ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលរងខេត្តបន្តដឹកនាំ ក្រុមការងារចុះពិនិត្យ និងជំរុញការងារយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងស្រុកខ្សាច់កណ្តាល និងស្រុកល្វាឯម

68

 

កណ្ដាល៖នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ លោក នុត ពុធដារ៉ា អភិបាលរងខេត្តកណ្តាល បានដឹកនាំក្រុមការងារចុះពិនិត្យ និងជំរុញការងារយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ជូនប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងបុគ្គលិកសិក្សា ក្នុងស្រុកខ្សាច់កណ្តាល និងស្រុកល្វាឯម។
ក្នុងឱកាសនោះលោកអភិបាលរងខេត្ត បានធ្វើការផ្តាំផ្ញើរដល់ក្រុមគ្រូពេទ្យឱ្យជំរុញការងារចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ និងលោកគ្រូ អ្នកគ្រូ តាមគោលការណ៍របស់រាជរដ្ឋាភិបាលឱ្យបានឆាប់រហ័ស ដើម្បីបញ្ជៀសការរីករាលដាលនៃជម្ងឺកូវីដ១៩។ អ្នកមកទទួលវ៉ាក់សាំងទាំងអស់ ត្រូវអនុវត្តតាមគោលការណ៍របស់សម្តេចតេជោ ៣ការពារ និង៣កុំ ព្រមទាំងការណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេស ត្រូវពាក់ម៉ាស់ លាងដៃជាមួយអាល់កុល ឬជែល និងរក្សាគម្លាតសុវត្ថិភាពយ៉ាងហោចណាស់ ១,៥ម៉ែត្រ។
ក្នុងឱកាសនោះដែរបងប្អូនប្រជាពលរដ្ឋ និងលោកគ្រូ អ្នកគ្រូ បុគ្គលិកសិក្សាទាំងអស់ដែលបានមកទទួលវ៉ាក់សាំង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបាននាំយកវ៉ាក់សាំងកូវីដ-១៩ មកជូនប្រជាពលរដ្ឋ ទាំងអស់នៅមូលដ្ឋាន ដើម្បីសុខមាលភាពរបស់ប្រជាពលរដ្ឋ៕

អត្ថបទដែលជាប់ទាក់ទង