ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធរ​ជាតិ​អប្សរា​បង្កើន​សកម្មភាព​ថែទាំ និង​សម្អាត​បរិស្ថាន​តាម​ទីតាំង​ប្រាសាទ​ក្នុង​រមណីយដ្ឋាន​អង្គរ​

42

 

​សៀមរាប ៖ ចាប់ពី​ថ្ងៃទី​៧ ដល់​ថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០២១ ការ​ទស្សនា​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ​ត្រូវបាន​បិទ ក្នុង​គោលបំណង​ចូលរួម​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩​។​

​ក្នុងកំលុងពេល​ដែល​គ្មាន​ភ្ញៀវទេសចរ​នេះ គឺជា​ឱកាសល្អ​សម្រាប់​អាជ្ញាធរ​ជាតិ​អប្សរា​បង្កើន​សកម្មភាព​ថែទាំ និង​សម្អាត​តាម​ទីតាំង​ប្រាសាទ​ផ្សេងៗ​ក្នុង​រមណីយដ្ឋាន​អង្គរ​។​

​ជាក់ស្តែង​នៅ​ព្រឹក​ថ្ងៃទី​០៩ ខែមេសា ឆ្នាំ​២០២១ នេះ មន្ត្រី បុគ្គលិក​ដែល​ប្រចាំការ​នៅតាម​ប្រាសាទ​រួមមាន ភ្នាក់ងារទេសចរណ៍ និង​ភ្នាក់ងារ​សណ្តាប់ធ្នាប់​បានរួម​គ្នា​សម្អាត តាម​ទីតាំង​ផ្សេងៗ​ជាច្រើន ក្នុង​រមណីយដ្ឋាន​អង្គរ​។​

​សកម្មភាព​ការងារ​នេះ​នឹង​បន្ត​រហូត ក្នុងអំឡុង​ពេលដែលរ​មណី​យ​ដ្ឋា​ន​អង្គរ​ត្រូវបាន​បិទ​ការ​ទស្សនា រហូតដល់​ពេល​បើក​ធ​ម្ម​តា​វិញ​៕

អត្ថបទដែលជាប់ទាក់ទង