ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គំនិតឡឺកឺ ៖ ព្រះឥន្ទ្រប្រាប់ឲ្យធ្វើចត្តាឡីស័ក លើទេវតាចប់អាណត្តិ

84

ភ្នំពេញ៖នៅតែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះស្ដេចជ្រូកនឹងបញ្ចប់បេសកកម្មនៅស្ថានកណ្ដាលហើយៗក៏ដល់វេនស្ដេចគោឡើងបន្តតំណែងជំនួសដែរ ។
ថ្ងៃនេះព្រះឥន្ទ្របើកកិច្ចប្រជុំបន្ទាន់មួយជាមួយទេវតា យមរាជ គឺគ្រប់តំណាងស្ថានទាំង៣ដែលនឹងត្រូវទៅកាន់កាប់តំណែងបន្ត
ហើយរឿងដែលត្រូវជជែកនោះគឺបញ្ហាកូវីដ ១៩ដែលកំពុងតែរាតត្បាតនៅដែនជម្ពូរទ្វីបដែលពីមួយថ្ងៃទៅមួយថ្ងៃកាន់តែធ្ងន់ធ្ងរទៅៗនោះ ។
ស្ថានកណ្ដាលគឺជាកន្លែងដែលស្ថានលើចាប់អារម្មណ៍ខ្លាំង ។មុននឹងកិច្ចប្រជុំចាប់ផ្ដើមនោះក៏មានសិក្ខាសាលាខ្លីមួយដើម្បីបង្រៀន
ស្ដេចគោ ទីប្រឹក្សាគោ រដ្ឋមន្ត្រីគោពីការពាក់ម៉ាស់ និងវិធានការនានាសំដៅទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ ១៩ ។
ស្ដេចគោដែលទើបតែបញ្ចប់ការធ្វើចត្តាឡីស័កនោះកំពុងតែត្រៀមខ្លួនចុះទៅទទួលតំណែងថ្មី តែសម្រាប់ស្ដេចជ្រូកដែលនឹងបញ្ចប់
តួនាទីនៅស្ថានកណ្ដាលនោះក៏ព្រះឥន្ទ្រកំណត់ឲ្យធ្វើចត្តាឡិស័ក១៤ថ្ងៃមុននឹងមកស្ថានសួគ៌វិញ ។ព្រះឥន្ទ្រដាក់កំហិតថាបើជ្រូកមិនធ្វើចត្តា
ឡីស័កទេនោះមិនអនុញ្ញាតឲ្យមកកាន់ស្ថានសួគ៌វិញនោះទេ ។
ចំពោះស្ដេចគោក្នុងពេលទៅកាន់ការងារថ្មីនោះត្រូបប្រាប់មន្ត្រីរបស់ខ្លួនឲ្យរាយការណ៍ជាប្រចាំពីស្ថានភាពកូវីដ ១៩មកស្ថានលើ
ជាមួយគ្នានេះមិនត្រូវចូលរួមជប់លៀង ឬ ស៊ីចុកផ្ដេសផ្ដាស់នោះឡើយប្រសិនបើស្ថានភាពសុខភាពខុសប្រក្រតីត្រូវទៅកាន់មន្ទីរពេទ្យ ឬ
មណ្ឌលសុខភាពដែលនៅជិតបំផុត ។
ពេលផ្ទេរតំណែងហាមចាប់ដៃ ឬ ឧិបគ្នា មិនតែប៉ុណ្ណោះត្រូវយកម៉ាស់ អាល់កុលទៅតាមខ្លួនទាំងពេលទៅបំពេញការងារ ឬ ទៅ
កាន់ទីសាធារណៈនានា ត្រូវរក្សាគម្លាតសុវត្ថិភាពមិនតែប៉ុណ្ណោះប្រសិនបើមានការណែនាំអ្វីថ្មីពីប្រធានក្រសួងពេទ្យនោះត្រូវអនុវត្តន៍តាម
ហើយប្រាប់ស្ថានស្ថានទេវតាផង ។
នរណាមានអ្វីឆ្ងល់ទេបើមិនមានសុំបិទអង្គប្រជុំ និងសូមជូនពរឲ្យគោជួបជោគជ័យក្នុងការងារឆ្លូវនេះពិសេសសុំឲ្យកូវីដ ១៩ឆាប់
រសាត់ចេញឆ្ងាយពីដែនជម្ពូរទ្វីបទៅចុះ ៕

អត្ថបទដែលជាប់ទាក់ទង