ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កូរ៉េខាងជើង បិទស្ថានទូតនិងចាកចេញទាំងអស់ តាមបញ្ជារបស់ម៉ាឡេសុី

74

បរទេស៖  នៅរសៀលថ្ងៃអាទិត្យទី២១មីនានេះ អ្នកការទូតកូរ៉េខាងជើងទាំងអស់ប្រចាំនៅប្រទេសម៉ាឡេសុី(37ន) បានចាកចេញពីម៉ាឡេសុី តាមបទបញ្ជានីរទេសរបស់រដ្ឋាភិបាលម៉ាឡេសុី បន្ទាប់ពីរដ្ឋាភិបាលក្រុងព្យុងយ៉ាងបានប្រកាសផ្តាច់ចំណងការទូតជាមួយម៉ាឡេសុី ព្រោះខឹងម៉ាឡេ ចាប់បញ្ជូនជនជាតិខ្លួនអោយទៅសហរដ្ឋអាមេរិច។

នៅមុនពេលបឹទទ្វារស្ថានទូតនិងបង្ហួតទង់ជ័យចុះពីដង លោកKim Yu-songឯកអគ្គរដ្ឋទូតកូរ៉េខាងជើងប្រចាំទីក្រុងគួរឡាឡាំពួរ បានអានសេចក្តីថ្លែងការណ៍មួយច្បាប់ដែលថ្កោលទោសរដ្ឋាភិបាលម៉ាឡេយ៉ាងខ្លាំង ព្រោះបានចាប់បញ្ជូនជនជាតិកូរ៉េទៅអោយអាមេរិច។លោកទូតបានថ្លែងថា«រដ្ឋាភិបាលម៉ាឡេមានការពាក់ព័ន្ធនឹងបទឧក្រឹដ្ឋដែលមិនអាចលើកលែងបាន»។បន្ថែមលើនេះលោកទូតកូរ៉េខាងជើងនៅបានហៅប្រទេសម៉ាឡេថា«ជាបនបរិវារនឹងពួកចក្រពត្តិអាមេរិច ហើយតែងតែមានសមគំនិតគ្នាតិដើម្បីគាបសង្កត់និងគំរាមគំហែងដល់ពិភពលោក។

អត្ថបទដែលជាប់ទាក់ទង