ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មានករណីផ្ទុះអាវុធនៅធនាគារABA ក្បែរស្ពានអាកាសផ្សារដីហុយ បណ្តាលឲ្យមនុស្សម្នាក់ស្លាប់ , សន្តិសុខយាមធនាគារABAដែលបានបាញ់ប្រហារត្រូវចាប់ខ្លួន

81

 

ភ្នំពេញ ៖ នៅវេលាម៉ោងប្រមាណជាង៩យប់ ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១នេះ មានករណីផ្ទុះអាវុធចំនួន៣គ្រាប់នៅធនាគារABA ក្បែរស្ពានអាកាសផ្សារដីហុយ ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញបណ្តាលឲ្យមនុស្សម្នាក់ស្លាប់។

នៅក្នុងហេតុការណ៍នេះ បានបណ្ដាលឲ្យបុរសម្នាក់ស្លាបភ្លាមៗ នៅនឹងកន្លែងកើតហេតុ។ សម្រាប់មូលហេតុដែលនាំឲ្យផ្ទុះ
អាវុធនេះ មិនទាន់ត្រូវបានសមត្ថកិច្ចបញ្ជាក់ឲ្យដឹងនៅឡើយទេ ប៉ុន្តែបើតាមប្រភពជាច្រើនបានអះអាងថា បុរសដែលស្លាប់នោះ បានកាន់កាំបិតមួយដើរចូលទៅធនាគារក្នុងបំណងប្លន់ ហើយក៏ត្រូវសន្តិសុខយាមធនាគារនោះ បាញ់ប្រហារដើម្បីការពារធនាគារ បណ្ដាលឲ្យបុរសម្នាក់ស្លាប់។ ប៉ុន្តែទោះយ៉ាងណាសន្តិសុខយាមធនាគារដែលជាអ្នកបាញ់ប្រហារ ត្រូវសមត្ថកិច្ចចាប់ខ្លួន ដើម្បីសួរនាំផងដែរ៕

អត្ថបទដែលជាប់ទាក់ទង