនុវត្តន៍​តាម​អនុសាសន៍​ដឹកនាំ​ជាប្រចាំ​របស់លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ។​

មន្ត្រីរដ្ឋបាល​ខណ្ឌ​បន្តថា​៖​ធុងសំរាម​ខាង​លេ​ី​នេះ គឺ​សម្រាប់​បង​ប្អួ​នក​ម្មករ កម្មក​រិ​នី និង​សាធារណៈជន​ដែល​ធ្វេ​ី​ឆ្លងកាត់​ទុកដាក់​សំរាម​ឲ្យ​មាន​របៀប​រយ និង​សណ្តាប់ធ្នាប់ ល្អ ដេ​ី​ម្បី​លេ​ី​ក​កម្ពស់​សោភ័ណ ភាព អនាម័យ បរិស្ថាន ឲ្យ​កាន់តែ​ប្រ​សេ​ី​រ​ឡេ​ី​ង ស្របតាម​ទិស​ស្លោក ស្អាត​ជា​ទម្លាប់ ដែល​រដ្ឋបាល​ខណ្ឌ​កំបូល តែង​តែង​ដឹកនាំ​អនុវត្តន៍​ជាប្រចាំ​កន្លងមក ។

សូមបញ្ជាក់​ជូន​ថា ៖ “​ធុងសំរាម​សាធារណៈ​នេះ មិន​សំរាប់​ប្រជាពលរដ្ឋ​តាម​លំនៅដ្ឋាន​យក​សំរាម​មក​ចោល​នៅទីនេះ​នោះទេ​”៕​

អត្ថបទដែលជាប់ទាក់ទង