ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គំនិតឡឺកឺ : ចាក់ ឬ មិនចាក់ ?

26

 

ភ្នំពេញ៖ចាក់ ឬ មិនចាក់វាស្ទើរតែក្លាយជា ពាក្យញុះញង់មួយដែលបង្កើតឡើងដោយក្រុមកូរសង្គមក្នុងយុគសម័យកូវីដ ១៩ជា
ពិសេសក្នុងពេលដែលរដ្ឋាភិបាល រិះរកគ្រប់វិធីដើម្បីទប់ស្កាត់ នូវការរីករាលដាលនៃជម្ងឺដ៏សាហាវមួយនេះ ។
អ្នកខ្លះថាកុំចាក់វ៉ាក់សាំងចិន ខ្លាចវាមានបញ្ហានាពេលអនាគត ។ចុម ! ចេះបង្កើតភាសាសម្រាប់ជាប់គុករបស់គេមែន ។កាលពី
កូវីដ១៩រាតត្បាតដំបូងទាំងគេទាំង យើងនៅចាំមើលការផលិតវ៉ាក់សាំងរបស់បណ្ដាប្រទេសមហាអំណាច។ ដល់ពេលវ៉ាក់សាំងគេផលិត
បានជោគជ័យនោះម្នាក់ៗ នៅចាំអ៊ុតទៀតថាពេលណា ទៅកម្ពុជាមានវាសនាបាន ទទួលវ៉ាក់សាំងនៅមកចាក់។ដល់ពេលបានទទួលហើយ ក៏តាំងបែកគំនិតនិយាយ ផ្ដេសផ្ដាស់បង្កើនូវចលាចលក្នុងសង្កមទៅវិញ ។
ខ្លះថារបស់ចិនមិនល្អទេ ។ចំជាយកមាត់ធ្វើជាឧបករណ៍ វាស់ស្បែកជើងទៅវិញមិនព្រមទុកស៊ីមាន់ដុតរដូវចូលឆ្នាំទេ ។មិនទុកចិត្ត
ចិនទេតែម្នាក់ៗសុទ្ធតែសែនចូលឆ្នាំចិន បើចូលដណ្ដឹងកូនគេ ឬ មុននឹងលើកកូនក្រមុំឲ្យគេសុទ្ធតែ ស៊ើបសួរថាមានជាប់ខ្សែចិនខ្លះទេបើមិន
ជាប់ខ្សែចិនកុំសង្ឃឹមថា គេលើកកូនក្រមុំឲ្យនោះ ។
អារកស៊ីក៏ចូលចិត្តរកស៊ី ជាមួយចិនដែរព្រោះគេថាចិនឆ្លាតពូកែរកស៊ី ចំពោះអ្នកខ្លះទៀត ចូលចិត្តបញ្ជូនកូនឲ្យទៅរៀនស្រុកចិន
ព្រោះក្រៅពីចេះបច្ចេកទេសមួយ គឺចំណេញភាសាមួយទទេៗ ហើយអាភាសាចិននេះស្រួល រកការងារធ្វើណាស់ មិនតែប៉ុណ្ណោះបានទទួល
ប្រាក់ខែខ្ពស់ទៀត ។
និយាយឲ្យត្រង់ៗទៅសូម្បីតែទៅរកស្រីខាងក្រៅក៏ចូលចិត្តរកស្រីចិនដែរ ព្រោះមានសាច់ខ្ចីៗ ។មើលកុនក៏ចូលចិត្តមើលរឿងចិនចុះ
អារឿងចាក់វ៉ាក់សាំងនេះវាយ៉ាងម៉េចទៅវិញ ? ប្រទេសអាស៊ានស្ទើរតេទាំងអស់ គេចាក់វ៉ាក់សាំងចិន ចុះអាមនុស្សម៉ាដំបស្វានៅស្រុកខ្មែរវា
ចូលចិត្តបង្កើតនូវពាក្យចចាមអារាម ពីរឿងវ៉ាក់សាំងចិនម្ល៉េះ ។
អាបែបនេះគេហៅថា មនុស្សខ្ជិលរកស៊ីបែបវាចង់ដេកគុក ដែលមានបាយស៊ីស្រាប់ទេដឹង ? តិចលោពួកនេះ ចាត់ទុកថាដេកគុកគឺ
ជាពេលវិស្សមកាលទៅ? ហេស ! ហេ ! អត់យល់ទេ ៕

អត្ថបទដែលជាប់ទាក់ទង