ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គំនិតឡឺកឺ ៖ ព្រឹត្តិការណ៍២០កុម្ភៈ ចូលចិត្តផ្កាយ

38

ភ្នំពេញ៖ ខុសពីទេវតាដែលចុះ មកគ្រប់គ្រងដែនជម្ពូរទ្វីបឆ្នាំនេះ ចូលចិត្តសោយទឹកដោះស្រស់ ។ សម្រាប់កូវីដ ១៩នៃព្រឹត្តិការណ៍ ២០កុម្ភៈចូលចិត្តញ៉ាំផ្កាយ អ្ហូស ! ចូលចិត្តញ៉ាំឧត្តមសេនីយ៍ ។

ថាអញ្ចឹងក៏បានដែរតែមកពីលោកឧត្តមសេនីយ៍ទាំង២រូបនេះ ចង់តាំងចិត្តថាជាអ្នកខ្លាំងដោយខ្លួនឯងប៉ុណ្ណោះ ។ពាក់ផ្កាយគឺជាអ្នកធំហើយៗ ថែមទាំងបំពេញការងារ នៅស្ថាប័នអនុវត្តន៍ច្បាប់ទៅទៀត ។

គ្រប់ផ្នែកទាំងអស់គេរួមគ្នាមិនបានដេកពួន ដើម្បីរិះរកវិធីកាត់បន្ថយការរីករាលដាលនៃជម្ងឺកូវីដ១៩ តែលោកឧត្តមសេនីយ៍ទាំង២រូបនេះ ម្នាក់បង្កើតកម្មវិធីរាំច្រៀង ផឹកស៊ី ប៉ាតម្សៅដែលមានអ្នកចូលរួមចន្លោះ ពី៣០ទៅ៤០នាក់ ចំពោះលោកៅត្តមសេនីយ៍មួយរូបទៀតបែរ
ជាក្លាហានបើកឡានពាសពេញទីក្រុង ហើយបង្ហោះតាមហ្វេសប៊ុកថា ខ្លួនជាឧត្តមសេនីយ៍មាននរណាហ៊ានចាប់ ។

មាននរណាទៅហ៊ានចាប់លោកឧត្តមសេនីយ៍ តែគេចាប់ជនល្មើសទតើមានទៅលំបាកអី ?ដេកពូកមានម៉ាស៊ីនត្រជាក់មិនចង់ទេ បែរជាចង់ដេកគុកគេចាក់សោរពីក្រៅ ។ពាក់ខ្សែដៃ ឬ ពាក់គ្រឿងអលង្ការ មិនចង់ទេដៃទៅឃ្លានពាក់ខ្នោះទៅវិញ ។

៣ឆ្នាំ៨ខែគេរស់នៅក្នុងគុកឥតជញ្ជាំង គ្មានអ្វីស៊ី រង់ចាំតែគេយកទៅសម្លាប់នៅទ្រាំ បានចុះគ្រាន់តែចូលរួមជាមួយរាជរដ្ឋាភិបាល ១៤ថ្ងៃដើម្បីរួមចំណែកកាត់បន្ថយការរីករាលដាលកូវីដ ១៩ហេតុអ្វីក៏ធ្វើមិនបានបែបនេះ ?ពេលនេះឃើញមានជនជម្លើយៗច្រើនទៀតដែល
ក្នុងនោះមានទាំងខាងស្រីៗផងបបួលគ្នាផឹក ស៊ីហើយថតបង្ហោះតាមហ្វេសប៊ុក ។ អ្ហ៊ីចូលចិត្តឲ្យគេហែរហមចូលគុកម្ល៉េះវ៉ី ។

បើមិនបានជួយអ្វីសូមកុំបង្កបញ្ហា មេត្តាអាណិតប៉ូលីស ប៉េអឹម ទាហាន ពេទ្យដែលគ្មានបានដេកពួន ហើយប្រឈមខ្លាំងផងទៅ បើមិនបានជួយអ្វីទេ ។

សព្វថ្ងៃនេះមានមនុស្សល្អៗជាច្រើនបានបង្កើត ជាគតិអប់រំក្នុងន័យចុលរួមទប់ស្កាត់ការរីករាលដាល នៃកូវីដ ១៩ដូចជាពាក់ម៉ាស់ប្រសើរជាងពាក់អុក្ស៊ីហ្ស៊ែនដេកផ្ទះ ស្រួលជាងដេកក្នុងមន្ទីរពេទ្យរវល់លាងដៃ ឲ្យស្អាតវាស្រួលជាង ដៃរវល់ជាប់ ជាមួយខ្សែសេរ៉ូមដែលពេទ្យព្យួរឲ្យដែរ ។

ពួកអាដែង និង មីដែងដែលកំពុងឈ្លើយបង្ហោះ ការផឹកស៊ីគួរតែបញ្ឈប់ទៅកុំឲ្យ សមត្ថកិច្ចគ្នារវល់នឹងចុះទៅវ៉ៃខ្នោះ ហើយរវល់នឹង បញ្ជូនទៅតុលាការវើយ ៕

អត្ថបទដែលជាប់ទាក់ទង