ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នាំខ្លួន​ជនសង្ស័យ​លួច​ទូរស័ព្ទដៃ​ចំនួន ៨០ គ្រឿង មក​ធ្វើ​ត្រាប់​នៅផ្ទះ​លក់​ទូរស័ព្ទ យីហោ​ទូក​មាស​ថ្មី

42

 

​កំពត ៖ អធិការដ្ឋាន​នគរបាល​ស្រុក​បន្ទាយមាស បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃអាទិត្យ ទី ២១ ខែមីនា ឆ្នាំ​២០២១ វេលា​ម៉ោង​១២ ថ្ងៃត្រង់ កម្លាំង​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត បាន​នាំខ្លួន​ជនសង្ស័យ ឈ្មោះ ហែម ហ៊ី ភេទ​ប្រុស អាយុ ៣៤​ឆ្នាំ រស់នៅ​ភូមិ​ស្រែ​ថ្លុក ឃុំ​បន្ទាយមាស​ខាងកើត ស្រុក​បន្ទាយមាស ខេត្តកំពត ដែល​ធ្វើ​សកម្មភាព​គាស់​ផ្ទះ​យ៉ាងសកម្ម​លួច​យក​ទូរស័ព្ទដៃ មក​ធ្វើ​ត្រាប់ នៅផ្ទះ​លក់​ទូរ​សព្ទ័ យីហោ​ទូក​មាស​ថ្មី ជនរងគ្រោះ​ឈ្មោះ​ថូ​វ វណ្ណា​រិ​ទ្ធ​ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​ក្រឡា​ខាងលិច​ឃុំ​ទូក​មាស​ខាងលិច ស្រុក​បន្ទាយមាស ខេត្តកំពត ។

​ជនសង្ស័យ ឈ្មោះ ហែម ហ៊ី កាលពី​នៅ​ថ្ងៃទី ១៨ ខែមករា ឆ្នាំ​២០២១ មិន​ចាំ​ម៉ោង បាន​លួច​ទូរស័ព្ទដៃ​ចំនួន ៨០ គ្រឿង នៅផ្ទះ​លក់​ទូរស័ព្ទ យីហោ​ទូក​មាស​ថ្មី នៅ​ភូមិ​ព្រៃ​ក្រឡា​ខាងលិច ឃុំ​ទូក​មាស​ខាងលិច ស្រុក​បន្ទាយមាស ខេត្តកំពត ។​

​សូមបញ្ជាក់ថា កាល​ថ្ងៃទី ១៩ ខែ មីនា ឆ្នាំ​២០២១ អនុវត្តតាម​បទបញ្ជា​របស់លោក ឧត្ដមសេនីយ៍ទោ សាត គឹម​សាន ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង ក៏​ដូច​យោបល់​របស់លោក វរសេនីយ៍ឯក លឹម ពុ​ទ្ធី​ឡា ស្នងការរង ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ និង ដោយបាន​ការសម្របសម្រួល​លើ​នីតិវិធី​ពី​ឯកឧត្ដម គឺ ប៊ុណ្ណា​រ៉ា ព្រះរាជអាជ្ញា នៃ​អយ្យការ អម​សាលាដំបូង​ខេត្តបាត់ដំបង និង ឯកឧត្តម​ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តកំពត លោក​វរសេនីយ៍ឯក ឈឿង គឹម​សុង នាយការិយាល័យ​នគរបាល ព្រហ្មទណ្ឌ​កម្រិត​ស្រាល បាន​ដឹកនាំ​កម្លាំង​ការិយាល័យ​ជំនាញ រួម​និង​ក្រុម​អន្តរាគមន៍ បង្ការ បង្ក្រាប ចុះ​សហការ​ជាមួយ​កម្លាំង នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ខេត្តកំពត ដែល​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក លក ញ៉ា​វ ស្នងការរង​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត និង កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក កំរៀង ចុះ​ប្រតិបត្តិការ អនុវត្តន៍​តាម​ដីកា​ចាត់​ឱ្យ ស៊ើបសួរ​ជំនួស លេខ ៤៧៩ /២១ របស់លោក អាំង សុភា ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកំពត ពាក់ព័ន្ធ​នឹង​ករណី លួច​មាន​ស្ថាន​ទម្ងន់ទោស ( គាស់​ផ្ទះ​លួច​ទូរ​សព្ទ័​ដៃ ) កើតឡើង ចំនួន ០២ ករណី នៅក្នុង​ខេត្តកំពត​នាពេល​កន្លងទៅ ដោយបាន​នាំខ្លួន​ជនសង្ស័យ​ឈ្មោះ​ហែម ហ៊ី ភេទ​ប្រុស អាយុ ៣៤ ឆ្នាំ មាន​ទីលំនៅ​ភូមិ​ស្វាយ ឃុំ​បឹងរាំង ស្រុក​កំរៀង ខេត្តបាត់ដំបង ។

​សមត្ថកិច្ច​ដកហូត​សម្ភារៈ រួមមាន​៖ – ទូរស័ព្ទ​ម៉ាក samsung ចំនួន​ពីរ​គ្រឿង huawei ចំនួន ០១​គ្រឿង – កាបូបស្ពាយ​jiahai​ពណ៌​ខ្មៅ​ចំនួន​០១-​អាវ​ក្រណាត់​ដៃ​វែង​ពណ៌​ឈាមជ្រូក​ចំនួន​០១ – ខោ​ខូវប៊យ​ជើងវែង​ពណ៌​ខៀវ​ចំនួន​០១

​នៅ​ចំពោះមុខ​សមត្ថកិច្ច ជនសង្ស័យ ឈ្មោះ ហែម ហ៊ី បាន​ឆ្លើយ​សារភាពថា ៖ ខ្លួន​បានធ្វើ​សកម្មភាព​គាស់​បង្អួច​ផ្ទះ លួច​យក​ទូរស័ព្ទដៃ បាន​ចំនួន ០២ លើក កន្លងមកហើយ​នៅក្នុង​ខេត្តកំពត ដោយ ៖

-​លើក​ទី ១ នៅ​ថ្ងៃទី ១៨ ខែមករា ឆ្នាំ​២០២១ មិន​ចាំ​ម៉ោង នៅ​ហាង​ទូរស័ព្ទ​យីហោ​ទូក​មាស​ថ្មី ស្ថិត​ភូមិ​ព្រៃ​ក្រឡា​ខាងលិច ឃុំ​ទូក​មាស​ខាងលិច ក្រុង​កំពត ខេត្តកំពត បាន​ទូរ​សព្ទ័​ដៃ​ចំនួន ៨០ គ្រឿង ។

-​លើក​ទី ២ នៅ​ថ្ងៃទី ២៧ ខែ កុម្ភៈ ឆ្នាំ ២០២១ នៅ ផ្ទះ​លក់​ទូរស័ព្ទដៃ យីហោ ធិ​ញ ពេជ្រ ស្ថិតក្នុង ភូមិ កំពង់បាយ​ខាងជើង សង្កាត់ កំពង់បាយ ក្រុង​កំពត ខេត្តកំពត បាន​ទូរស័ព្ទដៃ ចំនួន ២៩៧ គ្រឿង ។

​នៅ​ថ្ងៃទី ២០ ខែ មីនា ឆ្នាំ ២០២១ នេះ​សមត្ថកិច្ច​នគរបាល​ខេត្តបាត់ដំបង​បានប្រគល់​ជនសង្ស័យ​ឱ្យទៅ​កម្លាំង​នគរបាល​ខេត្តកំពត​ចាត់ការ​បន្ត​តាម​នីតិវិធី​៕


អត្ថបទដែលជាប់ទាក់ទង