ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជំទាវ ឱ វណ្ណឌីន ទទួលសម្ភារ វ៉ាស់ស្ទង់ឧកស៊ីសែន ក្នុងខ្លួនអ្នកជំងឺកូវីដ១៩នេះ ចំនួន២០០០គ្រឿង ពីលោកស្រី លី អាយលែន

57

 

ភ្នំពេញ៖ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និង ជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានទទួលសម្ភារ វ៉ាស់ស្ទង់ឧកស៊ីសែន ក្នុងខ្លួនអ្នកជំងឺកូវីដ១៩នេះ ចំនួន២០០០គ្រឿង ពីលោកស្រី លី អាយលែន តំណាងអង្គការសុខភាពពិភពលោក WHO ប្រចាំកម្ពជា។

លោកជំទាវ ឱ វណ្ណឌីន បានថ្លែងថា ឧបករណ៏នេះ មានទំហំតូច តែវាមានអត្ថប្រយោជន៍ច្រើនណាស់នៅក្នុងបរិបទជួយតាមដានស្ថានភាពសុខភាព អ្នកជំងឺកូវីដ១៩ នៅពេលដែលមានអ្នកជំងឺកូវី ដ១៩ វាចាំបាច់ត្រូវតាមដានឧកស៊ីសែន នៅក្នុងខ្លួនរបស់គាត់ និងនៅក្នុងឈាមផងដែរ ឱ្យបានទៀងទាត់ជាប្រចាំ ហើយនៅពេលដែលកម្រិតឧកស៊ីសែននៅក្នុងខ្លួនធ្លាក់ចុះ គឺវាជាការចាំបាច់ណាស់ដែលត្រូវបញ្ចូលឧកស៊ីសែន ចូលទៅក្នុងខ្លួនរបស់អ្នកជំងឺ ដើម្បីឱ្យអ្នកជម្ងឺមានលទ្ធភាពនៅក្នុងការដកដង្ហើមផង និងមានឧកស៊ីសែនគ្រប់គ្រាន់ នៅក្នុងការចិញ្ចឹមសេរីរាង្គរបស់អ្នកជំងឺ ។

លោកជំទាវបន្តថា ជំនួយរបស់អង្គការសុខភាព នៅពេលនេះគឺជាជំនួយមួយដ៏សំខាន់ ហើយជំនួយនេះទទួលបានដោយមានកិច្ចសហប្រតិបត្តិការល្អ រវាងក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងអង្គការសុខភាពពិភពលោក ។ លោកជំទាវ អះអាងថា ការដែលក្រសួងទទួលបានឧបករណ៏នេះ តាមរយៈការទស្សនកិច្ចបំពេញការងារ ក្នុងខេត្តក្រុងខេត្តចំនួន ២៥ កន្លងមក។ តាមរយៈដំណើរទស្សនកិច្ចការងារនេះ អង្គការសុខភាពពិភពលោកសង្កេតឃើញកម្ពុជាយើងនៅខ្វះឧបករណ៍ជំនួយទាំងអស់នេះ ដូច្នេះពេលត្រឡប់មកវិញ តំណាងអង្គការសុខភាពពិភពលោក WHO ក៏បានស្វះស្វែងធ្វើយ៉ាងម៉េច ឲ្យបានឧបករណ៍ទាំងអស់នេះយកមកជូនដល់ក្រសួងសុខាភិបាល ដើម្បីចែកបន្តទៅដល់មន្ទីរពេទ្យក្នុងរាជធានី-ខេត្ត ។

លោកស្រី ឱ វណ្ណឌីនបន្តថា « ឧបករណ៍មួយនេះត្រៀមដើម្បីផ្ដល់ជូនទៅដល់មន្ទីរពេទ្យដែលមានដាក់ព្យាបាលអ្នកជំងឺកូវីដ១៩ និងមន្ទីរពេទ្យមួយចំនួនទៀតដែលគាត់ត្រូវការចាំបាច់ដើម្បីវ៉ាស់ស្ទង់អ្នកជំងឺដែលមានបញ្ហាផ្លូវដង្ហើមផងដែរ ដូច្នេះវាគឺជាជំនួយមួយបន្ថែមទៀត ទៅដល់ក្រុមគ្រូពេទ្យ ក្នុងការតាមដានស្ថានភាព អ្នកជំងឺកូវីដ១៩ ក៏ដូចជាអ្នកជំងឺទូទៅបានផងដែរ »៕

អត្ថបទដែលជាប់ទាក់ទង