ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គំនិតឡឺកឺ ៖ របបររកស៊ីថ្មីក្នុងសម័យកូវីដ ១៩

88

ភ្នំពេញ៖គេថាយកប្ដីចិនទើបឆ្លាត បើមិនបានប្ដីចិនទេគួរតែរកអ្នកដែលមានខ្សែចិន ឬភ្នែកតឹងក៏បានដែរវាគ្រាន់បើជាងយកប្ដីខ្មែរ
ដែលគេថាល្ងង់ ហើយខ្មៅក្ងិតនោះ ។នរណាថាខ្មែរអន់នោះខ្មែរកសាងអង្គរវត្តបានតើ ខ្មែរជាប្រទេសដែលមានអរិយធម៌តែខ្មែរចុះខ្សោយដាយសារសង្គ្រាមទេតើ ។
បើខ្មែរខ្សោយមិនមែនពួកឧក្រិដ្ឋជនចិន១៤រូបខំក្លែងខ្លួនធ្វើជាគ្រូពេទ្យចុះទៅយកសំណាកកូវីដ ១៩ដើម្បីចាប់ជម្រិតនោះជាប់អន្ទាក់ប៉ូលីសខ្មែរនោះទេ ។
កន្លងមកក៏ធ្លាប់មានឧក្រិដ្ឋជនឆ្លងដែនមិនតិចទេជាប់ជុងនោះស្រុកខ្មែរ ហើយក៏មានអ្នកជួញដូរគ្រឿងញៀនឆ្លងដែនមិនតិចនាក់
ដែរដែលត្រូវប៉ូលីស ប៉េអឹនខ្មែរចាប់វាយខ្នោះនោះ ។

មានរឿងភេរវកម្មឆ្លងដែនមិនតិចទេដែលត្រូវបំបែកសំណុំរឿងនៅស្រុកខ្មែរដោយសារប៉ូលីស ប៉េអឹមខ្មែរនោះ ។លោកផ្កាយ៤នេតសាវឿន លោកផ្កាយ៤សៅ សុខាសុទ្ធតែជាមេប៉ូលីស និង មេប៉េអឹមធ្លាប់ដឹកនាំកម្លាំងបំបែក រួមមានទាំងកម្លាំឧទ្ទាមដែលចង់ផ្ដួលរដ្ឋាភិបាលទៀតផង ។
គ្រាន់តែបន្លំធ្វើពេទ្យដើម្បីចាប់ជម្រិតវាពិតជារឿងធំមែនតែវាជារឿងនៅលើកគោគពេកហើយ ។បែបនេះគេហៅថាល្ខោនគ្រាន់តែឆាកគេដឹងសាច់មុនបាត់ទៅហើយចាំបាច់ ទៅប្រថុយប្រថានធ្វើអ្វី នេះបានចំជាទំនេរៗទៅអង្រន់ទ្វារគុកលេងមែន ។សូម្បីតែតែពួកអាចូលចិត្តកូរតាមបណ្ដាញសង្គម តាមផេក តាមហ្វេសប៊ុករឿងកូវីដនោះត្រូវប?ូលីសហៅមកធ្វើ ក មិនតិចនាក់នោះឡើយ ។
ក្នុងខណៈដែលគេកំពុងតែរួមគ្នាដើម្បីបំបាត់កូវីដ ១៩បើមិនបានចូលរួមជួយទេនោះសូមកុំយកជើងទៅរាទឹក ។បើជិះទូកជាមួយគ្នាដោយមិនបានជួយអ៊ុទេសូមកុំប្កជាឧបសគ្គប្រយ័ត្ន អ្នកចែវគេហត់ដែរន៉បបួលគ្នាពួយម្នាក់ម៉ាច្រវ៉ាធ្លាក់ទឹកងាប់ទៅ ។កុំបង្កើតរបបររកស៊ីប្រឆាំងមនុស្សភាគច្រើន ៕

អត្ថបទដែលជាប់ទាក់ទង