ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក​ឌួង ឆាយ បួស​លាង​បាបកម្ម

50

 

​ភ្នំពេញ ៖ លោក​ឌួង ឆាយ នៅ​ថ្ងៃទី​២១​ខែមីនា​ឆ្នាំ​២០២១​បានសម្រេច​សាង​ផ្នួស​ដើម្បី​សងគុណ​អ្នកមានគុណ និង​លាង​បាបកម្ម កម្ម​ពៀរ​ទាំងឡាយ​។​

​កម្ពុជា​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​នាយ​ប់​ថ្ងៃនេះ​លោក​ឌួង ឆាយ​បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា “​ខ្ញុំបាទ​បាន​បួស​សាង​ផ្នួស ដើម្បី​សងគុណ​អ្នកមានគុណ និង​លាង​បាបកម្ម កម្ម​ពៀរ​ទាំងឡាយ សូម​អហោ​សកម្ម​ឲ្យ​ខ្ញុំ​”​។​

​សូមបញ្ជាក់ថា​ជម្រើស​ចុងក្រោយ​របស់លោក​ឌួង​ ឆាយ ​គឺ​មានតែ​ផ្លូវលោក​ផ្លូវធម៌​តែប៉ុណ្ណោះ​ដើម្បី​រម្ងាប់​ចិត្ត​។​

​សូមបញ្ជាក់ថា លោក​ឌួង ​ឆាយ ​ត្រូវបាន​សម្ដេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី ចេញ​ព្រះរាជក្រឹត្យ​ដកតំណែង​ងារ​ជា​ឧកញ៉ា ក្រោយពេល​លោក​មានទំនាស់​ជាមួយ​ប្រពន្ធ​រហូតដល់​លែងលះគ្នា​និង​ប្រើ​អំពើហិង្សា​លើ​ប្រពន្ធ​យ៉ាងធ្ងន់ធ្ងរ​៕

អត្ថបទដែលជាប់ទាក់ទង