ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលរង​ខេត្ត​ចុះ​ពិនិត្យ​ការងារ ប្រយុទ្ធប្រឆាំង​ជម្ងឺ​កូ​វីដ​១៩ និង​សួរសុខទុក្ខ​បងប្អូន​ដែល​ធ្វើ​ច​ត្តា​ឡី​ស័ក នៅតាម​ខ្នង​ផ្ទះ​ក្នុងស្រុក​ខ្សាច់កណ្តាល​

33

 

​ភ្នំពេញ ៖ កាលពី​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​២០២១ លោក នុត ពុធ​ដា​រ៉ា អភិបាលរង​ខេត្តកណ្តាល រួមជាមួយ​លោក លោកស្រី​ប្រធាន​មន្ទីរ និង​ក្រុមការងារ​បាន​ចុះ​ពិនិត្យ​ការងារ​ប្រយុទ្ធប្រឆាំង​ជម្ងឺ​កូ​វីដ​១៩ នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក​មណ្ឌល​សុខភាព​តេ​ជោ សែន វិហារ​សួគ៌ និង​បាន​ឧបត្ថម្ភ​ថវិកា​ចំនួន ៦​លាន​រៀល ដល់​រដ្ឋបាល​ស្រុក​ខ្សាច់កណ្តាល នគរបាល កងរាជអាវុធហត្ថ​ស្រុក និង​ក្រុមគ្រូពេទ្យ​។​
​ក្នុងឱកាស​នោះ លោក​អភិបាលរង និង​ក្រុមការងារ បាន​ចុះសួរសុខទុក្ខ និង​នាំយក​អំណោយ​ចែកជូន​គ្រួសារ​ដែល​ធ្វើ​ច​ត្តា​ឡី​ស័ក នៅតាម​ផ្ទះ ក្នុង​ឃុំ​វិហា​សួគ៌ ស្រុក​ខ្សាច់កណ្តាល​ផងដែរ​៕​

អត្ថបទដែលជាប់ទាក់ទង