ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ថ្ងៃទី​១៦ ខែមីនា​មាន​ករណី​វិជ្ជមាន​វីរុស​កូ​វីដ​-១៩ ថ្មី​ចំនួន ៧៥​នាក់ និង​អ្នកជា​សះស្បើយ​ចំនួន ២២​នាក់

46

 

​ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានប្រកាសថា រហូតដល់​ម៉ោង ១១​និង​០០ ព្រឹក ថ្ងៃទី ១៧ មិនា ២០២១ យើង​រកឃើញ​ករណី​ជំងឺ​កូ​វីដ​-១៩ សរុប​ចំនួន ៧៥​នាក់ ឆ្លង​សហគមន៍​ទាំងអស់ និង​មាន​ជាសះស្បើយ ២២​នាក់ ។ ដូច្នេះ​ចំនួន​ករណី​ជំងឺ​កូ​វីដ​-១៩​សរុប​កើន ១៥០៥​នាក់ ចំនួន​សំរាក​ពេទ្យ ៦៦២​នាក់ និង​ចំនួន​ជាសះស្បើយ​សរុប​កើន ៨៤០​នាក់ និង ស្លាប់​សរុប ១​នាក់ ។

​ជំងឺ​កូ​វីដ​-១៩ នៅតែ​បន្ត​គម្រាមកំហែង​យើង​ជាប់​ជានិច្ច សូម​បងប្អូន​បន្ត​ប្រយ័ត្ន​ជាប់​ជានិច្ច ដោយ​អនុវត្ត​អនាម័យ នៅ​ឃ្លាតឆ្ងាយ​ពីគ្នា មិន​ចេញ​ក្រៅ​ផ្ទះ​បើ​មិនចាំបាច់ ព្រោះ​ប្រទេស​យើង​កំពុង​រា​ត្បា​ត​ក្នុង​សហគមន៍​ហើយ និង​ប្រទេសជិតខាង​យើង​និង​ពិភពលោក​កំពុង​បន្ត​រាតត្បាត​ជំងឺ​កូ​វីដ​១៩ ដ៏​ខ្លាំងក្លា​នៅឡើយ ៕

អត្ថបទដែលជាប់ទាក់ទង